Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.) ដែលមានទីតាំងស្ថិតនៅខេត្តហ្សឺជាំង ប្រទេសចិន ដែលបានបង្ហាញជូនពីផលិតអេឡិចត្រូនិកប្រភេទ ថេប្លេតប្រើប្រាស់ជំនួយដល់ការសិក្សាភាសាចិនសម្រាប់ជនបរទេស។
នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បច្ចុប្បន្ន យុវជនកម្ពុជា កំពុងមានចំណាប់អារម្មណ៍រៀនភាសាចិនយ៉ាងផុសផុល ហើយការបង្រៀនភាសាចិននេះ ជាកម្មវិធីមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងបណ្ដុះបណ្ដាលតាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឆ្លើយតបទៅនឹងការបង្ហាញនូវឧបករណ៍អេឡិកត្រូនិក ដែលអាចប្រើជាជំនួយសម្រាប់សិក្សាភាសាចិនចាប់ពីថ្នាក់ដំបូង រហូតដល់ភាសាក្នុងកម្រិតខ្ពស់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានចាប់អារម្មណ៍លើកម្មវិធីដែលរៀបចំឡើង មានភាពងាយស្រួលសម្រាប់អ្នកសិក្សាគ្រប់វ័យ ហើយក៏អាចជួយឱ្យអ្នករៀនស្វែងយល់បន្ថែមពីវប្បធម៌បុរាណចិន តាមសម័យកាលផ្សេងៗជាច្រើន។
លោក ឆៃ យ៉ុងឈឺង បានបញ្ជាក់ថា បច្ចុប្បន្ន ឧបករណ៍នេះ នៅពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត តែទោះយ៉ាងណា ក្រុមហ៊ុន បានគិតពីស្ថានភាពនៃប្រព័ន្ធអ៊ីនធឺណិតផ្សេងៗពីគ្នាតាមតំបន់ ហើយបាននិងកំពុងអភិវឌ្ឍបញ្ចូលនូវកម្មវិធីជំនួយការសិក្សាពេញលេញ សម្រាប់សម្រួលដល់សិស្សរៀននៅតាមតំបន់ដែលមិនមានប្រព័ន្ធអ៊ិនធឺណិត។ បញ្ហានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ថានឹងរឹតតែងាយស្រួលកាន់តែខ្លាំង សម្រាប់សិស្សានុសិស្សប្រើប្រាស់នៅតាមបណ្ដាខេត្តឆ្ងាយនៅកម្ពុជា។
សូមបញ្ជាក់ថា លោក ឆៃ យ៉ុងឈីង ជាជនពិការជើងទាំងសងខាង តែលោកមានភាពឈ្លាសវៃ ជាអ្នកតស៊ូក្នុងជីវិតការងារ និងបានដឹកនាំក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី ទទួលបានជោគជ័យក្នុងវិស័យអេឡិចត្រូនិក៕
RAC Media
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា...