Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន» និងអញ្ជើញទៅចុះអនុស្សរណយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងសាកលវិទ្យាល័យ យូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណយោគយល់ជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តយូណាន ហើយនៅពេលនោះភាគីទាំងពីរបានព្រមព្រាងនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖ ១-បង្កើតទិន្នន័យផលិតផលកសិកម្មដែលមានអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា ២-បង្កើត វែបសាយពាណិជ្ជកម្មអេឡិចត្រូនិចជាភាសាខ្មែរសម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា ៣- បង្កើតវែបសាយពាណិជ្ជកម្មអេឡិចត្រូនិចជាភាសាចិនសម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រឡិចឆ្លងដែន និងការទិញដោយផ្ទាល់តាមអនឡាញ ៤- បង្កើតប្រព័ន្ធផ្ទុកទិន្នន័យលើអាកាស ( cloud Storage System)សម្រាប់ផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ដែលរួមទាំងឃ្លាំងឥវ៉ាន់សម្រាប់ការនាំចេញផលិតផលកសិកម្មមួយនៅក្នុងផែក្រុងព្រះសីហនុ និងឃ្លាំងទីស្នាក់ការកណ្តាលប្រាំ(៥)ទៀត ដែលមានទីតាំងនៅក្នុងទីតាំងផលិត ៥- បង្កើតប្រព័ន្ធតាមដានមួយ សម្រាប់ផលិតផលកសិកម្មកម្ពុជា ដើម្បីធ្វើឱ្យសម្រេចនូវការតាមដាន និងធានាគុណភាពសម្រាប់ផលិតផលសំខាន់ៗរបស់កម្ពុជា ៦- បង្កើតទីតាំងបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិចចំនួនដប់កន្លែង (១០)សម្រាប់ផលិតផលកសិកម្មកម្ពុជា ៧- ការផ្លាស់ប្តូរទស្សនកិច្ចបញ្ញវន័្ត អ្នកស្រាវជ្រាវ ធ្វើបាឋកថា និងការស្រាវជ្រាវ ការបោះពុម្ពស្នាដៃវិទ្យាសាស្ត្រ សម្ភារៈស្រាវជ្រាវ សិក្ខាកាម និងនិស្សិត ថា្នក់បណ្ឌិត ៨- សិក្ខាសាលា គម្រោងស្រាវជ្រាវ និងសន្និសីទរួមគ្នា លើប្រធានបទដែលបានព្រមព្រៀងគ្នា។
ការអញ្ជើញទៅចូលរួមក្នុងសិក្ខាសាលានៅពេលនេះ ក៏ដើម្បីពិភាក្សាបន្ថែមលើអនុស្សរណៈដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយ ដើម្បីជម្រុញកិច្ចការនេះឱ្យបានជាការអនុវត្តជាក់ស្តែង សម្រាប់ជាប្រយោជន៍ដែលរួមចំណែកជាការអភិវឌ្ឍប្រទេសជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រៅអំពីការអញ្ជើញទៅចូលរួមក្នុងសិក្ខាសាលា គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងអញ្ជើញទៅចុះអនុស្សរណ យោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់ ដែលស្ថិតនៅក្នុងទីក្រុងគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
នៅក្នុងអនុស្សរណនៃការយោគយល់គ្នានោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណាន់ នឹងព្រមព្រៀងគ្នាលើចំណុចដូចជា៖ (១) ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ(២) ការផ្លាស់ប្តូរនិស្សិត និងការបើកកម្មវិធីបណ្តុះបណ្តាលរួមគ្នា(៣) រៀបចំគម្រោងស្រាវជ្រាវ សន្និសីទ និងកិច្ចប្រជុំរួមគ្នា(៤) ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ពផ្សាយ(៥) រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ចិន និងកម្ពុជា(៦) សកម្មភាពផ្សេងៗដែលបានព្រមព្រៀងគ្នាដោយស្ថាប័នទាំងពីរ។
រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តកិច្ចការរបស់ខ្លួន ដើម្បីពង្រីកឱកាសនៃការសិក្សាស្រាវជ្រាវ ពង្រីកចំណេះដឹង ទំនាក់ទំនងថា្នក់ជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេស រាជបណ្ឌិត្យសភាកម្ពុជានឹងបន្តពង្រីកសកម្មភាពរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលផងដែរ។
(គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០១៨)។
RAC Media
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់...