Royal Academy of Cambodia
ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក្រាបនិងផ្ដន្ទាទោសទៅតាមខ្លឹមសារច្បាប់ពាក់ព័ន្ធ ដែលមានចែងអំពីទោសទណ្ឌផ្សេងៗ។ ដូចគ្នានេះដែរ ការកំណត់ទោសទណ្ឌ គឺអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់តុលាការ នៅក្នុងសំណុំរឿងនីមួយៗ ប៉ុន្តែគេក៏ត្រូវពិនិត្យមើលនៅក្នុងទស្សនៈមហាជន ដែលវាយតម្លៃទៅលើដំណើរការស្វែងរកយុត្តិធម៌យ៉ាងដូចម្ដេចផងដរ។ បើតាមលោកបណ្ឌិត យង់ ពៅ សម្រាប់ករណីដែលអតីតឧកញ៉ាម្នាក់បានបាញ់ប្រហារយ៉ាងឃោរឃៅនិងអមនុស្សធម៌ ទៅលើអ្នកជិតខាងខ្លួនដែលបណ្ដាលឱ្យបុរសស្ត្រីជាគូដណ្ដឹង២នាក់ស្លាប់នៅកន្លែងភ្លាមៗ និងអ្នកផ្សេងទៀតរងរបួសនេះ ត្រូវបានមហាជនយកចិត្តទុកដាក់ និងផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ដែលស្ថាប័នយុត្តិធម៌ គប្បីមានការពិចារណានិងសម្រេចសេចក្ដីប្រកបដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតផងដែរ។ បើតាមលោកបណ្ឌិត ករណីនេះ ក៏មានការចាប់អារម្មណ៍ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីផងដែរ ដោយសារតែការផ្ទុះការប្រតិកម្មខ្លាំងពីសំណាក់មហាជន ដោយសារតែករណីនេះ គឺជាការបាញ់ប្រហារដ៏ឃោរឃៅកម្រប្រទះឃើញនៅក្នុងសង្គមកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កត្តាខាងក្នុង គឺជាកត្តាចម្បងបំផុតមួយដែលនាំទៅដល់ការផ្ទុះនូវចរន្តមហាជននៅក្នុងរដ្ឋមួយ ដែលភាសាបច្ចុប្បន្នគេហៅថា បដិវត្តន៍ពណ៌ ហើយកត្តាយុត្តិធម៌សង្គម ក៏ជាកត្តាចម្បងមួយផងដែរ ដែលជះឥទ្ធិពលដល់ការងើបឡើងរបស់មហាជននៅក្នុងប្រទេសមួយ។ លោកបណ្ឌិត បន្តថា យុត្តិធម៌សង្គមដើរតួនាទីសំខាន់ណាស់ នៅក្នុងការគ្រប់គ្រងសភាពការណ៍ ដែលធានាឱ្យសង្គមជាតិមានស្ថិរភាព។
ទោះជាយ៉ាងណា ការផ្ដន្ទាទោសទៅលើអតីតឧកញ៉ារូបនេះ គឺជាផ្នែកមួយនៃការសងយុត្តិធម៌ទៅដល់ជនរងគ្រោះពីទង្វើរបស់បុគ្គលរូបនេះ។ ទោះជាយ៉ាងណា លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះមិនមែនជាការផ្ដល់យុត្តិធម៌សង្គមជាលើកទីមួយនៅក្នុងសង្គមកម្ពុជានោះទេ ប៉ុន្តែគ្រាន់តែរឿងនេះ គឺជាករណីមួយដែលទាក់ទាញចំណាប់អារម្មណ៍មហាជនខ្លាំង ក៏ព្រោះតែជាករណីបាញ់ប្រហារដ៏សាហាវកម្រប្រទះឃើញនៅកម្ពុជា។ លោកបណ្ឌិតបន្ថែមថា យុត្តិធម៌ គឺជាដំណើរការមួយ ដែលអ្នកប្រព្រឹត្តបទល្មើសត្រូវផ្ដន្ទាទោសឱ្យមានស័ក្តិសមទៅនឹងទោសកំហុសនិងចេតនានៃការប្រព្រឹត្តរបស់ជនបង្ក និងត្រូវស្របទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងរដ្ឋឬប្រទេសនីមួយៗ ព្រមទាំងត្រូវមានសមធម៌ចំពោះជនគ្រប់រូបទាំងអស់នៅក្នុងសង្គម។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នៅកម្ពុជា ត្រូវតែប្រឈមនឹងការផ្ដន្ទាទោសដោយអនុលោមទៅតាមច្បាប់របស់កម្ពុជាជាកំហិត ដើម្បីធានាបាននូវយុត្តិធម៌សម្រាប់គ្រប់ភាគីដែលជាប់ពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបាននូវយុត្តិធម៌សង្គម។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងបន្ថែមទៀតថា ការផ្ដន្ទាទោសខាងលើនេះទៀតសោត ក៏ជាចំណែកមួយដើម្បីបង្ហាញអំពីការលាងជម្រះមន្ទិលអំពីយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ដែលអនុលោមទៅតាមច្បាប់នៅក្នុងសង្គមកម្ពុជា ព្រោះសង្គមកម្ពុជាមិនមែនជាសង្គមកាចសាហាវ ដែលគ្មានច្បាប់ទម្លាប់ ហើយដឹកនាំគ្រប់គ្រងដោយផ្អែកលើច្បាប់ធម្មជាតិនោះទេ។ ក្នុងករណីដែលបុគ្គលរូបណាមួយប្រព្រឹត្តអំពើការសាហាវ ត្រូវតែទទួលទោសតាមច្បាប់ជាធរមានរបស់កម្ពុជា ដែលជាការផ្ដល់ភាពជ្រះស្រឡះដល់សង្គមកម្ពុជា មិនអាចអនុញ្ញាតឱ្យជនណាមួយល្មើសច្បាប់កម្ពុជាហើយ អាចរួចខ្លួន ឬត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាលឬធ្ងន់ខុសពីផ្លូវច្បាប់ អាស្រ័យទៅលើបុគ្គលណាម្នាក់បាននោះទេ។
