Royal Academy of Cambodia
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រារពធ្វើ សន្និសីទអន្តរជាតិ ស្ដីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ» នៅសណ្ឋាគារសុខាភ្នំពេញ។
សន្និសីទអន្តរជាតិនេះមានគោលបំណងរំឭកខួបអនុស្សាវរីយ៍ខួបលើកទី៤០ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប។ សន្និសីទអន្តរជាតិនេះជាមជ្ឈមណ្ឌលជួបប្រជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នកការទូត អ្នករៀបចំ គោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗចំណុចខ្លាំង ចំណុចខ្សោយ ភាពជោគជ័យ និងចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបក្នុងរយៈពេល ៤០ឆ្នាំមកនេះ និងប្រមូលផ្តុំគំនិត បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការតំបន់, សន្តិភាព, ភាពសុខុដម និងវិបុលភាព និងដើម្បីផ្តល់ចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលអនាគត។
ប្រធានបទសំខាន់ៗនៃសន្និសីទនេះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងរយៈពេលក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ដែលផ្តោតសំខាន់លើទិដ្ឋភាពបី៖(១)- កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ (២)-សហប្រតិបត្តិការសេដ្ឋកិច្ច(៣)-កិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌និងការតភ្ជាប់និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងអង្គទូតប្រចាំនៅព្រះរា ជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ អញ្ជើញមកពីប្រទេសចំនួនពីរនៃសហភាពអឺរ៉ុបនិងមកពីបណ្តាប្រទេសមួយចំនួនទៀតដែលជាសមាជិកអាស៊ាន។
RAC Media
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...