ព័ត៌មាន

ទំនាក់ទំនងកម្ពុជា-វៀតណាម៖ ទំនាក់ទំនងដែលផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ និងសេដ្ឋកិច្ច ដែលគប្បីត្រូវយកចិត្តទុកដាក់បន្ត

2024-11-22 02:42:28 ថ្ងៃសុក្រ, 22 វិច្ឆិកា 2024 ម៉ោង 09:42 AM
អ្នកមើល 568
post_detail1

ចុះផ្សាយ៖ ២៩ ឧសភា ២០២៤  - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤

 

ដោយ៖ លឹម សុវណ្ណរិទ្ធ

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏​ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខាងល្អ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិសេស​ថ្នាក់ដឹកនាំកម្ពុជាក្នុងសម័យរាជាណាចក្រទីពីរ បានខិតខំថែរក្សានិងជំរុញជាបន្តបន្ទាប់​រហូតមកដល់​បច្ចុប្បន្ន។ ក្រៅតែពីឆន្ទៈនៃថ្នាក់ដឹកនាំនយោបាយប្រទេសទាំងពីរ បច្ច័យដ៏​សំខាន់​ផ្សេង​ទៀត ដែល​នាំ​ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមិត្តភាពដូចបច្ចុប្បន្ន គឺផ្អែក​ទៅលើ​កត្តាប្រវត្តិសាស្ត្រ ភូមិ​សាស្ត្រ ប្រជាសាស្ត្រ និងទំនាក់ទំនងសេដ្ឋកិច្ច​នៃប្រទេស​ជិត​ខាងទាំង​ពីរ។

ចំពោះកត្តាប្រវត្តិសាស្ត្រដែលជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម គេអាចវាយតម្លៃ​ ដោយពុំចាំបាច់សម្លឹងមើលទៅប្រវត្តិសាស្ត្រយូរលង់នោះទេ ពោល​គឺ​បើគេសម្លឹងមើល​ត្រឹម​ប្រវត្តិសាស្ត្រ ដែលទើបកន្លងទៅមិនដល់៧ទសវត្សរ៍ផងនោះ បាន​បង្ហាញអំពីស្មារតី​ជា​អ្នក​ជិត​ខាង​​ឈឺ​ឆ្អាលគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជា​សក្ខីភាពប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញសម្រេចបានការ​បង្រួប​បង្រួម​ប្រទេសវៀតណាមទាំងពីរ ដែលត្រូវពុះចែកគ្នាដោយសារមនោគម​វិជ្ជា ដោយ​វៀតណាម​ភាគខាងជើងដឹកនាំដោយរដ្ឋាភិបាលសង្គមនិយម និងមានសហភាព​សូវៀត​និងចិនជា​ខ្នង​បង្អែក ចំណែកវៀតណាមខាងត្បូង ​ដឹកនាំដោយ​រដ្ឋាភិបាល​មូលធននិយម និងមាន​សហរដ្ឋ​អាម៉េរិកជាអ្នកគាំទ្រ។ នៅពេលនោះ កម្ពុជាបានផ្ដល់​មធ្យោបាយសម្រាប់​ការដឹកជញ្ជូន​អាវុធ​​យុទ្ធ​ភណ្ឌ ស្បៀងអាហារ និងថវិកា តាមរយៈកំពង់ផែ​ក្រុងព្រះសីហនុ​និងផ្លូវលំហូ​ជីមិញ។ តាមរយៈការចូលខ្លួនពាក់ព័ន្ធនៅក្នុងសង្គ្រាមឥណ្ឌូចិន​លើកទី២នោះ ប្រទេសនិង​ប្រជាជន​កម្ពុជា បានទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់​បែកពី​សំណាក់សហរដ្ឋ​អាម៉េរិក និង​ការ​ធ្វើអន្តរាគមន៍យោធាពីសំណាក់កងទ័ពអាម៉េរិកនិង​វៀតណាមខាងត្បូង​មកលើទឹកដីកម្ពុជា ដែលជាហេតុនាំឱ្យ​ភ្លើង​សង្គ្រាមឥណ្ឌូចិនលើកទីពីរ​បានឆាបឆេះនិងរាលដាលពេញផ្ទៃ​ប្រទេសកម្ពុជា។ ជាលទ្ធផល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងជើងបានឈាន​ទៅសម្រេចបាននូវបេសកកម្ម​បង្រួបបង្រួម​ប្រទេស​របស់​ខ្លួនដោយជោគជ័យ ប៉ុន្តែ​សម្រាប់​ប្រជាជនខ្មែរវិញ ត្រូវទទួលរង​នូវវិនាស​កម្មថ្មីមួយទៀតបន្ទាប់ពីសង្គ្រាមនោះគឺ ការកាប់សម្លាប់​យ៉ាងរង្គាលនៅក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត និង​បក្ខពួក ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងណា របបកម្ពុជា​ប្រជាធិប​តេយ្យ ដែលដឹកនាំប្រទេស​ដោយផ្ដោត​លើការបោស​សម្អាតផ្ទៃក្នុងបក្សដើម្បីរក្សាអំណាច និងបានបង្កអរិភាពជាមួយ​ប្រទេសវៀត​ណាម ដែល​ជាប្រទេសជិត​ខាងនិងធ្លាប់រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹងសហរដ្ឋ​អាម៉េរិកនិង​សម្ព័ន្ធ​មិត្តនោះ ត្រូវ​បានផ្ដួលរំលំដោយចលនាតស៊ូ​ខ្មែរគឺ រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិកម្ពុជា(រណសិរ្ស២ធ្នូ) ដោយមានការជួយគាំទ្រពីកងទ័ពស្ម័គ្រ​ចិត្តវៀតណាម នៅថ្ងៃទី​៧ ខែមករា ឆ្នាំ១៩៧៩។ នេះគឺជាសក្ខីភាពប្រវត្តិសាស្ត្របង្ហាញពីការឈឺ​ឆ្អាលគ្នាទៅ​វិញទៅមក និងជាទំនាក់ទំនង​ដែលស្ថានការណ៍វិវត្តនយោបាយនៃប្រទេសជិតខាងទាំងពីរ បានជះ​ឥទ្ធិពល​ដល់គ្នា​ទៅវិញ​ទៅមក។

