Royal Academy of Cambodia
នៅរសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលត្រូវបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការសម្របសម្រួលដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចពិភាក្សាតុមូលនេះ មានការអញ្ជើញចូលពីជាវាគ្មិនកិត្តិយសពីសំណាក់៖
- ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
- ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ
- ឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
- លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករង បទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ
- លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
- លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារកម្ពុជា និងជាអគ្គនាយកនៃធនាគារប្រីយសណីយ៍កម្ពុជា
ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ស្ថានភាពបំណុលនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលនៅអាចគ្រប់គ្រងបាន ពុំបង្កឱ្យមានការព្រួយបារម្ភនៅឡើយនោះទេ។ ចំពោះការដាក់ចេញវិធានការរៀបចំឥណទានឡើងវិញ ត្រូវបានឯកឧត្ដមពន្យល់ថា ពុំទាន់ទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារតែ អ្នកជំពាក់បំណុលខ្លះ ពុំមែនជាការជំពាក់បំណុលជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្លូវការនោះឡើយ ពោលគឺពួកគេជំពាក់បំណុលក្រៅប្រព័ន្ធ (មិនផ្លូវការ) ឬជាការបង់រំលស់អចលនទ្រព្យ ឬរថយន្តជាដើម ដែលវិធានការរៀបចំឥណទានឡើងវិញនេះ ពុំមានប្រសិទ្ធភាពចំពោះករណីនេះឡើយ។ សម្រាប់កម្ចីជាមួយនឹងស្ថាប័នផ្លូវការនៅក្នុងប្រព័ន្ធ វិធានការរៀបចំឥណទានឡើងវិញ នឹងអាចបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាក់ស្ដែងនៅក្នុងខែធ្នូ ឬខែមករាខាងមុខនេះ។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា បញ្ហាបំណុលនេះ គឺជារឿងដែលមានការជាប់ពាក់ព័ន្ធពហុភាគី ហើយគោលនយោបាយនីមួយៗត្រូវការពេលវេលានៅក្នុងការអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងក៏ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់។ បន្ថែមពីនេះ ឯកឧត្ដមបានផ្ដល់អនុសាសន៍ថា បញ្ហានេះ ទាមទារឱ្យមានការដោះស្រាយឱ្យមានតុល្យភាពរវាងស្ថាប័នផ្ដល់កម្ចី និងអ្នកទទួលកម្ចី ពោលគឺរដ្ឋត្រូវព្យាយាមដោះស្រាយបញ្ហាបំណុលនេះជាលក្ខណៈសន្សឹមៗ និងត្រូវការការចូលរួមពីប្រជាពលរដ្ឋដែលជាអ្នកជំពាក់បំណុល ព្រមទាំងមានភាពចាំបាច់ដែលពលរដ្ឋត្រូវងាកមករកនិន្នាការចាយវាយជាប្រក្រតីឡើងវិញ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងសង្គម។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង២:៣០នាទីរសៀល ដល់ម៉ោង ៥:០៦នាទីល្ងាច និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុបចំនួន ១៩៨រូប៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...
ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...
ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...
ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...