Royal Academy of Cambodia
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀប ចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅ មុខ» ដែលបានប្រារពធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញរយៈពេលពេញមួយថ្ងៃ ក្រោមកិច្ចសហប្រតិបត្តិការនិងឧបត្ថម្ភ ពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យ សភាកម្ពុជា ហើយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន និងដើម្បីត្រៀមរៀបចំសន្និ សីទអន្តរជាតិស្តីពី «កម្ពុជាក្នុងតំបន់នីយកម្មអាស៊ាន ក្នុងបរិបទឥណ្ឌូប៉ាស៊ីហ្វិក» នាឆ្នាំ២០១៩ខាងមុខ។
ក្រោយកិច្ចប្រជុំពិភាក្សាយើងទទួលបាន៖
លទ្ធផលទទួលបានជោគជ័យក្នុងសន្និសីទអន្តរជាតិ៖
-សហការីបានទទួលខុសត្រូវតាមភារៈកិច្ចរាងៗខ្លួន និងប្រកបដោយភាពជោគជ័យ
-មានការបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់
-រយៈពេលរៀបចំមាន រយៈពេលខ្លី តែយើងបានរៀបចំ និងប្រមូលឯកសារបានទាំងស្រុង និងបាន ចែកជូនដល់អ្នកចូលរួមបានគ្រប់ៗគ្នា
-មានការចូលរួមយ៉ាងច្រើនពី ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជារហូត ១១ប្រទេស
-ទទួលបានការកោតសរសើរពីសំណាក់វាគ្មិនទាំងអស់ក្រោយពេលនិវត្តន៍ទៅប្រទេសដើមវិញ។
បញ្ហាដែលជាកង្វះខាត៖
-បន្ទប់សម្រាប់អ្នកបកប្រែបណ្តាលឱ្យរំខានដល់អ្នកចូលរួម
-ការកត់ត្រាមិនបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ពិសេសពេលមានសំណួរពីអ្នកចូលរួម និងការឆ្លើយតបពីវាគ្មិន ដោយត្រូវរងចាំស្តាប់សម្លេងដែលបានថតទុកជាឯកសារ។
សំណូមពរ៖
-បើធ្វើលើកក្រោយសុំធ្វើនៅកណ្តាលក្រុងវិញដោយសារឆ្ងាយពិបាកធ្វើដំណើរ (សំណូមពរពីវាគ្មិន)។
ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...