សម្រាប់កត្តាភូមិសាស្ត្រ ប្រទេសកម្ពុជានិងវៀតណាម ជាប្រទេសជាប់ខាងគ្នា ដែល​មានព្រំដែន ១ ២៧០គីឡូម៉ែត្រ (ដែលមានទីតាំងខ្លះ នៅពុំទាន់ដោះស្រាយនិងឈានដល់​ការ​ឯកភាពបោះបង្គោលព្រំដែនបញ្ចប់នៅ​ឡើយ) និងសុទ្ធសឹងជាប្រទេសដែលត្រូវបាន​ទន្លេ​មេគង្គហូរឆ្លងកាត់ដូចគ្នា (ដោយ​​កម្ពុជា​ជាប្រទេសស្ថិតនៅខ្សែទឹកខាងលើ) ព្រមទាំងជា​ប្រទេស​ដែលស្ថិតនៅក្នុងភូមិភាគតំបន់​អាស៊ីអាគ្នេយ៍ (ហើយដោយសុទ្ធសឹងតែជាសមាជិក​សមាគម​អាស៊ាន​ដូចគ្នា)។ ថ្វីត្បិតតែកម្ពុជាមិនមានព្រំដែនជាប់វៀតណាម ពីភាគខាងត្បូង​រហូតដល់ភាគខាងជើងវៀតណាមក៏ពិតមែន ប៉ុន្តែព្រំដែននៃប្រទេសទាំងពីរក៏បានលាត​សន្ធឹងពីភាគខាងត្បូងវៀតណាម ដែលជាដែនដីសណ្ដ​ទន្លេ​មេគង្គ (អតីតទីក្រុងព្រៃនគរ ឬហៅថាដែនដីកូសាំងស៊ីន ក្នុងសម័យអាណានិគម​និយម​បារាំង) រហូតដល់ភាគកណ្ដាល​នៃ​ប្រទេសវៀត​ណាមផងដែរ។ កត្តាភូមិសាស្ត្រ​នេះ ក៏ជាចំណុចសំខាន់មួយទៀត ដែល​ប្រទេសទាំងពីរត្រូវតែបន្តពង្រឹងទំនាក់ទំនងល្អ​ដែលកំពុងតែស្ថិតជាអត្ថិភាពស្រាប់ ដើម្បី​ទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតមាន និង​ប្រព្រឹត្ត​ទៅ​ដោយឆ្លងកាត់​តាមព្រំដែននៃ​ប្រទេសទាំងពីរ។ ជាក់ស្ដែង ដូចជាករណីជួញដូរអាវុធខុសច្បាប់ គ្រឿង​ញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក៏ដូចជា​ករណី​កន្លងទៅ ដែលជនជាតិដើមភាគតិចខុសច្បាប់របស់វៀតណាមបាន​ព្យាយាមធ្វើ​ដំណើរទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែល​ចំណុចទាំង​អស់នេះទាមទារឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​រវាងអាជ្ញាធរ​នៃប្រទេស​ទាំងពីរ ដើម្បីទប់ស្កាត់បាតុភូតអវិជ្ជមានទាំងឡាយ ដែលអាចជះឥទ្ធិពលដល់​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ។

ចំណែកឯកត្តាប្រជាសាស្ត្រ ដែលជាបច្ច័យសំខាន់មួយទៀត នៅក្នុងការជំរុញ​ទំនាក់​ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរនោះគឺ នៅតំបន់ដីសណ្ដទន្លេ​មេគង្គ (អតីតទីក្រុងព្រៃនគរ) ដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម មានប្រជាជន​ខ្មែរ​​កម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងមានអត្ថិភាពបន្តពីដូនតារបស់ខ្លួនយូរលង់​ណាស់មក​ហើយ កំពុង​រស់​នៅនិងប្រកប​មុខរបររកស៊ីចិញ្ចឹមជីវិត ជាមួយនឹងការបន្តថែរក្សា​ប្រពៃណី វប្បធម៌ និងជំនឿ​សាសនា ពិសេសព្រះពុទ្ធសាសនាថេរវាទរហូតមកដល់​ពេល​បច្ចុប្បន្ន។ នៅ​ត្រង់មាត្រា ៣៣ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ប្រជាពលរដ្ឋខ្មែរ​ដែលកំពុង​រស់នៅ​ឯបរទេសត្រូវបានរដ្ឋគាំពារ ។” ហេតុនេះ​ហើយ នៅគ្រប់​កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់នៅក្នុងការថែ​រក្សានិង​ពង្រឹងទំនាក់ទំនងល្អ​ជាមួយនឹងប្រទេសវៀតណាមជាមិត្តនិងជាអ្នកជិតខាង ដើម្បី​ជំរុញឱ្យ​រដ្ឋាភិបាលវៀត​ណាម ផ្ដល់ការយកចិត្តទុកដាក់ និង​បង្កភាពងាយស្រួលដល់ជីវ​ភាព​រស់នៅ ការប្រកបមុខរបរ ​ការគោរពប្រពៃណី ទំនៀមទម្លាប់ និងការបន្តថែរក្សាវប្បធម៌​រប​ស់បងប្អូនខ្មែរកម្ពុជាក្រោមទាំង​នោះ។ ក្នុងន័យដូចគ្នានេះដែរ កត្តាប្រជាសាស្ត្រ​ក៏ជាកត្តា​ចាំបាច់មួយដែលថ្នាក់ដឹកនាំវៀត​ណាម ត្រូវបន្តរក្សានិងជំរុញទំនាក់ទំនងល្អជាប្រពៃណី​ជាមួយប្រទេសកម្ពុជាផងដែរ ខណៈ​ដែលប្រជាជនវៀតណាមជាច្រើនសន្ធឹក ដែលជាជន​អន្តោប្រវេសន៍ និងទេសន្តោប្រវេសន៍​កំពុងរស់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការចំណាកស្រុក ឬបម្លាស់​ទីលំនៅតាំងពី​ក្នុង​អតីតកាលនិងបច្ចុប្បន្ន។ ក្នុងន័យ​នេះ ថ្នាក់ដឹកនាំវៀតណាមស្ទើរតែគ្រប់​លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំវៀតណាម​ដែលបាន​បំពេញទស្សនកិច្ចមកកាន់​ប្រទេសកម្ពុជា តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុង​រស់នៅនិងបំពេញការងារ​នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលការគាំពារ និង​យកចិត្តទុក​ដាក់ចំពោះជនបរទេស​នៅកម្ពុជា ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងជាទូទៅដោយមិន​ចំពោះ ពិសេស​ជនបរទេសដែលកំពុងស្នាក់នៅ ធ្វើដំណើរ ឬបំពេញការងារនិងវិនិយោគ​នៅក្នុង​ប្រទេសដោយស្របតាមច្បាប់ជាធរមានរបស់​កម្ពុជា។ ការយកចិត្តទុកដាក់ចំពោះ​ពលរដ្ឋ​របស់​ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់​រដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការ​ជំរុញ​ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាព​ជាដៃគូល្អជាមួយបណ្ដាប្រទេស ដែល​ពលរដ្ឋ​ខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ ព្រោះ​នៅពេល​ដែលទំនាក់ទំនងរវាងប្រទេសនិងប្រទេសធ្លាក់​ចុះ ឬ​ល្អក់​កករនឹងគ្នា ការយក​ចិត្ត​ទុកដាក់​របស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះចំពោះពល​រដ្ឋភាគីម្ខាងទៀត ​ក៏នឹងអាច​មានកម្រិតទាបផង​ដែរ។ ហេតុនេះហើយ ស្ថាន​ទូតនៃប្រទេស​នីមួយៗ ត្រូវតែជាអ្នកដើរ​តួនាទី​យ៉ាងសំខាន់នៅ​ក្នុងការជំរុញទំនាក់ទំនងល្អ និងការគាំពារ​ពលរដ្ឋរបស់ខ្លួននៅឯ​បរទេស។

