Royal Academy of Cambodia
នៅថ្ងៃអង្គារ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធី សម្ពោធស្លាក វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯក ឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម ប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក យ៉ាង យៀកឈាន (YANG Yuequan) នាយក និងជាលេខាបក្ស នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀន និងមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិង តំណាងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀននិងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀន ហ្វុង យៀក សរុប ១២៧នាក់។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលលោក យ៉ាង យៀកឈាន លេខាបក្ស បានសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជំរុញទំនាក់ ទំនងប្រទេសទាំងពីរទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដែលសិក្សាទៅលើ ជំនាញបញ្ញាសិប្បនិម្មិត (Ai) ជំនាញកុំព្យូទ័រ និងអាចឈានទៅបណ្តុះបណ្តាលអ្នកបម្រើការងារនៅក្នុងវិស័យអាកាសចរណ៍ ព្រមទាំង ពេទ្យឆ្មបស៊ីវិល។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ពិធីសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃនេះ គឺជាមោទកភាព ណាស់សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន នៅលើផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលក្នុងសម័យ ឧស្សាហកម្មជំនាន់ទី៤ បានជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យក្លាយជាកិច្ចសហប្រតិបត្តិការឆ កោណត្បូងពេជ្រពិតប្រាកដ ដោយយើង មិនត្រឹមតែផ្សារភ្ជាប់ភាសា និងវប្បធម៌ទេ ប៉ុន្តែឈានទៅធ្វើកិច្ច សហប្រតិបត្តិការលើកវិស័យបច្ចេកវិទ្យា និងជំនាញវិជ្ជាជីវៈផងដែរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...