Royal Academy of Cambodia
នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ១២នាក់ បានបំពេញទស្សនកិច្ចសិក្សានៅរោងចក្រផលិតកង់ឡាន ក្រុមហ៊ុន សៃលុន ខេមបូឌា ដោយមានការសហការពីលោក តាំង ម៉េងគង់ ប្រធានផ្នែកលក់ នៃក្រុមហ៊ុន សៃលុនគ្រុប និងតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា។
តាមរយៈលោក តាំង ម៉េងគង់ បានឱ្យដឹងថា រោង ចក្រ Sailun Cambodia មានទំហំដីសរុបប្រមាណ ១២០ ហិកតា និងផលិតសំបកកង់ TBR បានចំនួន ២២ លានកង់ក្នុងមួយឆ្នាំ និងផលិតសំបកកង់ឡានសម្រាប់រថយន្តធន់ធ្ងន់ PCR បាន ១,៦៥ លានកង់ឡាន សម្រាប់ទិន្នន័យឆ្នាំ២០២៤ ដែលនាំចេញច្រើនបំផុតទៅអាមេរិកខាងត្បូង។ រោងចក្រ សៃលុនគ្រុប មានកម្លាំងពលកម្មសរុបប្រមាណ ៤ ០០០ នាក់ និងមានសហរោងច្រកសម្រាប់បំពេញច្រវាក់ផលិតកម្ម និងជា ពិសេសមានជំនាញក្នុងការផលិតម៉ាស៊ីនផលិតកង់ឡាន ក៏ឈានដល់ការផលិតកង់ឡាន ដែលជាប់ចំណត់ ថ្នាក់ទី១០ លើពិភពលោក។ តាមការគ្រោងទុក របស់រោងចក្របានឱ្យដឹងថា ចុងឆ្នាំ ២០២៥ បានបន្ថែមរោង ចក្រផលិតសំបកកង់ឡាន OTR គ្រឿងបច្ចេកទេស សម្រាប់ការផលិត សំបកកង់ឡានបន្ថែមទៀតដើម្បី បំពេញតម្រូវការទីផ្សារកសិកម្មក្នុងស្រុក និងការនាំចេញទៅបណ្តាប្រទេសទាំង ១៨០។
ក្រុមនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើដំណើរទស្សនកិច្ចពិនិត្យនិងស្វែងយល់អំពីដំណើរការច្រវាក់ផលិតកម្មដំណាក់កាលនីមួយៗ ក្នុងគោលបំណងសិក្សាអំពីដំណើរការផលិតសំបកកង់ឡាន តាមប្រភេទ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម នៅកម្ពុជានិយាយជារួម និងសិក្សាបច្ចេកទេសរហូតដល់ដំណាកកាលដឹកជញ្ជូននិយាយដោយឡែក។
ក្រោយពីបានទស្សនាតាមដំណាក់កាលផលិតទាំងបីរោងចក្ររួចមក ភាគីទាំងពីរ គ្រោងនឹងរៀបចំកម្មវិធីរួមគ្នាបន្តទៀតនាឆ្នាំក្រោយ ដើម្បីចូលរួមផ្សព្វផ្សាយ ក៏ដូចជាផ្តល់ឱកាសដល់សិស្ស-និស្សិត និងចូលរួម ចំណែកដល់វិស័យឧស្សាហកម្ម និងជម្រុញសេដ្ឋកិច្ចការនាំចេញរបស់កម្ពុជា។ វិទ្យាស្ថានសិក្សាចិន និងសហការ ជាមួយរោងចក្រសៃលុនគ្រុប ដើម្បីបង្កើតការយល់ដឹងបន្ថែមអំពីវិស័យឧស្សាហកម្មផលិតកង់ឡាន៕
RAC Media
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...
នៅក្នុងអត្ថបទភាគទី៥នេះ យើងនឹងបង្ហាញអំពីពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥...
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្ស...
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...