Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៨រួមមាន៖
១- ស្វែងរកធាតុចូលពីអ្នកជំនាញជាតិនិងអន្ដរជាតិ ដើម្បីឱ្យអត្ថបទដែលបានសរសេររួចហើយបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជា
២- ពង្រឹងនិងការពារនិរន្តរភាពនៃការស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា
៣- បញ្ជ្រាបចំណេះដឹងប្រវត្តិសាស្ត្រខ្មែរទៅដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាធារណជន និងយុវជនឱ្យយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាពិសេសក្នុងសម័យអាណានិគមបារាំង
៤- លើកកម្ពស់ការយល់ដឹង និងកសាងបណ្តាញប្រវត្តិសាស្ត្រកម្ពុជា ក្នុងចំណោមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ
៥- ពិនិត្យទស្សនៈផ្សេងគ្នាលើប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង
៦- ពង្រឹងនិងជំរុញការស្រាវជ្រាវប្រកបដោយនិរន្តរភាពលើប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា
៧- រួមចំណែកក្នុងជំរុញការសិក្សាប្រវត្តិសាស្ត្រខ្មែរ
៨- ផ្ទៀងផ្ទាត់ខ្លឹមសារនិងទិន្នន័យអំពីប្រវត្តិសាស្ត្រខ្មែររវាងអ្នកស្រាវជ្រាវមកពីប្រភពនានា។
សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» ត្រូវបានរៀបចំឡើងនៅសាលមហោស្រពអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយរៀបចំឡើងចំនួនមួយថ្ងៃកន្លះ ដោយចាប់ផ្តើមនាព្រឹកថ្ងៃទី៧ពេញមួយថ្ងៃនិងនៅថ្ងៃទី៨ចំនួនមួយពេលព្រឹកដោយចែកចេញជា៣ ប្រធានបទរងរួមមាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៤៥-១៨៦៣, ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៦៣-១៩០៤ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៩០៤-១៩៥៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជំនាញដែលជាអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ អញ្ជើញមកពីបណ្ដាប្រទេសនានាដូចជា ប្រទេសបារាំង សហរដ្ឋអាម៉េរិក សហព័ន្ធរុស្ស៊ី ឡាវ និងអូស្ត្រាលី ជាដើម។
នៅក្នុងប្រធានបទទី១ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៤៥-១៨៦៣» មានវាគ្មិនចំនួន៣រូបគឺ៖
- ឯកអគ្គរដ្ឋទូត Julio A. Jeldres អ្នកឯកទេសប្រវត្តិសាស្ត្រការទូតរបស់កម្ពុជា និងជាអតីតលេខារបស់សម្ដេចព្រះនរោត្ដមសីហនុ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Griffith University ប្រទេសអូស្ត្រាលី
- លោកបណ្ឌិត តឹក ម៉េង អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
- លោកបណ្ឌិត Dmitry MOSYAKOV ប្រធានមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងអូសេអានី នៃវិទ្យាស្ថានសិក្សាបូព៌ា នៃបណ្ឌិត្យវិទ្យាសាស្ត្ររុស្ស៊ី
នៅក្នុងប្រធានបទទី២ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៦៣-១៩០៤» មានវាគ្មិនចំនួន៤រូបគឺ៖
- លោកបណ្ឌិត ជិន សុជាតិ ប្រធានស្ដីទីនាយកដ្ឋាននៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោកសាស្ត្រាចារ្យ Bernard Cohen ប្រធានក្រុមស្រាវជ្រាវមូលដ្ឋានទិន្នន័យអង្គរ
- សាស្ត្រាចារ្យ Leszek Buszynski អ្នកជំនាញនយោបាយកម្ពុជា នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី
- សាស្ត្រាចារ្យ Kenton Clymer អ្នកនិពន្ធសៀវភៅ ស្ដីពី “ទំនាក់ទំនងសហរដ្ឋអាម៉េរិកនិងកម្ពុជា ឆ្នាំ១៩៦៩-២០០០៖ ទំនាក់ទំនងដែលមានបញ្ហា” និងសៀវភៅជាច្រើនទៀតអញ្ជើញមកពីសហរដ្ឋអាម៉េរិក
នៅក្នុងប្រធានបទទី៣ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៩០៤-១៩៥៣» មានវាគ្មិនចំនួន៤រូបគឺ៖
- ឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា
- លោកសាស្ត្រាចារ្យ Carlyle Thayer សាស្ត្រាចារ្យនៃសាលាមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម UNSW Canberra ប្រទេសអូស្ត្រាលី
- បណ្ឌិត SomSoupha XaYaVong អ្នកសិក្សាស្រាវជ្រាវពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ
- ឯកឧត្ដម Blaise Kilian សហនាយក SOSORO នៃសារមន្ទីរព្រះស្រីឦសាន្តវរ្ម័ន។
សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» មានអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ ព្រះសង្ឃ និស្សិត និងសាធារណជន សរុប ៥១៣ អង្គ/នាក់ ដោយមានការជជែកពិភាក្សា ដោះដូរយោបល់ និងវេទិកាសំណួរចម្លើយយ៉ាងផុសផុល៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...