Royal Academy of Cambodia
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានចូលទៅសិក្សាស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រ ២ធ្នូ និងបង្គោលព្រំដែនបំពេញបន្ថែមលេខ ៤៨/១៩(១) ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងតំបន់ដាក់ដាំ។ ដំណើរសិក្សាស្វែងយល់នេះ ក៏មានការសម្របសម្រួលពីសំណាក់លោក ផុន មករា ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ប៊ូស្រា នៃវរសេណាតូចនគរបាលព្រំដែនគោក លេខ៣០៣ ផងដែរ។
បន្ថែមពីនេះ ប្រតិភូថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចុះពិនិត្យនិងស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរីផងដែរ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...