ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់

2025-01-31 09:37:51 ថ្ងៃសុក្រ, 31 មករា 2025 ម៉ោង 04:37 PM
អ្នកមើល 605
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៥ នៃអគ្គលេខាធិការដ្ឋាន នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ និងជាស្ថាប័នមួយដែលផ្ដល់នូវគម្រូនៃការរៀបចំចក្ខុវិស័យ ក៏ដូចជាធាតុចូលសម្រាប់ស្ថាប័ននានា ដូច្នេះ រាល់ការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានការរៀបចំបែងចែក ចាត់តាំង និងប្រគល់ភារកិច្ចច្បាស់លាស់ ព្រមទាំងត្រូវធានាឱ្យបាននូវការបំពេញការងារ​ដោយមានរបៀបរៀបរយនៅក្នុងស្ថាប័ន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិត បានក្រើនរំឭកដល់មន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាថា ក្នុងនាមជាជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។

ឯកឧត្ដមបណ្ឌិតបានបន្តថា សម្រាប់មន្ត្រីរាជការ ក្រៅតែពីការបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ចាំបាច់ត្រូវអនុវត្តការងារស្របតាមច្បាប់ស្ដីពី លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិត បានជំរុញឱ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវតែបំពេញការងារប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីនិងភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ​ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវចូលរួមផ្ដលមតិយោបល់ប្រកបដោយការស្ថាបនា ចំពោះដំណើការប្រព្រឹត្តទៅនៃអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីកែលម្អសេវាកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការការងារនៅក្នុងស្ថាប័ន។ បើតាមឯកឧត្ដមបណ្ឌិត ការចូលរួមពីសំណាក់មន្ត្រីទាំងអស់ នៅក្នុងការជំរុញប្រសិទ្ធភាពនៃដំណើរការស្ថាប័ន ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាការបង្ហាញស្មារតីចូលរួម ដើម្បីការរីកចម្រើននៃស្ថាប័នផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត បានជំរុញឱ្យគ្រប់មជ្ឈមណ្ឌល វិទ្យាស្ថាន និងនាយកដ្ឋានទាំងអស់ ពន្លឿនកិច្ចការងារដែលបានកំណត់ទិសដៅ និងអនុវត្តស្មារតីសម្រេចនៃអង្គប្រជុំកន្លងមក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកឡើងនូវបញ្ហាប្រឈមនៅក្នុងការបំពេញការងារ បន្ទាប់ពីការអនុវត្តតាមស្មារតីសម្រេចនៃអង្គប្រជុំបូកសរុបការងារប្រចាំខែនាព្រឹកនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM

សេចក្តីប្រកាស