ព័ត៌មាន

«ធនាគារជាតិបកស្រាយរឿងចាយលុយ យ័ន នៅកម្ពុជា»

2018-11-01 08:29:59 ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 03:29 PM
អ្នកមើល 3895
post_detail

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានពន្យល់បន្ថែមពាក់ព័ន្ធការប្រើប្រាស់លុយ យ័ន នៅកម្ពុជាឱ្យ ទូលំទូលាយតាមរយៈប្រព័ន្ធធនាគារបន្ទាប់ពីសាធារណជនមួយចំនួន មានការភាន់ច្រឡំជុំវិញគោលនយោបាយរបស់រាជរដ្ឋា ភិ បាលកម្ពុជានិងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងប្រទេស ចិន និងកម្ពុជា។លោក ស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងសន្និសីទសារព័ត៌មាន នា រសៀល ថ្ងៃទី៣០តុលាឆ្នាំ ២០ ១៨ ថា នេះគឺជាការសហការប្រើប្រាស់រូបិយវត្ថុជាតិវាងកម្ពុជា និងចិន ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទ្វេភាគី។ និយាយឱ្យស្រួលយល់ពេលពាណិជ្ជករចិន ទិញទំនិញពី កម្ពុជាត្រូវទូទាត់ជាលុយរៀលហើយបើកម្ពុជាទិញពីចិនត្រូវទូទាត់លុយ យ័ន ដោយវេរចំនួនលុយទាំង នោះ តាមរយៈប្រព័ន្ធធនាគារ។

លោកស្រីសង្កត់ធ្ងន់ថា៖"មិនមែនបានន័យថា ឱ្យគេ(ចិន)ដឹកក្រដាស លុយ យ័នមកប្រើក្នុងប្រទេសកម្ពុជា ហើយយើង អត់ចង់បានលុយច្រើនដូចប្រាក់ដុល្លារនោះទេ"។

លោកស្រីជាសិរីបន្តទៀតថា ការសហការណ៍នេះ គឺមិនមែនធ្វើតែជាមួយលុយជាតិរបស់ចិននោះទេកម្ពុជា នឹងធ្វើការទូទាត់ជារូបិយប័ណ្ណជាតិជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន ឯទៀតដោយសារមិនចង់ពឹង ផ្អែករូបិយប័ណ្ណបរទេសធំៗ ដូចជា លុយដុល្លារ លុយផោន និងលុយអឺរ៉ូជាដើម។ ការធ្វើដូចនេះ គឺមានតម្លៃពីរយ៉ាង ទី១ប្រទេសនីមួយៗទ ទួលបានតម្លៃនៃរូបិយប័ណ្ណវត្ថុជាតិរៀងៗ ខ្លួន និងទី២ មិនរំពឹងលុយ បរទេស។ ត្រង់ចំណុចនេះ លោកស្រី បន្ថែម ថា" កាលណាយើងកាន់លុយគេច្រើនបើមានបញ្ហាណាមួយ នោះយើងប៉ះពាល់ដែរ ប៉ុន្តែយើងមិនអាចជៀសផុតការប្រើប្រាស់លុយគេទេ ប៉ុន្តែយើងអាចកាត់បន្ថយ ខ្លះ"។

ចំពោះការប្រើប្រាស់ប្រាក់យ័នធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់ យ័ន។តាមរយៈនេះ វិនិយោគិនពាណិជ្ជករនិងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ខ្ចីនិងដាក់ប្រាក់បញ្ញើជាប្រាក់ យ័នក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាអាចគ្រប់គ្រងចរាចរប្រាក់យ័ន បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគនិងទេសចរ មកពីប្រទេសចិន៕

ប្រភព៖ Sabay News

RAC Media | ហេង​ សុភី





អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស