ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ”

2024-12-23 08:58:19 ថ្ងៃចន្ទ, 23 ធ្នូ 2024 ម៉ោង 03:58 PM
អ្នកមើល 7158
post_detail1

នៅរសៀលថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគ្រូបង្រៀន ឬសាស្ត្រាចារ្យដែលត្រូវបង្រៀនថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ឆ្នាំទី១ ឆមាសទី១ វគ្គទី១។

អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ” នារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានណែនាំនិងផ្ដល់អនុសាសន៍ដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគ្រូបង្រៀន ឬសាស្ត្រាចារ្យទាំងអស់ថា ការបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវផ្ដោតជាសំខាន់ទៅលើការពង្រឹងគុណភាពរបស់និស្សិត ពិសេសត្រូវផ្ដោតលើការជំរុញ​ឱ្យនិស្សិតអាននិងស្រាវជ្រាវ នៅគ្រប់ម៉ោងសិក្សាទាំងអស់ ដើម្បីជំរុញការយល់ដឹងអំពីវិធីសាស្ត្រអាននិងស្រាវ​ជ្រាវរបស់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បានស្នើសូមឱ្យគ្រូបង្រៀននិងសាស្ត្រាចារ្យទាំងអស់ បញ្ជ្រាបនូវតម្លៃទស្សនៈសីលធម៌ និងសិល្ប៍វិជ្ជាសង្គមខ្មែរ ដើម្បីឱ្យយុវជនជានិស្សិតទាំងអស់ ស្គាល់និងយល់ដឹងកាន់តែប្រសើរឡើងបន្ថែមទៀតអំពីគុណតម្លៃរបស់ប្រជាជាតិខ្មែរ។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ គ្រូបង្រៀន និងសាស្ត្រាចារ្យទាំងអស់ថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ឆ្នាំទី១ ឆមាសទី១ វគ្គទី១ នាពេលខាងមុខនេះ ត្រូវផ្ដោតលើពាក្យស្លោក “សីលធម៌ ចំណេះដឹងវិទ្យាសាស្ត្រ និងឥរិយាបថល្អក្នុងនាមជាប្រជាពលរដ្ឋខ្មែរ”។

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ

post_detail
post_detail

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស