ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»

2024-11-28 16:11:59 ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:11 PM
អ្នកមើល 5625
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកាភ្នំពេញលើកទី៣ ត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងសំខាន់បួនគឺ ទី១) វិភាគលើជវភាពនៃបដិវត្តន៍ ពណ៌, ទី២) ស្វែងយល់ចំណុចប្រសព្វគ្នារវាងអធិបតេយ្យនិងនិយាមអន្តរជាតិ, ទី៣) វាយតម្លៃឥទ្ធិពលនៃភូមិសាស្ត្រនយោបាយទៅលើសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងកើតឡើង និងទី៤) ផ្ដល់គំនិតអំពីយុទ្ធសាស្រ្តនិងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។ វេទិកានេះនឹងចែកចេញជាបួនវគ្គ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបួន រួមមានទី១) ជវភាពនៃបដិវត្តន៍ពណ៌និងអធិបតេយ្យរបស់រដ្ឋ, ទី២) ការសន្យានៃលទ្ធិប្រជាធិបតេយ្យនិងអន្ទាក់នៃបដិវត្តន៍ពណ៌ដោយផ្តោតលើ ករណីសិក្សានិងមេរៀនកន្លងមកនៅក្នុងតំបន់, ទី៣) ការប្រកួតប្រជែងអំណាចពិភពលោក ដែលក្នុងនោះ បដិវត្តន៍ពណ៌កំពុងក្លាយជាសមរភូមិដើម្បីដណ្ដើមឥទ្ធិពល និងទី៤) យុទ្ធសាស្រ្តនិងយន្តការដើម្បីបង្ការបដិវត្តន៍ពណ៌។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍នៅក្នុងវេទិកាភ្នំពេញលើកទី៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា ​ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយពិភពលោកត្រូវបានកំណត់ដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងអំណាចនយោបាយជាមួយនឹងការលេចឡើងនូវចលនាមហាជនប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចស្នូលនៃរលកចលនានេះ គឺជាអ្វីមួយដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើងនិងបានកែប្រែទិដ្ឋភាពនយោបាយនៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត រហូតដល់មជ្ឈិមបូព៌ា និងថ្មីៗបំផុតនៅអាស៊ីខាងត្បូង គឺប្រទេសបង់ក្លាដែស។ ចលនាទាំងនោះជារឿយៗត្រូវបានកំណត់លក្ខណៈដោយការប្រើប្រាស់ពណ៌ឬនិមិត្តសញ្ញាអ្វីមួយធ្វើជាចំណុចប្រមូលផ្តុំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលពួកគេយល់ថា ជារដ្ឋាភិបាលផ្តាច់ការឬរដ្ឋាភិបាលពុករលួយ។ ឯកឧត្ដមបណ្ឌិតបន្តថា បដិវត្តន៍ពណ៌ទាំងនោះមិនត្រឹមតែបានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេស ដែលបដិវត្តន៍នោះបានផ្ទុះឡើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងឆាប់រហ័សទៅលើការពិភាក្សាយ៉ាងទូលំទូលាយអំពីលទ្ធិប្រជាធិបតេយ្យ ការតស៊ូរបស់ប្រជាជនស៊ីវិល អធិបតេយ្យជាតិ ឯករាជ្យ ឥទ្ធិពលនៃមហាអំណាចខាងក្រៅ និងសណ្តាប់ធ្នាប់អន្តរជាតិនៅក្នុងពិភពលោកពហុប៉ូលទៀតផង។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថាបន្ថែមថា យើងជួបជុំគ្នាថ្ងៃនេះនៅទីនេះតាមរយៈវេទិកាភ្នំពេញលើកទី៣នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ដើម្បីឈ្វេងយល់ពីឥទ្ធិពលនៃបដិវត្តន៍ពណ៌ យើងត្រូវសួរខ្លួនយើងថា តើប្រជាជាតិ នានាអាចការពារអធិបតេយ្យរបស់ខ្លួនបានដោយរបៀបណាទន្ទឹមគ្នានឹងការបើកចំហដើម្បីការរីកចម្រើន? តើប្រជាធិបតេយ្យអាចរីកចម្រើនដោយរបៀបណា ដោយមិនក្លាយជាឧបករណ៍សម្រាប់ជាឧបាយកលរបស់មហាអំណាចខាងក្រៅ? ទាំងនេះមិនមែនជាសំណួរអរូបីដែលយើងមិនធ្លាប់បានដឹងបានឮនោះទេ។