ជាមួយគ្នានេះដែរ តាមរយៈការផ្តន្ទាទោសខាងលើនេះដែរ មហាជនអាចនឹងយល់ឃើញផ្សេងៗគ្នាទៅលើស្ថានទម្ងន់នៃការដាក់ទោស អាស្រ័យដោយហេតុផលផ្សេងៗ ដូចជា មនោសញ្ចេតនា កំហឹងទោសៈ ឬក្ដីអាណិតអាសូរ ប៉ុន្តែកិច្ចការនេះ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយពិចារណាទៅលើជ្រុងផ្សេងៗនៃដំណើរការធានាយុត្តិធម៌នៃច្បាប់។ នៅពេលដែលការផ្ដន្ទាទោសជនល្មើសសមស្របនឹងទង្វើដែលខ្លួនបានប្រព្រឹត្ត ពោលគឺការសម្រេចសេចក្ដីដែលមហាជនអាចទទួលយកបាន នឹងធ្វើឱ្យមហាជនលែងមានការសង្ស័យទៅលើភាពយុត្តិធម៌នៃដំណើរការផ្លូវច្បាប់នៅកម្ពុជា។
បន្ថែមពីនេះ តាមរយៈការធានាបានធានាបានថា គ្រប់ជនប្រព្រឹត្តបទល្មើសនឹងត្រូវនាំយកមកកាត់ទោសទៅតាមច្បាប់ជាធរមាននៅក្នុងសង្គមកម្ពុជាទាំងមូល ដោយទាំងអ្នកមានធនធាន អ្នកមានអំណាច និងទាំងអ្នកមានខ្សែបក្ខពួកក្ដី ក៏នឹងមិនអាចប្រព្រឹត្តអំពើទាំងឡាយស្រេចនឹងអំពើចិត្ត ឬកំហឹងមួយឆាវរបស់ខ្លួន ហើយគេចផុតពីសំណាក់ច្បាប់បាន នោះមហាជនទាំងអស់នឹងជឿជាក់ថា ច្បាប់គឺជាពិដានពិតប្រាកដសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គម ហើយនេះក៏ជាការឆ្លើយតបទៅនឹងការលើកឡើងក្នុងន័យអវិជ្ជមានកន្លងមករបស់មហាជន អំពីបញ្ហាយុត្តិធម៌សង្គមនៅកម្ពុជាផងដែរ។ សង្គមជាតិមួយដែលមានប្រព័ន្ធដឹកនាំរដ្ឋតាមបែបនយោបាយ ត្រូវតែមានច្បាប់ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការដឹកនាំនិងគ្រប់គ្រង ពុំមែនជាសង្គមដែលអ្នកខ្លាំងរំលោភបំពានអ្នកខ្សោយ អ្នកធំឬអ្នកមានរំលោភបំពានអ្នកតូចតាចឬក្រីក្រនោះទេ។
លើសពីនេះទៅទៀត ការផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសឱ្យធ្ងន់ធ្ងរស័ក្តិសមទៅនឹងអំពើដែលខ្លួនប្រព្រឹត្ត នឹងអាចក្លាយទៅជាមេរៀនទូទៅដែលបង្ហាញជាលក្ខណៈសាធារណៈ មិនអាចអនុញ្ញាតឱ្យជនណាមួយ រំលោភបំពានច្បាប់ ឬប្រព្រឹត្តអំពើប្រកបដោយភាពទោសៈរបស់ខ្លួនបានស្រេចតែនឹងចិត្ត ដោយសារតែសម្អាងលើអំណាច ទ្រព្យសម្បត្តិ ឬខ្សែបក្ខពួករបស់ខ្លួនចាំកាងនៅពីក្រោយនោះទេ។ នៅពេលដែលច្បាប់គឺជាដែកថែបដ៏រឹងមាំ ដែលត្រូវអនុវត្តនៅចំពោះមុខជនគ្រប់រូបទាំងអស់នៅក្នុងសង្គម រាល់អ្នកប្រព្រឹត្តល្មើសទាំងអស់នឹងត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង ការណ៍នេះនឹងក្លាយជាការព្រមានដ៏ពេញលេញសម្រាប់អ្នកមានបំណងចង់ប្រព្រឹត្តបទល្មើស ឬធ្លាប់ប្រព្រឹត្តបទល្មើសហើយបានរួចខ្លួនក្ដី នឹងមានការកោតក្រែងរអែងនឹងច្បាប់ ហើយងាកមកគោរពនិងអនុវត្តស្របតាមច្បាប់ជាធរមាន។ នៅពេលនោះហើយ ដែលគេអាចធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងភាពសុខសាន្តយូរអង្វែងនៅក្នុងសង្គមជាតិបាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...
Prime Minister Hun Sen has announced that he will travel to Myanmar for a two-day visit on January 7-8 in an effort to restore normalcy to ASEAN proceedings by resolving the country's crisis and bring...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...