ព័ត៌មាន

ឯកឧត្តមបណ្ឌិត យង់ ពៅ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ ពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្ត​គម្រោង​សាលារៀនទឹកភ្លៀង

2025-02-05 08:58:30 ថ្ងៃពុធ, 05 កុម្ភៈ 2025 ម៉ោង 03:58 PM
អ្នកមើល 9158
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ រួមជាមួយនឹងសាស្ត្រាចារ្យ មូ យ៉ុងហាន់ (Mooyoung Han) តំណាងសាកលវិទ្យាល័យជាតិសេអ៊ូល បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ និងក្រុមការងារពីវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងជជែកពិភាក្សាអំពីការត្រៀមលក្ខណៈអនុវត្ត​គម្រោង​សាលារៀនទឹកភ្លៀង​ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ​នៅតំបន់ទន្លេមេគង្គ។

គួរបញ្ជាក់ផងដែរថា ដោយមានការគាំទ្រពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េ ទំនាក់ទំនងរវាងស្ថាប័នស្រាវជ្រាវទាំងពីរបានឈានដល់ការអនុវត្តគម្រោងសាកល្បងពីការប្រមូលទឹកភ្លៀងសម្រាប់បរិភោគ នៅសាលាវិទ្យាល័យកំបូល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គ្រោងនឹងបន្តកិច្ចសហប្រតិបត្តិការពង្រីកវិសាលភាពកម្មវិធីប្រមូលនិងប្រើប្រាស់ទឹកភ្លៀងនេះឱ្យបាន ១ ០០០ សាលារៀន ឱ្យបានដល់សិស្សានុសិស្សតាមសាលាជាច្រើនទៀត នៅតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា។

បន្ថែមពីលើនេះ តំណាងគណៈកម្មការនៃវិទ្យាស្ថានមេគង្គ ក៏គ្រោងនឹងជួបជជែកពិភាក្សាការងារបន្ត ទៅលើវឌ្ឍនភាពការងារគម្រោងសាលារៀនទឹកភ្លៀង នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះជាបន្តទៀតផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM

សេចក្តីប្រកាស