Royal Academy of Cambodia
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង វណ្ណរិទ្ធប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានដឹកនាំអង្គប្រជុំដើម្បីរៀបចំរចនាសម្ពន្ធ័ តួនាទីភារកិច្ច រូបសញ្ញាសៀវភៅផ្នត់ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តសំរាប់ឆ្នាំ២០១៩។
ពិធីនេះមានការចូលរួមពីទីប្រឹក្សាវិទ្យាស្ថាន ប្រធានផ្នែក និងអ្នកតំណាងផ្នែក បានពិភាក្សាសម្រេចជាគោលការណ៍នូវតួនាទីភារកិច្ចសំរាប់ផ្នែកទាំង៨បានដោយជោគជ័យ និងប្រគល់ភារកិច្ចជូនលោកបណ្ឌិតហាក់ វ៉ាន់ដារា ប្រធានផ្នែក នរវិទ្យានិងពន្ទុវិទ្យារៀបចំសៀវភៅផ្នត់ជាភាសាខ្មែរ និងអង់គ្លេស ប្រគល់ភារកិច្ចជូនលោកឃិន យ៉ង់ លេខាអចិន្ត្រៃ រៀបចំនិមិត្តសញ្ញាតំណាងវិទ្យាស្ថាន។
នាឱកាសនោះអង្គប្រជុំបានសម្រេចអោយផ្នែកទាំង៨ត្រូវប្រគល់របាយការណ៍សមិទ្ធផលការងារឆ្នាំ២០១៨និងទិសដៅអនុវត្តការងារឆ្នាំ២០១៩ អោយបានមុនថ្ងៃទី១០វិច្ឆិកាឆ្នាំ២០១៨ជូនទៅខាងលេខាអចិន្ត្រៃ។
ពិធីបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ដោយបរិយាកាសរីករាយនិងស្នាមញញឹម។
RAC Media | ហេង សុភី
ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទា...