Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ រួមជាមួយនឹងសាស្ត្រាចារ្យ មូ យ៉ុងហាន់ (Mooyoung Han) តំណាងសាកលវិទ្យាល័យជាតិសេអ៊ូល បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ និងក្រុមការងារពីវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងជជែកពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្តគម្រោងសាលារៀនទឹកភ្លៀងដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ទន្លេមេគង្គ។
គួរបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េ ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវទាំងពីរបានឈានដល់ការអនុវត្តគម្រោងសាកល្បងពីការប្រមូលទឹកភ្លៀងសម្រាប់បរិភោគ នៅសាលាវិទ្យាល័យកំបូល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការពង្រីកវិសាលភាពកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនេះឱ្យបាន ១ ០០០ សាលារៀន ឱ្យបានដល់សិស្សានុសិស្សតាមសាលាជាច្រើនទៀត នៅតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ តំណាងគណៈកម្មការនៃវិទ្យាស្ថានមេគង្គ ក៏គ្រោងនឹងជួបជជែកពិភាក្សាការងារបន្ត ទៅលើវឌ្ឍនភាពការងារគម្រោងសាលារៀនទឹកភ្លៀង នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះជាបន្តទៀតផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...