ព័ត៌មាន

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានិងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំកម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

2024-11-14 02:36:19 ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2024 ម៉ោង 09:36 AM
អ្នកមើល 315
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល មានការរៀបចំនូវ កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម Wang Webin  ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ មានការអញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអញ្ជើញថ្លែងសុន្ទរកថគន្លឹះដោយ ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។

អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ នៅក្នុងកម្មវិធីនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ខ្លឹមសារនៃបទចម្រៀងប្រកួតទាំងអស់ សុទ្ធតែបង្កប់នូវមនោសញ្ចេតនានិងក្តីសុបិន្ត និងជាការឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មវប្បធម៌នៃកម្ពុជា-ចិនផងដែរ ដែលជាចំណុចសំខាន់នៃការផ្លាស់ប្ដូររបស់ប្រទេសយើងទាំងពីរ។ ឯកឧត្ដមបណ្ឌិតបានលើកឡើងនូវសុភាសិតមួយឃ្លាដែលបានពោលថា «មិត្តភាពប្រៀបបានដូចដើមឈើ ជួយបាំងខ្យល់បាំងភ្លៀង។ មិត្តភាពប្រៀបបានដូចទន្លេ តែងតែស្រោចស្រពដល់ដួងចិត្តយើងទាំងអស់គ្នា»។  ឯកឧត្ដមបានជូនពរឱ្យដើមឈើនៃមិត្តភាពកម្ពុជា-ចិននៅតែបន្ដរឹងមាំដូចដើមឈើនិងនៅតែបន្ដហូរមិនចេះរីងស្ងួចដូចទឹកទន្លេ។ តាមរយៈនេះ យើងនឹងប្រកៀកស្នាគ្នា រួមចំណែកទាំងកម្លាំងកាយនិងស្មារតីក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន។

ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ឯកឧត្ដមពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» នាឱកាសនេះ។ ឯកឧត្ដមបានបន្តថា ឆ្នាំនេះ ជាខួបទី៦៦ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដែលប្រទេសទាំងពីរកន្លងមកបានគាំទ្រគ្នាទៅវិញទៅមក នៅក្នុងអត្ថន័យមិត្តភាពដែកថែប។ ការជំរុញការផ្លាស់ប្ដូរវប្បធម៌នៃប្រទេសទាំងពីរគឺពិតជាសំខាន់ណាស់ ហើយមានសន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប និងកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត»នាឱកាសនេះ។ ឯកឧត្ដមបានបន្ថែមថា ភាសាជាស្ពាន ដើម្បីជំរុញការស្គាល់គ្នា ភាសាគឺជាកម្លាំងចលករដ៏សំខាន់ជំរុញកិច្ចសហប្រតិបត្តិ ហើយភាសាក៏ជាកម្លាំងចលករដ៏សំខាន់នៅក្នុងការជំរុញការស្គាល់នូវអារ្យធម៌ ហើយយើងនឹងជំរុញឱ្យប្រជាជនចិនរៀនភាសាខ្មែរឱ្យបានកាន់តែច្រើន។ ជាមួយនឹងការបង្ហាញក្ដីសង្ឃឹមថា នាពេលខាងមុខ ប្រជាជនចិននឹងចេះភាសាខ្មែរ ហើយប្រជាជនខ្មែរនឹងចេះភាសាចិនកាន់តែច្រើន ជួយយកអាសារ គោរពគ្នាទៅវិញទៅមកឱ្យកាន់តែធំធេង ឯកឧត្ដមសង្ឃឹមថា អ្នកចូលរួមនឹងជំរុញការតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ឯកឧត្ដមពិតជាមានក្ដីសោមនស្ស រំភើបរីករាយ ក្នុងការចូលរួមកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ ដើម្បីប្រារព្ធឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន និងការជំរុញកិច្ចសហប្រតិបត្តិការវិស័យអប់រំរវាងកម្ពុជានិងចិន។ ឯកឧត្ដមបណ្ឌិតសភាចារ្យជឿជាក់ថា ការរៀបចំកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» គឺជាកម្លាំងចលករមួយដ៏សំខាន់ នៅក្នុងការលើកកម្ពស់ការសិក្សាចិននៅកម្ពុជា និងការផ្លាស់ប្ដូរវប្បធម៌នៃប្រទេសទាំងពីរ ឈានទៅកសាងធនធានយុវជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែប្រសើរឡើងជាបន្តបន្ទាប់ជាប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតចម្រៀងចិន «ពាន់រង្វាន់ឯកអគ្គរដ្ឋទូត» ប្រចាំព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនចំនួន១៦រូប បានចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាជ័យលាភីលេខមួយ លេខពីរ និងជ័យលាភីលេខ៣ ដែលកម្មវិធីនេះ មានអ្នកចូលរួមទស្សនាប្រមាណជា៥០០នាក់។ ជាលទ្ធផល បេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១គឺ កញ្ញា ម៉ា លីនណា ដែលច្រៀងបទចម្រៀងក្រោមចំណងជើងថា "វដ្ដរង្វង់នៃពេលវេលា" ចំណែកបេក្ខជនទទួលបានចំណាត់ថ្នាក់លេខ២មាន២រូបគឺ កញ្ញា រស់ សុផារីយ៉ា និងកញ្ញា ជាវ ម៉េងគីម រីឯជ័យលាភីចំណាត់ថ្នាក់លេខ៣ មាន៣រូបគឺ កញ្ញា ភាន់ សុដារីយ៉ា កញ្ញ ធារស្មីបញ្ញា និងលោក យឹប សុខហេង៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន

ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...

2019-10-23 00:37:56   ថ្ងៃពុធ, 23 តុលា 2019 ម៉ោង 07:37 AM
«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...

2019-10-17 08:12:02   ថ្ងៃព្រហស្បតិ៍, 17 តុលា 2019 ម៉ោង 03:12 PM
អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារដង្ហែរកឋិនទានទៅវត្តសិរីដំណាក់

នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...

2019-10-15 04:38:46   ថ្ងៃអង្គារ, 15 តុលា 2019 ម៉ោង 11:38 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «ក្មេងៗ មិនមានកំហុសទេ»

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាបន្ដទៀត ចំនួន២០លីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ ឬស្មើនឹងទឹកដ...

2019-10-14 10:00:24   ថ្ងៃចន្ទ, 14 តុលា 2019 ម៉ោង 05:00 PM
ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   ថ្ងៃសុក្រ, 11 តុលា 2019 ម៉ោង 06:29 PM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

2019-10-07 14:40:43   ថ្ងៃចន្ទ, 07 តុលា 2019 ម៉ោង 09:40 PM

សេចក្តីប្រកាស