Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្លែងសុន្ទរកថាបើកដោយរដ្ឋលេខាធិការជាតំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» នឹងប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗចំនួន៣គឺ៖
+ «ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយតំណាងអង្គការសុខភាពពិភពលោក
+ «បច្ចុប្បន្នភាពនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា
+ «ទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីការធ្វើបទបង្ហាញទៅលើប្រធានបទរងទាំង៣ខាងលើនេះ កិច្ចពិភាក្សារួមស្តីពី «លទ្ធភាពនៃការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទម្រង់មួយចំនួន» ដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានរៀបចំឡើងដោយមានការបញ្ចេញទស្សនៈពីសំណាក់វាគ្មិនទាំងអស់ និងមានការលើកឡើងពីសំណួរពីសំណាក់អ្នកចូលរួមដែលជាអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិតអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។
នៅចុងបញ្ចប់នៃសិក្ខាសាលា ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ជាមួយនឹងអនុសាសន៍មួយចំនួនផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស...