Royal Academy of Cambodia
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានអញ្ជើញប្រគល់ ប្រគេន និងដាំកូនឈើផ្សេងៗ រួមមានកូនក្ងោក ៥០ដើម, ឥន្ធនេល ៦៥ដើម, រាជព្រឹក្ស (លឿងរាជ) ៥០ដើម, រំដួល ៥០ដើម និង កូនព្រីង ៣០០ដើមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ និងដាំកូនឈើ នៅបឹងទំនប់ជីវភាព ស្ថិតនៅក្នុងភូមិជីវភាព ឃុំអណ្ដូងពោធិ៍។
ថ្លែងក្នុងឱកាសប្រគល់កូនឈើដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ ប្រគេនកូនឈើដល់វត្តហេមវន្តព្រះនិព្វាន និងដាំកូនឈើ នៅបឹងទំនប់ជីវភាព នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រគល់និងដាំកូនឈើនាព្រឹកនេះ ធ្វើឡើងនៅដើមរដូវវស្សា ដើម្បីចាប់ផ្ដើមដាំដុះឱ្យទាន់រដូវវស្សា ក្នុងគោលបំណងជំរុញបង្កើនសោភ័ណភាព និងរួមចំណែកដល់ការថែរក្សាបរិស្ថាន នៅក្នុងមូលដ្ឋានឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ពិសេសនៅក្នុងបរិវេណមាត់បឹងទំនប់ជីវភាព ដើម្បីជំរុញទីនេះក្លាយទៅជាតំបន់រមណីយដ្ឋាន និងទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ។
អញ្ជើញចូលរួមក្នុងពិធីនាឱកាសនេះ រួមមាន៖
- លោក យ៉ង់ វិសាល អភិបាលរងស្រុកតាំងគោក
- ក្រុមការងារភូមិគុហ៍បារែង មាន ៣នាក់គឺ ឯកឧត្ដម ផុន កសិកា លោក សាន ចេង និង កញ្ញា តាកេត ស័កដា
- ក្រុមការងារភូមិបែកចាន មាន ៣នាក់គឺ លោកជំទាវបណ្ឌិតសភាចារ្យ ចេក សុថា កញ្ញា កេក សុគន្ធា និងលោកស្រី លន ណារ៉ា
- ក្រុមការងារភូមិអណ្ដូងពោធិ៍ ៥នាក់គឺ លោក ប៊ុត សុម៉េត លោក ហេង វីរិទ្ធិ លោកស្រី សំរិទ្ធ ទេពី លោកបណ្ឌិត ភី វាសនា និង លោក លឹម សុវណ្ណរិទ្ធ
- ក្រុមការងារភូមិគ្រើលគឺ ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា
- ក្រុមការងារភូមិជីវភាពគឺ ឯកឧត្ដមបណ្ឌិត សន ពៅ
- លោក ប៉ែន សុខា ប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារភូមិឃុំ៕
RAC Media | លឹម សុវណ្ណរិទ្ធ
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...
សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Tak...
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...