កត្តាដ៏សំខាន់មួយផ្សេងទៀត ដែលចូលរួមចំណែកនៅក្នុងទំនាក់ទំនងរវាងប្រទេស​កម្ពុជានិងវៀត​ណាមនោះគឺ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​ដែលមានការកើនឡើង​ជាបន្តបន្ទាប់។ ជាក់ស្ដែង វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជា នៅ​ក្នុងឆ្នាំ២០២៣ ដោយ​ការដោះដូរ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សរុប​មានទំហំរហូតដល់ ៦,៥៨​ទ្រីលាន​ដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះ ការនាំចេញ​ពីកម្ពុជាទៅកាន់វៀត​ណាម មានទំហំ ២,៩៧​ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក ចំណែកការនាំ​ចូលពីវៀតណាមមក​កម្ពុជា មានទំហំ ៣,៦១ ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក។ ការ​ដោះដូរពាណិជ្ជកម្មរវាង​ប្រទេសនីមួយៗ បានក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់មួយ​នៅក្នុងការជំរុញទំនាក់ទំនង​រវាងប្រទេសនឹងប្រទេស តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិ​ការ ការបំពេញតម្រូវការក្នុង​ស្រុករៀងខ្លួន ការរីកចម្រើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារ និងការបង្កើតជម្រើសផ្សេងៗ ដើម្បីបំពេញតម្រូវ​ការប្រើ​ប្រាស់ទំនិញរបស់ប្រជាជននៅក្នុង​ប្រទេស​នីមួយៗ។ ទំនិញជាច្រើនត្រូវបានដោះដូរឆ្លងកាត់ព្រំដែន​កម្ពុជា-វៀតណាម ដោយ​ក្នុងនោះមានទាំងផលិតផលសម្រេច និងវត្ថុធាតុដើម ដែលផលិត ចិញ្ចឹម ឬដាំដុះនៅក្នុង​ប្រទេសទាំងពីរផ្ទាល់។ នៅក្នុងការដោះដូរ​ពាណិជ្ជកម្មទ្វេភាគីនេះ ទំនិញដែល​នាំចេញពី​កម្ពុជាទៅវៀតណាម សុទ្ធសឹងជាផលិតផល​វត្ថុធាតុដើម ខណៈ​ទំនិញដែលនាំចូលពី​វៀតណាមមកកម្ពុជា ភាគច្រើនគឺជាផលិតផល​សម្រេច ដែលបូក​បញ្ចូលនូវតម្លៃបន្ថែម​ស្រាប់ ដោយលំហូរផលិតផលពីវៀតណាមនេះ បានធ្វើឱ្យភាគីវៀត​ណាមទទួល​បានផល​ចំណេញយ៉ាងច្រើនលើសលុប បើប្រៀបធៀបនឹងការនាំចេញវត្ថុធាតុ​ដើមរបស់​កម្ពុជា។

គួររំឭកផងដែរថា និន្នាការប្រើប្រាស់ទំនិញវៀតណាមជំនួសទំនិញថៃនៅ​ក្នុង​ប្រទេសកម្ពុជា ​បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់បន្ទាប់ពីព្រឹត្តិការណ៍​ឆ្នាំ​២០០៣ ដែលកាលនោះមានបាតុកម្មផ្ទុះឡើងរហូតដល់ក្លាយទៅជាកុបកម្ម ដោយផ្ដើម​ចេញពីកំហឹងជាតិនិយមរបស់ប្រជាជនកម្ពុជាមួយចំនួន ទៅលើពាក្យពេចន៍ប្រមាថ​របស់​តារាសម្ដែង​ថៃម្នាក់ ដែលព្រឹត្តិការណ៍នេះបានឈានដល់ក្លាយជាអរិភាពខាង​ការទូត និង​ធ្វើឱ្យរាំងស្ទះពាណិជ្ជកម្ម​តាមរយៈការបិទព្រំដែន និងការពហិការមិនទិញទំនិញថៃ​ថែម​ទៀតផង។

ចំណុចទាំងអស់នេះ គឺជាទិដ្ឋភាពសំខាន់ៗ និងជាបទ​ពិសោធន៍​បានកើតមានឡើង ដែលថ្នាក់ដឹកនាំប្រទេស​នីមួយៗ ពិសេសសម្រាប់ប្រទេសជាមិត្តដូចជាកម្ពុជានិងវៀតណាម គប្បី​កត់សម្គាល់ និងគិតគូរ​ពិចារណា ធ្វើយ៉ាងណាជំរុញនិងពង្រឹងទំនាក់ទំនងល្អ​ដែល​កំពុងមានស្រាប់ ព្រមទាំងទប់ស្កាត់​នូវបាតុភូតអវិជ្ជមានទាំងឡាយណា​ ដែលអាចជះ​ឥទ្ធិពលដល់ទំនាក់ទំនងជាមិត្តភាពដ៏​ល្អ និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់រវាងប្រទេស​ទាំងពីរ។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏​ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខាងល្អ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិសេស​ថ្នាក់ដឹកនាំកម្ពុជាក្នុងសម័យរាជាណាចក្រទីពីរ បានខិតខំថែរក្សានិងជំរុញជាបន្តបន្ទាប់​រហូតមកដល់​បច្ចុប្បន្ន។ ក្រៅតែពីឆន្ទៈនៃថ្នាក់ដឹកនាំនយោបាយប្រទេសទាំងពីរ បច្ច័យដ៏​សំខាន់​ផ្សេង​ទៀត ដែល​នាំ​ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមិត្តភាពដូចបច្ចុប្បន្ន គឺផ្អែក​ទៅលើ​កត្តាប្រវត្តិសាស្ត្រ ភូមិ​សាស្ត្រ ប្រជាសាស្ត្រ និងទំនាក់ទំនងសេដ្ឋកិច្ច​នៃប្រទេស​ជិត​ខាងទាំង​ពីរ។

ចំពោះកត្តាប្រវត្តិសាស្ត្រដែលជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម គេអាចវាយតម្លៃ​ ដោយពុំចាំបាច់សម្លឹងមើលទៅប្រវត្តិសាស្ត្រយូរលង់នោះទេ ពោល​គឺ​បើគេសម្លឹងមើល​ត្រឹម​ប្រវត្តិសាស្ត្រ ដែលទើបកន្លងទៅមិនដល់៧ទសវត្សរ៍ផងនោះ បាន​បង្ហាញអំពីស្មារតី​ជា​អ្នក​ជិត​ខាង​​ឈឺ​ឆ្អាលគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជា​សក្ខីភាពប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញសម្រេចបានការ​បង្រួប​បង្រួម​ប្រទេសវៀតណាមទាំងពីរ ដែលត្រូវពុះចែកគ្នាដោយសារមនោគម​វិជ្ជា ដោយ​វៀតណាម​ភាគខាងជើងដឹកនាំដោយរដ្ឋាភិបាលសង្គមនិយម និងមានសហភាព​សូវៀត​និងចិនជា​ខ្នង​បង្អែក ចំណែកវៀតណាមខាងត្បូង ​ដឹកនាំដោយ​រដ្ឋាភិបាល​មូលធននិយម និងមាន​សហរដ្ឋ​អាម៉េរិកជាអ្នកគាំទ្រ។ នៅពេលនោះ កម្ពុជាបានផ្ដល់​មធ្យោបាយសម្រាប់​ការដឹកជញ្ជូន​អាវុធ​​យុទ្ធ​ភណ្ឌ ស្បៀងអាហារ និងថវិកា តាមរយៈកំពង់ផែ​ក្រុងព្រះសីហនុ​និងផ្លូវលំហូ​ជីមិញ។ តាមរយៈការចូលខ្លួនពាក់ព័ន្ធនៅក្នុងសង្គ្រាមឥណ្ឌូចិន​លើកទី២នោះ ប្រទេសនិង​ប្រជាជន​កម្ពុជា បានទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់​បែកពី​សំណាក់សហរដ្ឋ​អាម៉េរិក និង​ការ​ធ្វើអន្តរាគមន៍យោធាពីសំណាក់កងទ័ពអាម៉េរិកនិង​វៀត​ណាម​ខាងត្បូង​មកលើទឹកដីកម្ពុជា ដែលជាហេតុនាំឱ្យ​ភ្លើង​សង្គ្រាមឥណ្ឌូចិនលើកទីពីរ​បានឆាបឆេះនិងរាលដាលពេញ​ផ្ទៃ​ប្រទេសកម្ពុជា។ ជាលទ្ធផល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងជើងបានឈាន​ទៅសម្រេចបាននូវបេសកកម្ម​បង្រួបបង្រួម​ប្រទេស​របស់​ខ្លួនដោយជោគជ័យ ប៉ុន្តែ​សម្រាប់​ប្រជាជនខ្មែរវិញ ត្រូវទទួលរង​នូវវិនាស​កម្មថ្មីមួយទៀតបន្ទាប់ពីសង្គ្រាមនោះគឺ ការកាប់សម្លាប់​យ៉ាងរង្គាលនៅក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត និង​បក្ខពួក ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងណា របបកម្ពុជា​ប្រជាធិប​តេយ្យ ដែលដឹកនាំប្រទេស​ដោយផ្ដោត​លើការបោស​សម្អាតផ្ទៃក្នុងបក្សដើម្បីរក្សាអំណាច និងបានបង្កអរិភាពជាមួយ​ប្រទេសវៀត​ណាម ដែល​ជាប្រទេសជិត​ខាងនិងធ្លាប់រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹងសហរដ្ឋ​អាម៉េរិកនិង​សម្ព័ន្ធ​មិត្តនោះ ត្រូវ​បានផ្ដួលរំលំដោយចលនាតស៊ូ​ខ្មែរគឺ រណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិកម្ពុជា(រណសិរ្ស២ធ្នូ) ដោយមានការជួយគាំទ្រពីកងទ័ពស្ម័គ្រ​ចិត្តវៀតណាម នៅថ្ងៃទី​៧ ខែមករា ឆ្នាំ១៩៧៩។ នេះគឺជាសក្ខីភាពប្រវត្តិសាស្ត្របង្ហាញពីការឈឺ​ឆ្អាលគ្នាទៅ​វិញទៅមក និងជាទំនាក់ទំនង​ដែលស្ថានការណ៍វិវត្តនយោបាយនៃប្រទេសជិតខាងទាំងពីរ បានជះ​ឥទ្ធិពល​ដល់គ្នា​ទៅវិញ​ទៅមក។

