Royal Academy of Cambodia
នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ថានឹងចូលរួមក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត គិន ភា អ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល បានបញ្ជាក់ឱ្យដឹងថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលមិនបានជ្រួតជ្រាប និងយល់ឱ្យបានស៊ីជម្រៅអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលនឹងចូលរួមក្នុងការបោះឆ្នោតខាងមុខនេះទេ។ ប្រធានវិទ្យាស្ថានរូបនេះ ក៏បានបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងនឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «កម្មវិធីនយោបាយរបស់គណបក្សនយោបាយ» នានា ចំនួន០៦លើកជាបន្តបន្ទាប់ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ តទៅរហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលរំដួល អាគារ A នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញវាគ្មិនជាតំណាងនៃគណបក្សនយោបាយទាំងអស់ មកបង្ហាញអំពីព័ត៌មានទូទៅរបស់គណបក្សរបស់ខ្លួន ហើយនិងកម្មវិធីនយោបាយទូទៅរបស់គណបក្សនីមួយៗ មកពិភាក្សាដេញដោលគ្នា។ ក្នុងនាមជាអ្នករៀបចំកម្មវិធី និងជាអ្នកសម្របសម្រួលកិច្ចពិភាក្សាផងនោះ ឯកឧត្តម គិន ភា បានមានប្រសាសន៍ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមអាចមានសំណួរសួរទៅកាន់តំណាងគណបក្សនីមួយៗផងដែរ។ ការលើកឡើងនេះ គឺច្បាស់ណាស់ថា ការរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលកន្លងមកនៅរាជបណ្ឌិត្យសភាកម្ពុជា អ្នកចូលរួមអាចលើកជាសំណួរសួរទៅកាន់វាគ្មិនណាមួយដែលខ្លួនពេញចិត្ត។
ការរៀបចំកម្មវិធីនេះឡើងមានគោលបំណង៖
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗ ដោយទទួលបានការគាំទ្រពីសំណាក់សាធារណជន និងអ្នកសារព័ត៌មានជាច្រើនផងដែរ។ នៅចាំបានថា កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលប្រភេទនេះយ៉ាងផុសផុល ដោយមានវត្តមានរបស់វាគ្មិនមកពីគណបក្សនយោបាយ និងអ្នកស្រាវជ្រាវ មកពិភាក្សាដេញដោលគ្នានៅលើវេទិកា និងបញ្ចប់ទៅដោយមានការសួរសំណួរជាច្រើនពីសំណាក់អ្នកចូលរួមជាសមាសភាពមកពីគ្រប់និន្នាការបក្សនយោបាយ មន្ត្រីរាជការ សិស្សនិស្សិត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ៕
ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនពីការរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក៖
ព័ត៌មានដោយ សេង សុធា | RAC Media
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទប...
តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រ...