ព័ត៌មាន

«ប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ»

2018-11-07 04:31:51 ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:31 AM
អ្នកមើល 9289
post_detail

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀប ចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅ មុខ» ដែលបានប្រារពធ្វើឡើងកាលពីថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញរយៈពេលពេញមួយថ្ងៃ ក្រោមកិច្ចសហប្រតិបត្តិការនិងឧបត្ថម្ភ  ពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យ សភាកម្ពុជា ហើយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ជាច្រើន និងដើម្បីត្រៀមរៀបចំសន្និ សីទអន្តរជាតិស្តីពី «កម្ពុជាក្នុងតំបន់នីយកម្មអាស៊ាន ក្នុងបរិបទឥណ្ឌូប៉ាស៊ីហ្វិក» នាឆ្នាំ២០១៩ខាងមុខ។

ក្រោយកិច្ចប្រជុំពិភាក្សាយើងទទួលបាន៖

លទ្ធផលទទួលបានជោគជ័យក្នុងសន្និសីទអន្តរជាតិ៖

-សហការីបានទទួលខុសត្រូវតាមភារៈកិច្ចរាងៗខ្លួន និងប្រកបដោយភាពជោគជ័យ

-មានការបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់

-រយៈពេលរៀបចំមាន រយៈពេលខ្លី តែយើងបានរៀបចំ និងប្រមូលឯកសារបានទាំងស្រុង និងបាន ចែកជូនដល់អ្នកចូលរួមបានគ្រប់ៗគ្នា

-មានការចូលរួមយ៉ាងច្រើនពី ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសប្រចាំកម្ពុជារហូត ១១ប្រទេស

-ទទួលបានការកោតសរសើរពីសំណាក់វាគ្មិនទាំងអស់ក្រោយពេលនិវត្តន៍ទៅប្រទេសដើមវិញ។

បញ្ហាដែលជាកង្វះខាត៖

-បន្ទប់សម្រាប់អ្នកបកប្រែបណ្តាលឱ្យរំខានដល់អ្នកចូលរួម

-ការកត់ត្រាមិនបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ពិសេសពេលមានសំណួរពីអ្នកចូលរួម និងការឆ្លើយតបពីវាគ្មិន ដោយត្រូវរងចាំស្តាប់សម្លេងដែលបានថតទុកជាឯកសារ។

សំណូមពរ៖

-បើធ្វើលើកក្រោយសុំធ្វើនៅកណ្តាលក្រុងវិញដោយសារឆ្ងាយពិបាកធ្វើដំណើរ (សំណូមពរពីវាគ្មិន)។

ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។





អត្ថបទទាក់ទង

«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 11:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   ថ្ងៃពុធ, 28 វិច្ឆិកា 2018 ម៉ោង 10:19 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម...»

វិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង០៦ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មស្រាវជ្រាវអំពីបរិស្ថាន និងធនធានធម្មជាតិ កសិកម្ម ធនធានទឹក ក៏ដូចជាវិស័យសុខាភិ...

2018-11-27 11:58:42   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:58 PM
«សមិទ្ធផលសំខាន់ៗរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

បើគិតចាប់តាំងពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់សម្រុក​ការងារ​ក្នុង​ឧទ្យានដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារនេះមក គឺមានរយៈពេលប្រមាណជាមួយឆ្នាំ​ប៉ុណ្ណោះដែលទទួលបានការកត់សំ...

2018-11-27 11:04:53   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 06:04 PM
«របាយការណ៍បូកសរុបការងារ ឆ្នាំ២០១៨ និងទិសដៅ ឆ្នាំ២០១៩ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...

2018-11-27 07:55:39   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 02:55 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»

ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យា...

2018-11-27 04:02:21   ថ្ងៃអង្គារ, 27 វិច្ឆិកា 2018 ម៉ោង 11:02 AM

សេចក្តីប្រកាស