Royal Academy of Cambodia
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង ដែលបានទទួលមរណភាពនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវការចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសារសពឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង និងបានគូសបញ្ជាក់ថា ការបាត់បង់ឯកឧត្ដមបណ្ឌិត គឺជាការបាត់បង់ធនធានបញ្ញវន្តខ្មែរប្រកបដោយសមត្ថភាពនិងសក្ដានុពលនៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងក៏ជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមថា ក្នុងមួយជីវិតឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង ពិតជាបានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងជំនាញច្បាប់ និងរដ្ឋបាលសាធារណៈ គួរជាទីគោរពនិងកោតសរសើរ។
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...