Royal Academy of Cambodia
លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ត្រូវបានសម្រេចចាត់តាំងធ្វើជាប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈលិខិតបង្គាប់ការលេខ ០១២/១៨ ល.ប.ក ចុះថ្ងៃទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីសម្រេចនៃការតែងតាំងនេះ គឺផ្អែកតាមលទ្ធផលជាក់ស្តែងនៃសម្លេងឆ្នោតបានបោះចេញពីមន្ត្រីរាជការចំនួន២៩រូបម្រើការងារនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។
RAC Media | ស៊ាង រ៉ូហ្សាត
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...
ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...