Royal Academy of Cambodia
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានពន្យល់បន្ថែមពាក់ព័ន្ធការប្រើប្រាស់លុយ យ័ន នៅកម្ពុជាឱ្យ ទូលំទូលាយតាមរយៈប្រព័ន្ធធនាគារបន្ទាប់ពីសាធារណជនមួយចំនួន មានការភាន់ច្រឡំជុំវិញគោលនយោបាយរបស់រាជរដ្ឋា ភិ បាលកម្ពុជានិងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងប្រទេស ចិន និងកម្ពុជា។លោក ស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងសន្និសីទសារព័ត៌មាន នា រសៀល ថ្ងៃទី៣០តុលាឆ្នាំ ២០ ១៨ ថា នេះគឺជាការសហការប្រើប្រាស់រូបិយវត្ថុជាតិវាងកម្ពុជា និងចិន ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទ្វេភាគី។ និយាយឱ្យស្រួលយល់ពេលពាណិជ្ជករចិន ទិញទំនិញពី កម្ពុជាត្រូវទូទាត់ជាលុយរៀលហើយបើកម្ពុជាទិញពីចិនត្រូវទូទាត់លុយ យ័ន ដោយវេរចំនួនលុយទាំង នោះ តាមរយៈប្រព័ន្ធធនាគារ។
លោកស្រីសង្កត់ធ្ងន់ថា៖"មិនមែនបានន័យថា ឱ្យគេ(ចិន)ដឹកក្រដាស លុយ យ័នមកប្រើក្នុងប្រទេសកម្ពុជា ហើយយើង អត់ចង់បានលុយច្រើនដូចប្រាក់ដុល្លារនោះទេ"។
លោកស្រីជាសិរីបន្តទៀតថា ការសហការណ៍នេះ គឺមិនមែនធ្វើតែជាមួយលុយជាតិរបស់ចិននោះទេកម្ពុជា នឹងធ្វើការទូទាត់ជារូបិយប័ណ្ណជាតិជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន ឯទៀតដោយសារមិនចង់ពឹង ផ្អែករូបិយប័ណ្ណបរទេសធំៗ ដូចជា លុយដុល្លារ លុយផោន និងលុយអឺរ៉ូជាដើម។ ការធ្វើដូចនេះ គឺមានតម្លៃពីរយ៉ាង ទី១ប្រទេសនីមួយៗទ ទួលបានតម្លៃនៃរូបិយប័ណ្ណវត្ថុជាតិរៀងៗ ខ្លួន និងទី២ មិនរំពឹងលុយ បរទេស។ ត្រង់ចំណុចនេះ លោកស្រី បន្ថែម ថា" កាលណាយើងកាន់លុយគេច្រើនបើមានបញ្ហាណាមួយ នោះយើងប៉ះពាល់ដែរ ប៉ុន្តែយើងមិនអាចជៀសផុតការប្រើប្រាស់លុយគេទេ ប៉ុន្តែយើងអាចកាត់បន្ថយ ខ្លះ"។
ចំពោះការប្រើប្រាស់ប្រាក់យ័នធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់ យ័ន។តាមរយៈនេះ វិនិយោគិនពាណិជ្ជករនិងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ខ្ចីនិងដាក់ប្រាក់បញ្ញើជាប្រាក់ យ័នក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាអាចគ្រប់គ្រងចរាចរប្រាក់យ័ន បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគនិងទេសចរ មកពីប្រទេសចិន៕
ប្រភព៖ Sabay News
RAC Media | ហេង សុភី
កូវីដ១៩ ជំងឺរាតត្បាតសាកលបាននឹងកំពុងរីករាលដាលលើ២១០ប្រទេសនិងដែនដី។ ថ្ងៃទី១១ខែឧសភា ឆ្នាំ២០ ២០នេះមានអ្នកឆ្លងរហូតដល់៤,១៨១,០២១នាក់ អ្នកស្លាប់ចំនួន២៨៣,៨៦៨នាក់និងអ្នកព្យាបាលជាសះស្បើយចំនួន១,...
ក្រុមមន្រ្តីជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិកនិងប្រទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរួមទាំងកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ដ...
ទំនាក់ទំនងជប៉ុន-សហរដ្ឋអាម៉េរិ បានចាប់ផ្តើមឡើងដំបូងតាមរយៈបេសកកម្មការទូត សកម្មភាពយោធានៅចុងសត វត្សរ៍ទី១៨ និងដើមសតវត្សរ៍ទី១៩ ដោយមាននាវិករបស់សហរដ្ឋអាម៉េរិកពីររូបគឺលោក James Glynn និងលោក Matthew C. Perry បា...
ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភពលោកលើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លា...
ពេលវេលាដែលសមស្របបំផុត ដែលនឹងត្រូវសម្រួលដល់ការដកបម្រាម ឬ វិធានការបិទប្រទេសបិទខេត្ត គឺនៅពេលណាដែលអ្នកវិទ្យាសាស្រ្តរកឃើញ និងប្រកាសដាក់ឱ្យប្រើប្រាស់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាផ្លូវការ ដែលការណ៍នេះ គឺតម...