Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ការបង្កើតចលនានេះ ផ្ទុយទៅនឹងច្បាប់ដែលមានជាធរមាននៅកម្ពុជា ហើយទំនងជានឹងមិនមានឥទ្ធិពលអ្វីគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងទៅលើប្រជាប្រិយភាព និងជំនឿរបស់ប្រជាពលរដ្ឋឬអ្នកគាំទ្រទៅលើរូបលោកនិងក្រុមរបស់លោក។ លោកបណ្ឌិតបានបន្តថា បើគេពិនិត្យមើលទៅលើសមាសភាពនៃចលនានេះ ហាក់ពុំមានទម្ងន់នោះឡើយ ពោលគឺគ្រាន់តែជាការបង្កើតចលនាមួយ ដែលលោក សម រង្ស៊ី រំពឹងថារុញឱ្យមានចរន្តនយោបាយមួយកើតឡើងតាមការស្រមើលស្រមៃរបស់លោកតែប៉ុណ្ណោះ។ លោកបណ្ឌិតបានកត់សម្គាល់ថា លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សប្រឆាំង តែងតែព្យាយាមបង្កើត ចលនានៅក្នុងទម្រង់និងឈ្មោះផ្សេងៗគ្នា បើទោះបីជាកន្លងមកគ្មានបានលទ្ធផលជាដុំកំភួនអ្វីក៏ដោយក្ដី។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីមួយដែលអតីតអ្នកនយោបាយប្រឆាំងរូបនេះ ហៅថា ចលនាជាតិតស៊ូ នឹងមិនមានឥទ្ធិពលជាដុំកំភួនអ្វី ទៅលើនយោបាយនៃប្រទេសកម្ពុជានោះឡើយ ក៏ព្រោះថា ចលនានេះ គឺជាចលនាមួយដែលបង្កើតឡើងដើម្បីឱ្យគេបានឮសម្លេងនយោបាយរបស់ខ្លួន ដោយក្រោយចលនាមួយបរាជ័យ អ្នកនយោបាយប្រឆាំងក៏ព្យាយាមប្រកាសបង្កើតចលនាមួយផ្សេងទៀតឥតឈប់ឈរ ដែលនៅតែមិនអាចសម្រេចតាមគោលបំណង និងមហិច្ឆតានយោបាយរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ លោកបណ្ឌិតបានបន្តថា ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី ក្រៅតែពីជាចលនាដែលមិនមានតម្លៃគតិយុត្តិ (ប្រាសចាករដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន) របស់កម្ពុជា ចលនានេះក៏ត្រូវបានបង្កើតឡើងដោយសារតែផលប្រយោជន៍នយោបាយសួនតួ នៃអតីតប្រធានអតីតគណបក្សប្រឆាំង ដែលចង់បន្តជីវិតនយោបាយប្រឆាំង និងជាការសម្លឹងមើលផលប្រយោជន៍ថវិកាបន្តិចបន្តួចពីការកៀងគរពីសំណាក់អ្នកគាំទ្រមួយចំនួនតូច ដែលហាក់នៅសង្ឃឹមលើនយោបាយគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី និងក្រុមរបស់លោកតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកគាំទ្រដែលនៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ គប្បីពិចារណាឱ្យបានស៊ីជម្រៅ ផ្អែកលើហេតុផល និងបទពិសោធន៍និងផលវិបាកដែលអ្នកគាំទ្រនិងដើរតាមគន្លងនយោបាយដ៏ស្រពិចស្រពិលរបស់លោក សម រង្ស៊ី នាពេលកន្លងមកនេះ។ ចំពោះការថ្លែងអះអាងរបស់អតីតមេដឹកនាំនយោបាយប្រឆាំង ដែលថា ចលនានេះបង្កើតឡើងដើម្បីទាមទារ និងស្វែងរកសន្តិភាពពិតប្រាកដនៅកម្ពុជានោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការគិតរបស់លោក សម រង្ស៊ី និងក្រុមរបស់លោក ហាក់ស្ថិតនៅឆ្ងាយពីស្ថានភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ខណៈដែលពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស កំពុងតែរីករាយពីការទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខនៃសង្គមនិងសេដ្ឋកិច្ចជាតិ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀថា ទំនងបណ្ដាលមកពីលោក សម រង្ស៊ី បានចាកចេញពីប្រទេសអស់រយៈពេលយូរពេក ជាហេតុធ្វើឱ្យលោកពុំបានដឹងថា ពលរដ្ឋកំពុងតែត្រេកអរនៅក្នុងសង្គមសន្តិភាព តែបែរជាអ្នកនយោបាយប្រឆាំងរូបនេះ អំពាវនាវឱ្យពលរដ្ឋក្រោកឡើងស្វែងរកសន្តិភាពទៅវិញ។ សន្តិភាពដែលមានមូលដ្ឋានពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងឈានទៅសម្រេចបានសន្តិភាពពេញលេញនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ គឺជាសន្តិភាពដែលទទួលបានកម្រ និងដែលប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់គុណបំណាច់របស់មេដឹកនាំកម្ពុជា នៅក្នុងការស្វែងរកសុខសន្តិភាពជូនជាតិនិងប្រជាជននោះ ពិតជាសន្តិភាពដែលមនុស្សទូទៅប្រាថ្នាចង់បាន និងចង់ថែរក្សាឱ្យខាងតែបាន។