សម្រាប់កត្តាភូមិសាស្ត្រ ប្រទេសកម្ពុជានិងវៀតណាម ជាប្រទេសជាប់ខាងគ្នា ដែល​មានព្រំដែន ១ ២៧០គីឡូម៉ែត្រ (ដែលមានទីតាំងខ្លះ នៅពុំទាន់ដោះស្រាយនិងឈានដល់​ការ​ឯកភាពបោះបង្គោលព្រំដែនបញ្ចប់នៅ​ឡើយ) និងសុទ្ធសឹងជាប្រទេសដែលត្រូវបាន​ទន្លេ​មេគង្គហូរឆ្លងកាត់ដូចគ្នា (ដោយ​​កម្ពុជា​ជាប្រទេសស្ថិតនៅខ្សែទឹកខាងលើ) ព្រមទាំងជា​ប្រទេស​ដែលស្ថិតនៅក្នុងភូមិភាគតំបន់​អាស៊ីអាគ្នេយ៍ (ហើយដោយសុទ្ធសឹងតែជាសមាជិក​សមាគម​អាស៊ាន​ដូចគ្នា)។ ថ្វីត្បិតតែកម្ពុជាមិនមានព្រំដែនជាប់វៀតណាម ពីភាគខាងត្បូង​រហូតដល់ភាគខាងជើងវៀត​ណាម​ក៏ពិតមែន ប៉ុន្តែព្រំដែននៃប្រទេសទាំងពីរក៏បានលាត​សន្ធឹងពីភាគខាងត្បូងវៀតណាម ដែលជាដែនដីសណ្ដ​ទន្លេ​មេគង្គ (អតីតទីក្រុងព្រៃនគរ ឬហៅថាដែនដីកូសាំងស៊ីន ក្នុងសម័យអាណានិគម​និយម​បារាំង) រហូតដល់ភាគកណ្ដាល​នៃ​ប្រទេសវៀត​ណាមផងដែរ។ កត្តាភូមិសាស្ត្រ​នេះ ក៏ជាចំណុចសំខាន់មួយទៀត ដែល​ប្រទេសទាំងពីរត្រូវតែបន្តពង្រឹងទំនាក់ទំនងល្អ​ដែលកំពុងតែស្ថិតជាអត្ថិភាពស្រាប់ ដើម្បី​ទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតមាន និង​ប្រព្រឹត្ត​ទៅ​ដោយឆ្លងកាត់​តាមព្រំដែននៃ​ប្រទេសទាំងពីរ។ ជាក់ស្ដែង ដូចជាករណីជួញដូរអាវុធខុសច្បាប់ គ្រឿង​ញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ក៏ដូចជា​ករណី​កន្លងទៅ ដែលជនជាតិដើមភាគតិចខុសច្បាប់របស់វៀតណាមបាន​ព្យាយាម​ធ្វើ​ដំណើរទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែល​ចំណុចទាំង​អស់នេះទាម​ទារ​ឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​រវាងអាជ្ញាធរ​នៃប្រទេស​ទាំងពីរ ដើម្បីទប់ស្កាត់បាតុភូតអវិជ្ជ​មានទាំងឡាយ ដែលអាចជះឥទ្ធិពលដល់​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ។

ចំណែកឯកត្តាប្រជាសាស្ត្រ ដែលជាបច្ច័យសំខាន់មួយទៀត នៅក្នុងការជំរុញ​ទំនាក់​ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរនោះគឺ នៅតំបន់ដីសណ្ដទន្លេ​មេគង្គ (អតីតទីក្រុងព្រៃនគរ) ដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម មានប្រជាជន​ខ្មែរ​​កម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងមានអត្ថិភាពបន្តពីដូនតារបស់ខ្លួនយូរលង់​ណាស់មក​ហើយ កំពុង​រស់​នៅនិងប្រកប​មុខរបររកស៊ីចិញ្ចឹមជីវិត ជាមួយនឹងការបន្តថែរក្សា​ប្រពៃណី វប្បធម៌ និងជំនឿ​សាសនា ពិសេសព្រះពុទ្ធសាសនាថេរវាទរហូតមកដល់​ពេល​បច្ចុប្បន្ន។ នៅ​ត្រង់មាត្រា ៣៣ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ប្រជាពលរដ្ឋខ្មែរ​ដែលកំពុង​រស់នៅ​ឯបរទេសត្រូវបានរដ្ឋគាំពារ ។” ហេតុនេះ​ហើយ នៅគ្រប់​កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់នៅក្នុងការថែ​រក្សានិង​ពង្រឹងទំនាក់ទំនងល្អ​ជាមួយនឹងប្រទេសវៀតណាមជាមិត្តនិងជាអ្នកជិតខាង ដើម្បី​ជំរុញឱ្យ​រដ្ឋាភិបាលវៀត​ណាម ផ្ដល់ការយកចិត្តទុកដាក់ និង​បង្កភាពងាយស្រួលដល់ជីវ​ភាព​រស់នៅ ការប្រកបមុខរបរ ​ការគោរពប្រពៃណី ទំនៀមទម្លាប់ និងការបន្តថែរក្សាវប្បធម៌​រប​ស់បងប្អូនខ្មែរកម្ពុជាក្រោមទាំង​នោះ។ ក្នុងន័យដូចគ្នានេះដែរ កត្តាប្រជាសាស្ត្រ​ក៏ជាកត្តា​ចាំបាច់មួយដែលថ្នាក់ដឹកនាំវៀត​ណាម ត្រូវបន្តរក្សានិងជំរុញទំនាក់ទំនងល្អជាប្រពៃណី​ជាមួយប្រទេសកម្ពុជាផងដែរ ខណៈ​ដែលប្រជាជនវៀតណាមជាច្រើនសន្ធឹក ដែលជាជន​អន្តោប្រវេសន៍ និងទេសន្តោប្រវេសន៍​កំពុងរស់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការចំណាកស្រុក ឬបម្លាស់​ទីលំនៅតាំងពី​ក្នុង​អតីតកាលនិងបច្ចុប្បន្ន។ ក្នុងន័យ​នេះ ថ្នាក់ដឹកនាំវៀតណាមស្ទើរតែគ្រប់​លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំវៀតណាម​ដែលបាន​បំពេញទស្សនកិច្ចមកកាន់​ប្រទេសកម្ពុជា តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាល​កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុង​រស់នៅនិងបំពេញការងារ​នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលការគាំពារ និង​យកចិត្តទុក​ដាក់ចំពោះជនបរទេស​នៅកម្ពុជា ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងជាទូទៅដោយមិន​ចំពោះ ពិសេស​ជនបរទេសដែលកំពុងស្នាក់នៅ ធ្វើដំណើរ ឬបំពេញការងារនិងវិនិយោគ​នៅក្នុង​ប្រទេសដោយស្របតាមច្បាប់ជាធរមានរបស់​កម្ពុជា។ ការយកចិត្តទុកដាក់ចំពោះ​ពលរដ្ឋ​របស់​ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់​រដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការ​ជំរុញ​ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាព​ជាដៃគូល្អជាមួយបណ្ដាប្រទេស ដែល​ពលរដ្ឋ​ខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ ព្រោះ​នៅពេល​ដែលទំនាក់ទំនងរវាងប្រទេសនិងប្រទេសធ្លាក់​ចុះ ឬ​ល្អក់​កករនឹងគ្នា ការយក​ចិត្ត​ទុកដាក់​របស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះចំពោះពល​រដ្ឋភាគីម្ខាងទៀត ​ក៏នឹងអាច​មានកម្រិតទាបផង​ដែរ។ ហេតុនេះហើយ ស្ថាន​ទូតនៃប្រទេស​នីមួយៗ ត្រូវតែជាអ្នកដើរ​តួនាទី​យ៉ាងសំខាន់នៅ​ក្នុងការជំរុញទំនាក់ទំនងល្អ និងការគាំពារ​ពលរដ្ឋរបស់ខ្លួននៅឯ​បរទេស។

កត្តាដ៏សំខាន់មួយផ្សេងទៀត ដែលចូលរួមចំណែកនៅក្នុងទំនាក់ទំនងរវាងប្រទេស​កម្ពុជានិងវៀត​ណាមនោះគឺ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម​ដែលមានការកើនឡើង​ជាបន្តបន្ទាប់។ ជាក់ស្ដែង វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជា នៅ​ក្នុងឆ្នាំ២០២៣ ដោយ​ការដោះដូរ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សរុប​មានទំហំរហូតដល់ ៦,៥៨​ទ្រីលាន​ដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះ ការនាំចេញ​ពីកម្ពុជាទៅកាន់វៀត​ណាម មានទំហំ ២,៩៧​ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក ចំណែកការនាំ​ចូលពីវៀតណាមមក​កម្ពុជា មានទំហំ ៣,៦១ ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក។ ការ​ដោះដូរពាណិជ្ជកម្មរវាង​ប្រទេសនីមួយៗ បានក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់មួយ​នៅក្នុងការជំរុញទំនាក់ទំនង​រវាងប្រទេសនឹងប្រទេស តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិ​ការ ការបំពេញតម្រូវការក្នុង​ស្រុករៀងខ្លួន ការរីកចម្រើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារ និងការបង្កើតជម្រើសផ្សេងៗ ដើម្បីបំពេញតម្រូវ​ការប្រើ​ប្រាស់ទំនិញរបស់ប្រជាជននៅក្នុង​ប្រទេស​នីមួយៗ។ ទំនិញជាច្រើនត្រូវបានដោះដូរឆ្លងកាត់ព្រំដែន​កម្ពុជា-វៀតណាម ដោយ​ក្នុងនោះមានទាំងផលិតផលសម្រេច និងវត្ថុធាតុដើម ដែលផលិត ចិញ្ចឹម ឬដាំដុះនៅក្នុង​ប្រទេសទាំងពីរផ្ទាល់។ នៅក្នុងការដោះដូរ​ពាណិជ្ជកម្មទ្វេភាគីនេះ ទំនិញដែល​នាំចេញពី​កម្ពុជាទៅវៀតណាម សុទ្ធសឹងជាផលិតផល​វត្ថុធាតុដើម ខណៈ​ទំនិញដែលនាំចូលពី​វៀតណាមមកកម្ពុជា ភាគច្រើនគឺជាផលិតផល​សម្រេច ដែលបូក​បញ្ចូលនូវតម្លៃបន្ថែម​ស្រាប់ ដោយលំហូរផលិតផលពីវៀតណាមនេះ បានធ្វើឱ្យភាគីវៀត​ណាមទទួល​បានផល​ចំណេញយ៉ាងច្រើនលើសលុប បើប្រៀបធៀបនឹងការនាំចេញវត្ថុធាតុ​ដើមរបស់​កម្ពុជា។