ថ្លែងក្នុងឱកាសបើកវេទិកាភ្នំពេញលើកទី៣នេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា បដិវត្តន៍ពណ៌ជាបញ្ញត្តិនយោបាយផងនិងជាព្រឹត្តិការណ៍នយោបាយដ៏ក្តៅគគុកផង ដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយក្នុងចំណោមបញ្ញវន្ត អ្នកនយោបាយ អ្នកសារព័ត៌មាន និងមហាជនទូទៅ។ ក្នុងទស្សនទាននៃប្រទេសដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌, ពួកគេចាត់ទុកបដិវត្តន៍ពណ៌ជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព អធិបតេយ្យ និងឯករាជ្យរបស់រដ្ឋ។ បដិវត្តន៍ពណ៌ត្រូវបានរៀបចំឡើងក្រោមស្បៃវាំងនននៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព យុត្តិធម៌ជាដើម ដែលត្រូវបានគេប្រើប្រាស់ជាខែលឬជាចលករជំរុញនូវរលកនៃ «បដិវត្តន៍ពណ៌» នេះឱ្យពុះកញ្ជ្រោលឡើងរហូតក្លាយជាស៊េរីនៃចលនាហិង្សា ឬអហិង្សាក្នុងរដ្ឋមួយ ហើយចេះបន្តឥតឈប់ឈរពីរដ្ឋមួយទៅរដ្ឋមួយ ហើយជាចុងក្រោយ បង្កទៅជាជម្លោះនិងសង្រ្គាមរ៉ាំរ៉ៃ ជាក់ស្តែងដូចជានៅតំបន់អឺរ៉ុបខាងកើត និងតំបន់មជ្ឈិមបូព៌ា ជាដើម។ ឯកឧត្ដមបណ្ឌិតបន្តថា បើមើលពិនិត្យមើលក្នុងបញ្ញត្តិសព្ទធម្មតា បដិវត្តន៍ពណ៌និងសណ្តាប់ធ្នាប់ពិភពលោកហាក់មិនមានអ្វីពាក់ព័ន្ធគ្នាទាល់សោះ ប៉ុន្តែសម្រាប់ឯកឧត្ដមបណ្ឌិតបាន គឺមានការពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ ដោយសារស្ថិរភាពនៃតំបន់មួយឬរដ្ឋមួយ ប៉ះពាល់ជាសាកលទៅដល់សណ្ដាប់ធ្នាប់តំបន់និងពិភពលោក ហេតុនេះហើយ ទើបមានការរីករាលដាលបដិវត្តន៍ពណ៌ពីរដ្ឋមួយទៅរដ្ឋមួយ ព្រោះនេះជាដំណើរនៃការសើរើសណ្ដាប់ធ្នាប់ពិភពលោក។ សម្រាប់ឯកឧត្ដមបណ្ឌិត បដិវត្តន៍ពណ៌ពិតជាបានកើតមានឡើងរួចមកហើយនៅក្នុងអតីតកាល ដោយកើតឡើងដោយបរិការណ៍ខាងក្នុងនិងខាងក្រៅ ដោយបរិការណ៍ខាងក្រៅ ពាក់ព័ន្ធនឹងមនោគមវិជ្ជានយោបាយយ៉ាងពិតប្រាកដ បើទោះបីជាមហាអំណាចបានអះអាងថា បច្ចុប្បន្ន មិនមានការប្រកួតប្រជែងមនោគមវិជ្ជានយោបាយក៏ដោយក្ដី។ បើតាមឯកឧត្ដមបណ្ឌិត នៅក្នុងបដិវត្តន៍ពណ៌ មហាអំណាចបានជំរុញឱ្យមានការកើតឡើងនូវបដិវត្តន៍ពណ៌ ដោយដើរតាមរបៀបវារៈប្រជាធិបតេយ្យរបស់ខ្លួន។ ឯកឧត្ដមបណ្ឌិតបានបន្តថា រដ្ឋមួយប្រទេសមួយ មានការសម្រេចចិត្តដោយផ្អែកលើអធិបតេយ្យរបស់ខ្លួន តាមគោលការណ៍របស់ខ្លួន និងលក្ខខណ្ឌផ្សេងៗ ពោលគឺប្រជាធិបតេយ្យមានទ្រឹស្ដីគោលរួម ប៉ុន្តែការអនុវត្តត្រូវមានលក្ខណៈដាច់ដោយឡែកពីប្រទេសឬរដ្ឋមួយទៅប្រទេសឬរដ្ឋមួយ មិនអាចប្រទេសទាំងអស់ អនុវត្តស្តង់ដារប្រជាធិបតេយ្យតែមួយនោះទេ បើពុំនោះទេ គេពុំចាំបាច់បែងចែកព្រំដែននៃរដ្ឋនោះទេ។

ក្នុងឱកាសអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាបិទវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងបញ្ជាក់ថា ដើម្បីកុំបញ្ចៀសឱ្យបដិវត្តន៍ពណ៌កើតមានឡើង រាជរដ្ឋាភិបាលត្រូវតែពង្រឹងវិស័យអប់រំ ពោលគឺត្រូឱ្យយុវជនស្គាល់អំពីប្រវត្តិសាស្ត្រ គុណតម្លៃនៃជាតិជាតិសាសន៍ខ្លួន វប្បធម៌របស់ខ្លួន និងអាចចាក់ជ្រៅទៅក្នុងក្រអៅបេះដូងយុវជន ដែលត្រង់ចំណុចនេះគឺគ្មានបរទេសណាអាចលូកដៃចូល ដើម្បីបង្កើតឱ្យមានបដិវត្តន៍ពណ៌បាននោះទេ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា «គេត្រូវតែពង្រឹងវិស័យអប់រំ ដើម្បីកសាងមូលដ្ឋានគ្រឹះនៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងបញ្ចៀសកុំឱ្យយុវជនងាយលង់ជឿទៅតាមការញុះញង់ និងស្រមើលស្រមៃទៅតាមការអូសរបស់អ្នកនយោបាយជ្រុលនិយម ដែលមានមហិច្ឆតាចង់បានអំណាចតាមវិធីដែលប្រាសចាកប្រជាធិបតេយ្យ »។

នៅបន្ទាប់ពីបិទបញ្ចប់វេទិកាភ្នំពេញលើកទី៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេស នៃសាកលវិទ្យាល័យ ZheJiang នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:57 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:48 PM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:42 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅរសៀលថ្ងៃទី ៨ តុលានេះ»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោ...

2018-10-10 16:08:14   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:08 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»

នៅព្រឹកថ្ងៃសៅរ៍១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អ...

2018-10-06 07:22:38   ថ្ងៃសៅរ៍, 06 តុលា 2018 ម៉ោង 02:22 PM

សេចក្តីប្រកាស