ព័ត៌មាន

«កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានស្តីទីវិទ្យាស្ថាន...»

2018-11-01 05:40:49 ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 12:40 PM
អ្នកមើល 3886
post_detail

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ​​ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅក្នុងអង្គពិធីនៃការបោះឆ្នោតនោះសមាសភាពថ្នាក់ដឹកនាំនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី  ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជការដែលបម្រើការនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន២៩រូប ដែលមកចូលរួមបោះឆ្នោត។

ថ្លែងនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានរំលឹកថា ក្រោយពីជ្រើសរើសប្រធានស្តីទីរួចរាល់ ក្នុង​រយៈពេល៦ខែ វិទ្យាស្ថានត្រូវតែមានលទ្ធផលដែលអាចបម្រើប្រយោជន៍ស្ថាប័នបានល្អ ដោយម្ចាស់ការរបស់ខ្លួន។ ប្រសិនបើគ្មានលទ្ធផលនោះទេ រាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាជម្រើសផ្សេងទៀត។

សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល​ នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។

RAC Media | ស៊ាង រ៉ូហ្សាត



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស