Royal Academy of Cambodia
ដោយ៖ បណ្ឌិត យង់ ពៅ
ក្រោយរាជរដ្ឋាភិបាល បានបិទបញ្ចប់ការទទួលថវិកានៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានកសាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ២៥០ គ.ម. ដោយប្រើប្រាស់ថវិកាបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនខាងលើនេះ ផ្តោតលើផ្លូវខ្សែក្រវាត់ព្រំដែននេះ និងបានធ្វើទ្បើងក្នុងខេត្តចំនួន ២ គឺ ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧,៥២ គ.ម. និងខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម.។
ការប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ រាជរដ្ឋាភិបាលបានបើកទូលាយអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់និន្នាការ ដែលមានចិត្តស្រឡាញ់និងស្នេហាជាតិពិតប្រាកដ បានចូលរួមជាមួយគ្នាដើម្បីបុព្វហេតុកសាងជាតិ ដែលគិតដល់ថ្ងៃបិទបញ្ចប់ មូលនិធិទទួលបានថវិការហូតដល់ ២៧លានដុល្លារសហរដ្ឋអាម៉េរិក។ នេះគឺជាឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តនិងមនសិកាស្នេហាជាតិពិតប្រាកដ អាចចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបាន។ បន្ថែមពីនេះ ក្រៅពីបានផ្ដល់ឱកាសឱ្យមានការចូលរួមដោយទូលាយ រាជរដ្ឋាភិបាលកម្ពុជាក៏ថែមទាំងបានប្រែក្លាយថវិកានៃមូលនិធិនេះ អភិវឌ្ឍឱ្យចេញជាសមិទ្ធផលជាក់ស្ដែង ដូចដែលខ្លួនបានប្រកាសនិងសន្យាចំពោះប្រជាពលរដ្ឋ ផ្ដល់ភាពកក់ក្ដៅ និងការពេញចិត្តសម្រាប់ប្រជាពលរដ្ឋដែលចូលរួមថវិការបស់ខ្លួននៅក្នុងមូលនិធិនេះ។
សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចូលរួមនៅក្នុងមូលនិធិនេះ ពិតជាបានក្លាយទៅជាម្ចាស់កម្មសិទ្ធិទឹកដីយ៉ាងពិតប្រាកដ ព្រោះហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ដែលត្រូវបានកសាងនេះ មានចំណែកនៃការចូលរួមរបស់ពួកគាត់ បើទោះបីជាថវិកាតិចឬច្រើន ប៉ុន្តែសុទ្ធសឹងតែជាការចូលរួមចំណែកប្រកបដោយស្មារតីជាតិតែមួយ។ នៅពេលដែលផ្លូវខ្សែក្រវាត់ព្រំដែននេះកសាងរួចរាល់ ហើយពលរដ្ឋដែលបានចូលរួមនៅក្នុងមូលនិធិនេះបានធ្វើដំណើរទៅដល់តំបន់ព្រំដែន និងឃើញសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ខ្លួន នោះគឺជាសារដាស់ស្មារតីដ៏មោះមុតថា ក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិនេះ ពួកគេផ្ទាល់ពិតជាចូលរួមចំណែកតាមលទ្ធភាព និងមនសិកាដែលខ្លួនមាន ហើយពលរដ្ឋខ្មែរគឺពិតជាម្ចាស់ប្រទេស ទាំងនៅក្នុងរូបភាពការអនុវត្តសិទ្ធិជាពលរដ្ឋ ទាំងការចូលរួមចំណែកដោយឆន្ទៈពិតប្រាកដនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាងការចូលរួមចំណែកជំរុញការកសាងប្រទេសជាតិនៅក្នុងរូបភាពផ្សេងៗ។
ការចូលរួមរបស់ពលរដ្ឋនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ ក៏ជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងចំណែកចូលរួមការពារទឹកដីតំបន់ព្រំដែន ចូលរួមនៅក្នុងការអភិវឌ្ឍតំបន់ជាយដែន ដែលផ្សារភ្ជាប់បេះដូងប្រជាពលរដ្ឋនិងប្រជាជាតិខ្មែរទាំងមូលទៅនឹងអធិបតេយ្យជាតិជាមួយនឹងរាជរដ្ឋាភិបាលផងដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនេះផងដែរ ក៏បានបញ្ជាក់អំពីទិដ្ឋភាពមួយសម្រាប់ស្មារតីជាតិនិយមរបស់ខ្មែរគឺ នៅពេលដែលមានបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យ បូរណភាពទឹកដី និងការការពារប្រទេសជាតិគឺ ប្រជាពលរដ្ឋខ្មែរទាំងអស់មានស្មារតីរួមគ្នាជាធ្លុងមួយ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក៏ដូចជាគ្រប់និន្នាការនយោបាយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ...
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...