បើតាមលោកបណ្ឌិត យង់ ពៅ ការអំពាវនាវខាងលើរបស់លោក សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីការភ័ន្តច្រឡំ និងវាយម្លៃស្ថានភាពខុសពីការពិតជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែការអំពាវនាវនេះ ក៏បានប្រាសចាកអំពីឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរជាទូទៅផងដែរ។ ហេតុនេះហើយ ការប្រកាសបង្កើតចលនាជាតិតស៊ូ ដែលលោក សម រង្ស៊ី អះអាងថាធ្វើឡើងដើម្បីស្វែងសន្តិភាពជូនប្រជាជនកម្ពុជានោះ គ្រាន់តែជាផ្សែងដែលបកកាត់មុខមហាជន ដែលគេមិនត្រឹមតែដើរទៅតាមផ្សែងនោះប៉ុណ្ណោះទេ តែថែមទាំងព្យាយាមចៀសចេញ ឬបកឱ្យផ្សែងនោះឆាប់ផុត ដើម្បីស្រូបយកនូវបរិយាកាសខ្យល់បរិសុទ្ធដែលគ្មានវត្តមានផ្សែងភ្លើងនោះថែមទៀតផង។
បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងអំពាវនាវដល់ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនតូច ដែលធ្លាប់បានលង់ជឿ ឬបន្តលង់ជឿដោយងងុបងងល់នឹងនយោបាយដុតបញ្ឆេះប្រទេសជាតិរបស់ក្រុមប្រឆាំង ត្រូវគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងចៀសវាងពីការចូលរួមនៅក្នុងចលនាដែលមានត្រឹមរូបភាពជាអ្នកប្រឆាំងជ្រុលនិយម ងាកមកផ្ដោតលើការចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាកោសិកាល្អរបស់សង្គមជាតិ ជាជាងការភ្ជាប់ខ្លួនជាមួយនឹងទណ្ឌិត ដែលតែងតែគិតគូររិះរកវិធីសាស្ត្រដុតបំផ្លាញប្រទេសជាតិខ្លួន។ ការចូលរួមនៅក្នុងចលនា ឬការអំពាវនាវណាមួយរបស់ទណ្ឌិត ឬអតីតអ្នកនយោបាយប្រឆាំង ហើយធ្វើសកម្មភាពប្រាសចាកពីច្បាប់ជាធរមានរបស់ប្រទេស នោះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់សកម្មភាពដែលបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈជាក់ជាពុំខាន៕
RAC Media
បញ្ហាកើតចេញពីភាពមិនស៊ីគ្នា ឬភាពខ្វះចន្លោះនៅក្នុងទ្រឹស្តី គឺជាបញ្ហារវាងការប្រើប្រាស់ទ្រឹស្តី និងចំណោទបញ្ហាក្នុងប្រធានបទសិក្សាស្រាវជ្រាវ ហើយតាមរយៈបញ្ហានេះគេអាចទាញយកមកធ្វើ ឬបង្កើតប្រធានបទថ្មីសម្រាប់ធ្វើក...
The Cambodian government has held numerous meetings with senior officials from the US Department of State since Hun Manet became prime minister. These meetings, which have been taking place since the...
ផ្ទុយទៅនឹងលទ្ធិទេវរាជនៃព្រហ្មញ្ញ សាសនាដែលព្រះបាទជ័យវរ្ម័នទី២គោរពព្រះ ឥសូរបានប្រារព្ធធ្វើ ឡើងនៅលើភ្នំគូលែន គឺ ជាសញ្ញាណមួយ នៃការប្រកាសឯករាជ្យរបស់ ខ្មែរ ហើយក៏ជាសញ្ញណមួយទៀតនៃការចាប់ ផ្តើមនិងការរីកចម្រើននៅ...
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំងនៅនៅលើកំពូលភ្នំដងរែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានព្រំដែនជាប់នឹងខេត្តស៊ីសាកេតនៃប្រទេសថៃ។ សំណង់ប្រាសាទព្រះ...
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...