ព័ត៌មាន

មូលន័យសង្ខេបនិងរូបភាពនៃសៀវភៅ «ម៉ូតសក់ក្នុងសិល្បៈខ្មែរ សម័យមុនអង្គរនិងសម័យអង្គរ» ដោយ៖ លោក ប្រែង ពិសិដ្ឋ និងលោកស្រី ម៉ិល វាសនា

2025-03-11 06:38:09 ថ្ងៃអង្គារ, 11 មីនា 2025 ម៉ោង 01:38 PM
អ្នកមើល 2787
post_detail1

តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់​ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានឈានដល់ការកំណត់ម៉ូតសក់តាមរចនាបថនៅសម័យមុនអង្គរនិងសម័យអង្គរ តាមរយៈការសិក្សាវិភាគធ្វើចំណាត់ថ្នាក់និងពិនិត្យផ្ទៀងផ្ទាត់លើចម្លាក់លោតឬចម្លាក់មូល(បដិមា)នៅតាមសារៈមន្ទីរទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម និងលើចម្លាក់លៀននៅតាមប្រាសាទចំនួនជាង៣០ប្រាសាទ (ចម្លាក់អប្សររូបធំពេញជំហរ និងចម្លាក់រូបតូចៗជាខ្សែរឿង) សរុបប្រមាណជាង ៤០០០រូប។ ជាលទ្ធផល យើង​អាចកំណត់ម៉ូតសក់ទាំងស្ត្រីទាំងបុរសតាមរចនាបថគឺ នៅសម័យមុនអង្គរ(ពីរចនាបថភ្នំដាដល់រចនាបថកំពង់ព្រះ)មានចំនួន២៧ម៉ូត, ម៉ូតសក់ពីរចនាបថគូលែនដល់រចនាបាពួនមានចំនួន​៤២ម៉ូត,

 ម៉ូតសក់ក្នុងរចនាបថអង្គវត្តមានចំនួន១០៩ម៉ូត និង ម៉ូតសក់ក្នុងរចនាបថបាយ័នមានចំនួន៣៤ម៉ូត។ ជាមួយនេះ ការសិក្សាក៏បានពិនិត្យលើគ្រឿងតុបតែងលម្អសក់អប្សរដែរ មានដូចជា បូ ស្នៀត ក្បាំងសក់ឬស្បៃ និង ក្បាំងមកុដ ជាដើម ដែលគ្រឿងតុបតែងទាំងនេះបានធ្វើឱ្យម៉ូតសក់កាន់តែមានសោភណភាពប្លែកៗបន្ថែមទៀត។

យើងឃើញថា ម៉ូតសក់ក្នុងសិល្បៈខ្មែរពីរចនាបថមួយទៅរចនាបថមួយមានលំនាំបន្តគ្នាដោយមានការកែច្នៃឬដោយមិនកែច្នៃ តែក៏មាន​ម៉ូតសក់ថ្មី​ដោយឡែកជាអត្តសញ្ញាណផ្ទាល់នៅក្នុងរចនាបថនីមួយៗដែរ។ ជាងនេះទៀត មានម៉ូតសក់ខ្លះនៅមានអត្ថិភាពនិងកំពុងពេញនិយមនៅឡើយ ទាំងនៅក្នុងសង្គមខ្មែរនិងនៅបរទេស តែក៏មានម៉ូតសក់ខ្លះមិនធ្លាប់បានឃើញមាននៅក្នុងសិល្បៈផ្សេងៗនៅលើសាកលលោកដែរ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះជាផ្នែកដ៏ចម្បងមួយនៃការអភិរក្សអត្តសញ្ញាណម៉ូតសក់នៅក្នុងសង្គមខ្មែរនាសម័យបុរាណដ៏រុងរឿង។ 

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM

សេចក្តីប្រកាស