Royal Academy of Cambodia
នៅរសៀលថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ” ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគ្រូបង្រៀន ឬសាស្ត្រាចារ្យដែលត្រូវបង្រៀនថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ឆ្នាំទី១ ឆមាសទី១ វគ្គទី១។
អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ” នារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានណែនាំនិងផ្ដល់អនុសាសន៍ដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគ្រូបង្រៀន ឬសាស្ត្រាចារ្យទាំងអស់ថា ការបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវផ្ដោតជាសំខាន់ទៅលើការពង្រឹងគុណភាពរបស់និស្សិត ពិសេសត្រូវផ្ដោតលើការជំរុញឱ្យនិស្សិតអាននិងស្រាវជ្រាវ នៅគ្រប់ម៉ោងសិក្សាទាំងអស់ ដើម្បីជំរុញការយល់ដឹងអំពីវិធីសាស្ត្រអាននិងស្រាវជ្រាវរបស់ធនធានមនុស្សរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បានស្នើសូមឱ្យគ្រូបង្រៀននិងសាស្ត្រាចារ្យទាំងអស់ បញ្ជ្រាបនូវតម្លៃទស្សនៈសីលធម៌ និងសិល្ប៍វិជ្ជាសង្គមខ្មែរ ដើម្បីឱ្យយុវជនជានិស្សិតទាំងអស់ ស្គាល់និងយល់ដឹងកាន់តែប្រសើរឡើងបន្ថែមទៀតអំពីគុណតម្លៃរបស់ប្រជាជាតិខ្មែរ។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ គ្រូបង្រៀន និងសាស្ត្រាចារ្យទាំងអស់ថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ឆ្នាំទី១ ឆមាសទី១ វគ្គទី១ នាពេលខាងមុខនេះ ត្រូវផ្ដោតលើពាក្យស្លោក “សីលធម៌ ចំណេះដឹងវិទ្យាសាស្ត្រ និងឥរិយាបថល្អក្នុងនាមជាប្រជាពលរដ្ឋខ្មែរ”។
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងថា អ្នកស្រាវជ្រាវទាំងអស់ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈ និងបើកបេះដូងឱ្យបានទូលំទូលាយ ដើម្បីទទួលបានទិន្នន័យ...