ព័ត៌មាន

«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»

2018-11-08 06:43:08 ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018 ម៉ោង 01:43 PM
អ្នកមើល 3832
post_detail

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​  សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន» និងអញ្ជើញទៅចុះអនុស្សរណយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងសាកលវិទ្យាល័យ យូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៨   រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណ​យោគយល់ជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តយូណាន ហើយនៅពេលនោះភាគីទាំងពីរបានព្រមព្រាងនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖ ១-បង្កើតទិន្នន័យផលិតផលកសិកម្មដែលមានអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា ២-បង្កើត វែបសាយពាណិជ្ជកម្មអេឡិចត្រូនិចជាភាសាខ្មែរសម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជា ៣- បង្កើតវែបសាយពាណិជ្ជកម្មអេឡិចត្រូនិចជាភាសាចិនសម្រាប់បង្ហាញផលិតផលកសិកម្មកម្ពុជាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអេឡិចត្រឡិចឆ្លងដែន និងការទិញដោយផ្ទាល់តាមអនឡាញ ៤- បង្កើតប្រព័ន្ធផ្ទុកទិន្នន័យលើអាកាស ( cloud Storage System)សម្រាប់ផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ដែលរួមទាំងឃ្លាំងឥវ៉ាន់សម្រាប់ការនាំចេញផលិតផលកសិកម្មមួយនៅក្នុងផែក្រុងព្រះសីហនុ និងឃ្លាំងទីស្នាក់ការកណ្តាលប្រាំ(៥)ទៀត ដែលមានទីតាំងនៅក្នុងទីតាំងផលិត ៥- បង្កើតប្រព័ន្ធតាមដានមួយ សម្រាប់ផលិតផលកសិកម្មកម្ពុជា ដើម្បីធ្វើឱ្យសម្រេចនូវការតាមដាន និងធានាគុណភាពសម្រាប់ផលិតផលសំខាន់ៗរបស់កម្ពុជា ៦- បង្កើតទីតាំងបណ្តុះបណ្តាលពាណិជ្ជកម្មអេឡិចត្រូនិចចំនួនដប់កន្លែង (១០)សម្រាប់ផលិតផលកសិកម្មកម្ពុជា ៧- ការផ្លាស់ប្តូរទស្សនកិច្ចបញ្ញវន័្ត  អ្នកស្រាវជ្រាវ ធ្វើបាឋកថា និងការស្រាវជ្រាវ ការបោះពុម្ពស្នាដៃវិទ្យាសាស្ត្រ សម្ភារៈស្រាវជ្រាវ សិក្ខាកាម និងនិស្សិត ថា្នក់បណ្ឌិត ៨- សិក្ខាសាលា គម្រោងស្រាវជ្រាវ និងសន្និសីទរួមគ្នា លើប្រធានបទដែលបានព្រមព្រៀងគ្នា។


ការអញ្ជើញទៅចូលរួមក្នុងសិក្ខាសាលានៅពេលនេះ ក៏ដើម្បីពិភាក្សាបន្ថែមលើអនុស្សរណៈដែលភាគីទាំងពីរបានព្រមព្រៀងគ្នារួចហើយ ដើម្បីជម្រុញកិច្ចការនេះឱ្យបានជាការអនុវត្តជាក់ស្តែង សម្រាប់ជាប្រយោជន៍ដែលរួមចំណែកជាការអភិវឌ្ឍប្រទេសជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។


ក្រៅអំពីការអញ្ជើញទៅចូលរួមក្នុងសិក្ខាសាលា គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងអញ្ជើញទៅចុះអនុស្សរណ យោគយល់ជាមួយនឹងសាកលវិទ្យាល័យយូណាន់ ដែលស្ថិតនៅក្នុងទីក្រុងគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

នៅក្នុងអនុស្សរណនៃការយោគយល់គ្នានោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណាន់ នឹងព្រមព្រៀងគ្នាលើចំណុចដូចជា៖ (១) ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ(២) ការផ្លាស់ប្តូរនិស្សិត និងការបើកកម្មវិធីបណ្តុះបណ្តាលរួមគ្នា(៣) រៀបចំគម្រោងស្រាវជ្រាវ សន្និសីទ និងកិច្ចប្រជុំរួមគ្នា(៤) ការផ្លាស់ប្តូរព័ត៌មាន និងការបោះពុម្ពផ្សាយ(៥) រួមគ្នាបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ចិន និងកម្ពុជា(៦) សកម្មភាពផ្សេងៗដែលបានព្រមព្រៀងគ្នាដោយស្ថាប័នទាំងពីរ។


រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តកិច្ចការរបស់ខ្លួន ដើម្បីពង្រីកឱកាសនៃការសិក្សាស្រាវជ្រាវ ពង្រីកចំណេះដឹង ទំនាក់ទំនងថា្នក់ជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ហើយជាពិសេស រាជបណ្ឌិត្យសភាកម្ពុជានឹងបន្តពង្រីកសកម្មភាពរបស់ខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលផងដែរ។

(គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០១៨)។

RAC Media


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស