Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងអគ្គលេខាធិការដ្ឋាន នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការចូលរួមផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវក្នុងវិស័យបុរាណវត្ថុវិទ្យា នៅក្រៅតំបន់អង្គរ ដូចជានៅរាជធានីលង្វែក ឧដុង្គ ស្រីសន្ធរ ចតុមុខ ដែលជាអតីតរាជធានីខ្មែរនាសម័យក្រោយអង្គរ និងក៏ជាការរួមចំណែកនៅក្នុងយុទ្ធនាការថែរក្សា និងអភិរក្សស្ថានីយបុរាណក្នុងប្រទេសកម្ពុជាផងដែរ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា វិស័យបុរាណវត្ថុវិទ្យាមានសារៈសំខាន់ជួយឱ្យយើងយល់ ស្រឡាញ់ និងផ្ដល់តម្លៃ ព្រមទាំងចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ ដែលទាំងអស់នេះក៏ជាចលករជំរុញស្មារតីស្នេហាជាតិពិតប្រាកដ។ បុរាណវត្ថុវិទ្យាក៏រួមចណែកលើកកម្ពស់វិស័យសេដ្ឋកិច្ចដែរ តាមរយៈ ទេសចរមក ទស្សនារមណីយដ្ឋានបុរាណល្បីៗ ដូចជាតំបន់អង្គរ តំបន់សំបូរព្រៃគុក ក៏ដូចជាចូលទស្សនាសារមន្ទីរជាដើម។
សូមជម្រាបជូនផងដែរថា នៅក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញនិងជាអ្នកសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាចំនួន ២រូបគឺ៖
១- ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិតសភាកម្ពុជា ដែលបានធ្វើបទបង្ហាញទៅលើប្រធានបទ ស្ដីពី «ស្ថានីយជើងឯក៖ ការស្រាវជ្រាវ និង បណ្ដុះបណ្ដាលជំនាញបុរាណវត្ថុវិទ្យា»
២- លោកបណ្ឌិត Martin Polkinghorne សាស្ត្រាចារ្យសាកលវិទ្យាល័យហ្ល្វីនដឺ ប្រទេសអូស្ត្រាលី ដែលបានធ្វើបទបង្ហាញទៅលើប្រធានបទស្ដីពី «Resilience and Relocation: Archaeology of Early Modern Cambodia»។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលា ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញនៅក្រៅរាជធានីអង្គរ» មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ ជំនួយការ និងមន្ត្រី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិតសភាកម្ពុជា មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សមាជិកនៃសហព័ន្ធយុវជនកម្ពុជា មន្ត្រីវិទ្យាស្ថានអប់រំ សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល និងអ្នកសារព័ត៌មានពីបណ្ដាស្ថាប័នផ្សេងៗសរុបចំនួន ១២៣នាក់៕
RAC Medi | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...
ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបា...
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗក្នុងការដកទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសស៊ីរី ហើយចំណុចនេះគឺជាការរំលឹកថ្មីមួយទៀតដល់អ្នកដែលជឿការសន្យារបស់អាមេរិក។នាយឧត្...
លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...
ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...