ព័ត៌មាន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិ អបអរខួប៤០ឆ្នាំនៃសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប

2018-10-31 08:01:16 ថ្ងៃពុធ, 31 តុលា 2018 ម៉ោង 03:01 PM
អ្នកមើល 4192
post_detail

នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ​នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញៀវជាតិ អន្តរជាតិ ដែលជាឥស្សរជនសំខាន់ៗ អង្គទូត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បញ្ញវន្ត និស្សិត អញ្ជើញពីសហភាពអឺរ៉ុប និងអាស៊ាន ចំនួនជាង២៤០នាក់ក្រោមកិច្ចសហការ និងឧបត្ថម្ភដោយ មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីបើកសន្និសីទអន្តរជាតិនេះ ថាបើទោះជាតំបន់ទាំងពីរ មានអាយុកាលខុសគ្នាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការតំបន់ទាំងពីរនេះ មានភាពចាស់ទុំ និងល្អូកល្អឺននឹងគ្នា។ តំបន់ទាំងពីរមានកិច្ចសន្ទនាស្មើមុខស្មើមាត់កម្រិតតំបន់ និងជាដៃគូពាណិជ្ជកម្មដ៏សកម្មមិនអាចខ្វះបាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ដែរថា អាស៊ានជាទីផ្សារធំទី២របស់សហភាព​អឺរ៉ុប ហើយសហភាពអឺរ៉ុបជាទីផ្សារធំទី៥របស់អាស៊ាន។ បើគិតពីទំហំពាណិជ្ជកម្មរបស់អាស៊ាន នំចូលទៅកាន់តំបន់អឺរ៉ុប គឺមានប្រមាណ ១៣៦ពាន់លានអឺរ៉ូ រីឯអឺរុបវិញ នាំទំនិញមកតំបន់អាស៊ានមានទំហំប្រមាណ ២៦៣ពាន់លានអឺរ៉ូ។ 

ការកសាងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការទីផ្សារសម្រាប់តំបន់នីមួយៗ មិនមែនទើបតែឆ្លងកាត់និង​អាចកើតឡើងត្រឹមមួយឬពីរឆ្នាំនេះទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវការពេលវេលាក្នុងការយល់ពីគ្នា សហការគ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ទម្រាំការចរចារឈានដល់សេចក្តីសម្រេចមួយ​ដែល​អាច​ឱ្យប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អឺរ៉ុប អាចមានកិច្ចសហប្រតិបត្តិការឈានដល់កម្រិតខ្ពស់មួយ។ ទិដ្ឋភាពជាក់ស្តែងមួយពាក់ព័ន្ធនឹងបញ្ហាការអនុគ្រោះពន្ធលើរាល់ទំនិញពីប្រទេសកម្ពុជា លើកលែងតែអាវុធ ជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនាក់ទំនងជាមួយសហភាពអឺរ៉ុប តែដោយសារតែបញ្ហាអ្នក​នយោបាយមួយចំនួនតូច សហភាពអឺរ៉ុប បានធ្វើការសម្រេចមួយដែលធ្វើឱ្យកម្មករប្រមាណ ៨០ម៉ឹននាក់ ត្រូវប្រឈមនឹងការខ្វះការងារ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដែរ​ថា ការដកចេញ​គឺងាយស្រួល តែការផ្តួចផ្តើមកសាងទេដែលពិបាក។ ដូចគ្នានេះដែរ ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស គឺអាចធ្វើបានយ៉ាងងាយស្រួល តែបើក្រឡេកទៅមើលពីការរៀបចំផ្តួចផ្តើម​បង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុបពីដំបូងគឺមិនងាយស្រួលនោះទេ។ ហេតុនេះ សហភាពអឺរ៉ុប គួរពិចារណា ពី​ផលប៉ះពាល់នៃការសម្រេចចិត្តដែលប៉ះពាល់ដល់កម្រិតជីវភាពរបស់នៅរបស់ប្រជាជនខ្មែររាប់សិបម៉ឺននាក់ ហើយការសម្រេចចិត្តគួរឈរគោលការណ៍ដែលផ្តល់ផលប្រយោជន៍រួមច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា តំបន់ទាំងពីរ គួរចាប់អារម្មណ៍លើបញ្ហាដែលកំពុងកើតមានជា​សកល និងរួមគ្នាដោះស្រាយបញ្ហាមានដូចជា ចលនាសាកលភាវូបនីយកម្ម បញ្ហាគំលាតសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ បញ្ហាអស្ថិរភាពនយោបាយ ភាពក្រីក្រ ការឡើងកំំដៅផែនដី ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លងជាសកល និងបញ្ហាជម្លោះនានាដែលកំពុងកើតមាន និងធ្វើឱ្យរាំងស្ទះដល់កិច្ចការអភិវឌ្ឍ សន្តិសុខ និងសុវត្ថិភាពតំបន់។

សូមបញ្ជាក់ថា អស់រយៈកាលជាង៤០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ គឺអាស៊ាន-សហភាពអឺរ៉ុប ទំនាក់ទំនងកាន់តែពង្រឹងនិងពង្រីកក្នុងភាពស្មើមុខស្មើមាត់គ្នាលើឆាកអន្តរជាតិ សម្រាប់ផ្តល់នូវចក្ខុវិស័យកិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ។ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប បានចាប់ផ្តើមសហប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧មកម្លេះ ក្នុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី១០។ កាលនោះសហភាពអឺរ៉ុប ត្រូវគេស្គាល់និងហៅថាជា សហគមន៍សេដ្ឋកិច្ចអឺរ៉ុប (European Economic Community - EEC) ក្រោយមកទើបប្តូរឈ្មោះមកជា សហគមន៍អឺរ៉ុប (European Community) និងក្រោយមកជា សហភាពអឺរ៉ុប (European Union) រហូតសព្វថ្ងៃនេះ។ នៅឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការ មានតែសមាជិកសហគមន៍សេដ្ឋកិច្ចអឺរ៉ុបចំនួន៩ និងសមាជិកអាស៊ានចំនួន៥ បានចាប់ដៃធ្វើការជាមួយគ្នា ហើយរយៈពេល៤០ឆ្នាំនេះ កិច្ចសហប្រតិបត្តិការបានពង្រីករហូតដល់ចំនួន ៣៨ប្រទេសពីតំបន់ទាំងពីរ។ ក្រោយមក ភាគីទាំងពីរបានបន្តចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបជាច្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៃអាស៊ាន-សហភាពអឺរ៉ុប បានគ្របដណ្តប់លើវិស័យជាច្រើន រាប់តាំងពីកិច្ចសន្ទនានយោបាយ សន្តិសុខ ពាណិជ្ជកម្ម សម្ព័ន្ធភាពនានាក្នុងតំបន់អាស៊ាន។

RAC Media 


អត្ថបទទាក់ទង

«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...

2019-01-24 08:02:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 03:02 PM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដ...

2019-01-22 04:26:20   ថ្ងៃអង្គារ, 22 មករា 2019 ម៉ោង 11:26 AM
«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...

2019-01-20 04:47:39   ថ្ងៃអាទិត្យ, 20 មករា 2019 ម៉ោង 11:47 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM

សេចក្តីប្រកាស