Royal Academy of Cambodia
នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញៀវជាតិ អន្តរជាតិ ដែលជាឥស្សរជនសំខាន់ៗ អង្គទូត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បញ្ញវន្ត និស្សិត អញ្ជើញពីសហភាពអឺរ៉ុប និងអាស៊ាន ចំនួនជាង២៤០នាក់ក្រោមកិច្ចសហការ និងឧបត្ថម្ភដោយ មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីបើកសន្និសីទអន្តរជាតិនេះ ថាបើទោះជាតំបន់ទាំងពីរ មានអាយុកាលខុសគ្នាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការតំបន់ទាំងពីរនេះ មានភាពចាស់ទុំ និងល្អូកល្អឺននឹងគ្នា។ តំបន់ទាំងពីរមានកិច្ចសន្ទនាស្មើមុខស្មើមាត់កម្រិតតំបន់ និងជាដៃគូពាណិជ្ជកម្មដ៏សកម្មមិនអាចខ្វះបាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ដែរថា អាស៊ានជាទីផ្សារធំទី២របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបជាទីផ្សារធំទី៥របស់អាស៊ាន។ បើគិតពីទំហំពាណិជ្ជកម្មរបស់អាស៊ាន នំចូលទៅកាន់តំបន់អឺរ៉ុប គឺមានប្រមាណ ១៣៦ពាន់លានអឺរ៉ូ រីឯអឺរុបវិញ នាំទំនិញមកតំបន់អាស៊ានមានទំហំប្រមាណ ២៦៣ពាន់លានអឺរ៉ូ។
ការកសាងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការទីផ្សារសម្រាប់តំបន់នីមួយៗ មិនមែនទើបតែឆ្លងកាត់និងអាចកើតឡើងត្រឹមមួយឬពីរឆ្នាំនេះទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវការពេលវេលាក្នុងការយល់ពីគ្នា សហការគ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ទម្រាំការចរចារឈានដល់សេចក្តីសម្រេចមួយដែលអាចឱ្យប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អឺរ៉ុប អាចមានកិច្ចសហប្រតិបត្តិការឈានដល់កម្រិតខ្ពស់មួយ។ ទិដ្ឋភាពជាក់ស្តែងមួយពាក់ព័ន្ធនឹងបញ្ហាការអនុគ្រោះពន្ធលើរាល់ទំនិញពីប្រទេសកម្ពុជា លើកលែងតែអាវុធ ជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនាក់ទំនងជាមួយសហភាពអឺរ៉ុប តែដោយសារតែបញ្ហាអ្នកនយោបាយមួយចំនួនតូច សហភាពអឺរ៉ុប បានធ្វើការសម្រេចមួយដែលធ្វើឱ្យកម្មករប្រមាណ ៨០ម៉ឹននាក់ ត្រូវប្រឈមនឹងការខ្វះការងារ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដែរថា ការដកចេញគឺងាយស្រួល តែការផ្តួចផ្តើមកសាងទេដែលពិបាក។ ដូចគ្នានេះដែរ ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស គឺអាចធ្វើបានយ៉ាងងាយស្រួល តែបើក្រឡេកទៅមើលពីការរៀបចំផ្តួចផ្តើមបង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុបពីដំបូងគឺមិនងាយស្រួលនោះទេ។ ហេតុនេះ សហភាពអឺរ៉ុប គួរពិចារណា ពីផលប៉ះពាល់នៃការសម្រេចចិត្តដែលប៉ះពាល់ដល់កម្រិតជីវភាពរបស់នៅរបស់ប្រជាជនខ្មែររាប់សិបម៉ឺននាក់ ហើយការសម្រេចចិត្តគួរឈរគោលការណ៍ដែលផ្តល់ផលប្រយោជន៍រួមច្រើន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា តំបន់ទាំងពីរ គួរចាប់អារម្មណ៍លើបញ្ហាដែលកំពុងកើតមានជាសកល និងរួមគ្នាដោះស្រាយបញ្ហាមានដូចជា ចលនាសាកលភាវូបនីយកម្ម បញ្ហាគំលាតសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ បញ្ហាអស្ថិរភាពនយោបាយ ភាពក្រីក្រ ការឡើងកំំដៅផែនដី ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លងជាសកល និងបញ្ហាជម្លោះនានាដែលកំពុងកើតមាន និងធ្វើឱ្យរាំងស្ទះដល់កិច្ចការអភិវឌ្ឍ សន្តិសុខ និងសុវត្ថិភាពតំបន់។
សូមបញ្ជាក់ថា អស់រយៈកាលជាង៤០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ គឺអាស៊ាន-សហភាពអឺរ៉ុប ទំនាក់ទំនងកាន់តែពង្រឹងនិងពង្រីកក្នុងភាពស្មើមុខស្មើមាត់គ្នាលើឆាកអន្តរជាតិ សម្រាប់ផ្តល់នូវចក្ខុវិស័យកិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ។ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប បានចាប់ផ្តើមសហប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧មកម្លេះ ក្នុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី១០។ កាលនោះសហភាពអឺរ៉ុប ត្រូវគេស្គាល់និងហៅថាជា សហគមន៍សេដ្ឋកិច្ចអឺរ៉ុប (European Economic Community - EEC) ក្រោយមកទើបប្តូរឈ្មោះមកជា សហគមន៍អឺរ៉ុប (European Community) និងក្រោយមកជា សហភាពអឺរ៉ុប (European Union) រហូតសព្វថ្ងៃនេះ។ នៅឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការ មានតែសមាជិកសហគមន៍សេដ្ឋកិច្ចអឺរ៉ុបចំនួន៩ និងសមាជិកអាស៊ានចំនួន៥ បានចាប់ដៃធ្វើការជាមួយគ្នា ហើយរយៈពេល៤០ឆ្នាំនេះ កិច្ចសហប្រតិបត្តិការបានពង្រីករហូតដល់ចំនួន ៣៨ប្រទេសពីតំបន់ទាំងពីរ។ ក្រោយមក ភាគីទាំងពីរបានបន្តចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបជាច្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៃអាស៊ាន-សហភាពអឺរ៉ុប បានគ្របដណ្តប់លើវិស័យជាច្រើន រាប់តាំងពីកិច្ចសន្ទនានយោបាយ សន្តិសុខ ពាណិជ្ជកម្ម សម្ព័ន្ធភាពនានាក្នុងតំបន់អាស៊ាន។
RAC Media
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋ...
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើ...
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...