គួររំឭកផងដែរថា និន្នាការប្រើប្រាស់ទំនិញវៀតណាមជំនួសទំនិញថៃនៅ​ក្នុង​ប្រទេសកម្ពុជា ​បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់បន្ទាប់ពីព្រឹត្តិការណ៍​ឆ្នាំ​២០០៣ ដែលកាលនោះមានបាតុកម្មផ្ទុះឡើងរហូតដល់ក្លាយទៅជាកុបកម្ម ដោយផ្ដើម​ចេញពីកំហឹងជាតិនិយមរបស់ប្រជាជនកម្ពុជាមួយចំនួន ទៅលើពាក្យចចាមអារ៉ាមអំពី​តារាសម្ដែង​ថៃម្នាក់ដែលថ្លែងប៉ះពាល់ដល់ប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះបានឈានដល់ក្លាយជាអរិភាពខាង​ការទូត និង​ធ្វើឱ្យរាំងស្ទះពាណិជ្ជកម្ម​តាមរយៈការបិទព្រំដែន និងការពហិការមិនទិញទំនិញថៃ​ថែម​ទៀតផង។

ចំណុចទាំងអស់នេះ គឺជាទិដ្ឋភាពសំខាន់ៗ និងជាបទ​ពិសោធន៍​បានកើតមានឡើង ដែលថ្នាក់ដឹកនាំប្រទេស​នីមួយៗ ពិសេសសម្រាប់ប្រទេសជាមិត្តដូចជាកម្ពុជានិងវៀតណាម គប្បី​កត់សម្គាល់ និងគិតគូរ​ពិចារណា ធ្វើយ៉ាងណាជំរុញនិងពង្រឹងទំនាក់ទំនងល្អ​ដែល​កំពុងមានស្រាប់ ព្រមទាំងទប់ស្កាត់​នូវបាតុភូតអវិជ្ជមានទាំងឡាយណា​ ដែលអាចជះ​ឥទ្ធិពលដល់ទំនាក់ទំនងជាមិត្តភាពដ៏​ល្អ និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់រវាងប្រទេស​ទាំងពីរ។

ជារួម ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នកំពុងតែស្ថិតក្នុង​ភាពស្រពិចស្រពិល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនគួរ​បណ្ដោយ​ឱ្យទំនាក់ទំនងជាមិត្តភាពប្រពៃណីនេះ ប្រឈមនឹងភាពល្អក់កករ ឬរអាក់រអួល ដោយសារ​តែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។ ជាមួយគ្នានេះ​ដែរ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម គួរតែបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង​ក្នុងនាម​ជា​អ្នកជិតខាងល្អ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើនភាពជឿ​ទុក​ចិត្តគ្នាកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងការប្រកាន់នូវគោលជំហរគោរពផល​ប្រយោជន៍របស់​គូភាគី​ទាំងសងខាង ដើម្បីអភិវឌ្ឍប្រទេស​ជាតិខ្លួនប្រកបដោយចីរភាព រក្សាទំនាក់ទំនង​ប្រកបដោយសន្តិសហ​វិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាបន្ត​ទំនាក់​ទំនងនៅក្នុងភាព​ស្មើមុខ​ស្មើមាត់ ទាំងនៅក្នុងទំនាក់ទំនងទ្វេ​ភាគី កម្រិតតំបន់ និង​ពិភព​លោក៕ជារួម ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នកំពុងតែស្ថិតក្នុង​ភាពស្រពិចស្រពិល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនគួរ​បណ្ដោយ​ឱ្យទំនាក់ទំនងជាមិត្តភាពប្រពៃណីនេះ ប្រឈមនឹងភាពល្អក់កករ ឬរអាក់រអួល ដោយសារ​តែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។ ជាមួយគ្នានេះ​ដែរ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម គួរតែបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនង​ក្នុងនាម​ជា​អ្នកជិតខាងល្អ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើនភាពជឿ​ទុក​ចិត្តគ្នាកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងការប្រកាន់នូវគោលជំហរគោរពផល​ប្រយោជន៍របស់​គូភាគី​ទាំងសងខាង ដើម្បីអភិវឌ្ឍប្រទេស​ជាតិខ្លួនប្រកបដោយចីរភាព រក្សាទំនាក់ទំនង​ប្រកបដោយសន្តិសហ​វិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាបន្ត​ទំនាក់​ទំនងនៅក្នុងភាព​ស្មើមុខ​ស្មើមាត់ ទាំងនៅក្នុងទំនាក់ទំនងទ្វេ​ភាគី កម្រិតតំបន់ និង​ពិភព​លោក៕

អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងអញ្ជើញរាប់បាត្រព្រះសង្ឃនៅវត្តមង្គលមានលក្ខណ៍

(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ...

2022-01-07 08:55:21   ថ្ងៃសុក្រ, 07 មករា 2022 ម៉ោង 03:55 PM
បណ្ឌិត គិន ភា៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

(រូបភាព៖ Vitou Ouch)ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហ...

2022-01-06 11:57:58   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:57 PM
ANNOUNCEMENT for International Scholar Exchange Fellowship (ISEF) 2022-2023

Dear Researchers and Scholars,Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RA...

2022-01-06 11:03:14   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 06:03 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...

2022-01-06 10:48:35   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:48 PM
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នឹងជួយដល់វិស័យសិក្សាស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្ងៃទី៥ មករា...

2022-01-06 10:32:13   ថ្ងៃព្រហស្បតិ៍, 06 មករា 2022 ម៉ោង 05:32 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...

2021-12-14 14:10:09   ថ្ងៃអង្គារ, 14 ធ្នូ 2021 ម៉ោង 09:10 PM

សេចក្តីប្រកាស