នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភា​កម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បី​ប្រមូលទិន្ន័យ និងផ្តល់ព័ត៌មានសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៃការអនុវត្ត​គោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដោយមានឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា​អនុ​ប្រធានគណៈកម្មការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥ ជាអធីបតី និងមានថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធដែលជាអនុប្រធាន និង​សមាជិកគណៈកម្មការ ជាច្រើនរូបផ្សេងទៀតអញ្ជើញចូលរួមផងដែរ។

 

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត យង់ ពៅ ត្រូវបានចាត់តាំងជាសមាជិកគណៈកម្មការសម្រាប់​តាម​ដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពី​ការអប់រំបណ្តុះបណ្តាល​បច្ចេក​ទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ កាលពីខែមេសា ឆ្នាំ​២០២៤ ដោយមានឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធានគណៈកម្មការ៕

 

RAC Media | ម៉ៅ សុគន្ធា