Royal Academy of Cambodia
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅក្នុងអង្គពិធីនៃការបោះឆ្នោតនោះសមាសភាពថ្នាក់ដឹកនាំនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជការដែលបម្រើការនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន២៩រូប ដែលមកចូលរួមបោះឆ្នោត។
ថ្លែងនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានរំលឹកថា ក្រោយពីជ្រើសរើសប្រធានស្តីទីរួចរាល់ ក្នុងរយៈពេល៦ខែ វិទ្យាស្ថានត្រូវតែមានលទ្ធផលដែលអាចបម្រើប្រយោជន៍ស្ថាប័នបានល្អ ដោយម្ចាស់ការរបស់ខ្លួន។ ប្រសិនបើគ្មានលទ្ធផលនោះទេ រាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាជម្រើសផ្សេងទៀត។
សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។
RAC Media | ស៊ាង រ៉ូហ្សាត
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...