Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម" និងប្រធានបទ "ការផ្លាស់ប្ដូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ"។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងបេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១៣ នារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនទាំងអស់ថា បេក្ខជនជាអ្នកសិក្សាស្រាវជ្រាវដែលជាប់ការវាយតម្លៃ នឹងត្រូវចុះកិច្ចសន្យាស្រាវជ្រាវជាមួយនឹងគណៈកម្មការតំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលការប្រគល់អត្ថបទសិក្សាស្រាវជ្រាវ ត្រូវធ្វើឡើងយ៉ាងយូរនៅត្រឹមខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា សន្និសីទអន្តរជាតិលើកទី១៣ ដែលបេក្ខជននឹងចូលរួមនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ គឺជាសន្និសីទអន្តរជាតិរវាងបណ្ឌិត្យសភានៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលរាជបណ្ឌិត្យសភាកម្ពុជា តែងតែបានផ្លាស់វេនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ និងចូលរួមជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ផងដែរថា កន្លងមក វាគ្មិនដែលចូលរួមតំណាងឱ្យអ្នកសិក្សាស្រាវជ្រាវកម្ពុជា សុទ្ធសឹងតែជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានបើកចំហរចំពោះចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវពីស្ថាប័នខាងក្រៅ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិលើកទី១៣ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ នាពេលខាងមុខនេះ គឺជាសន្និសីទកម្រិតវិទ្យាសាស្ត្ររវាងអ្នកប្រាជ្ញនិងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំង៤ ដែលទាមទារឱ្យវាគ្មិនទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះអត្ថបទស្រាវជ្រាវរបស់ខ្លួន ឱ្យមានលក្ខណៈត្រឹមត្រូវ និងជាក់លាក់ ដោយឈរលើមូលដ្ឋានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិត បានចាត់ទុកថា នេះគឺជាការបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវកម្ពុជា ដើម្បីបង្ហាញស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន នៅក្នុងសន្និសីទអន្តរជាតិ៤ប្រទេស រវាងរវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ក៏បានថ្លែងលើកឡើងផងដែរថា នាពេលខាងមុខ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំមូលនិធិសម្រាប់ការស្រាវជ្រាវផ្សេងៗ ដើម្បីបើកទូលាយចំពោះការចូលរួមស្រាវជ្រាវពីសំណាក់អ្នកសិក្សាស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ដល់ធាតុចូលជូនដល់ក្រសួង ស្ថាប័ន និងរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជ្រើសរើសអ្នកស្រាវជ្រាវ សម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ទៅលើប្រធានបទចំនួន ២ ដែលចែកចេញជាប្រធានបទរងចំនួន ៦គឺ៖
វគ្គទី១ ប្រធានបទ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម» ដែលមានប្រធានបទរងចំនួន ៣ គឺ៖
- ប្រធានបទរងទី១៖ ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៖ មាគ៌ាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឡាវ និងវៀតណាម
- ប្រធានបទរងទី២៖ ការរក្សាអត្តសញ្ញាណវប្បធម៌ និងការពង្រឹងឯកភាពតំបន់
- ប្រធានបទរងទី៣៖ សុខដុមនីយកម្មគោលនយោបាយសង្គម៖ ការដោះស្រាយបញ្ហាប្រឈមរួមគ្នាក្នុងវិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម
វគ្គទី២ ប្រធានបទ ស្ដីពី «ការផ្លាស់ប្ដូបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» ដែលមានប្រធានបទរងចំនួន ៣ គឺ៖
- ប្រធានបទរងទី១៖ គោលនយោបាយបរិវត្តកម្មបៃតងរបស់កូរ៉េ៖ បទពិសោធន៍និងទស្សនទានសម្រាប់កម្ពុជា ឡាវ និងវៀតណាម
- ប្រធានបទរងទី២៖ ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈសេដ្ឋកិច្ចចក្រា និងគំនិតផ្ដួចផ្ដើមកំណើនបៃតង
- ប្រធានបទរងទី៣៖ កិច្ចសហប្រតិបត្តិការរបស់កូរ៉េសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា ឡាវ និងវៀតណាម៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប...
កាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាក...
តើហេតុអ្វីបានជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប? តើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប នឹងធ្វើឱ្យចក្រភពអង់គ្លេសខ្លួនឯងនិងសហភាពអឺរ៉ុបប្រឈមនឹងបញ្ហាអ្វីខ្លះ? តើសហភាពអឺរ៉ុបនឹងមានលក្ខណៈដូចម្តេច? តើប្...