ព័ត៌មាន

«ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន»

2018-10-30 15:57:22 ថ្ងៃអង្គារ, 30 តុលា 2018, 03:57 PM
post_detail

នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជូន ទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរ ណ៍អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតំបន់ទាំងបីនេះ។

បន្ទាប់ពីបានស្តាប់របាយ កាណ៍របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក ឯកឧត្តម ថោង ខុន បានកោតសរសើរ និងបានណែនាំដល់ភគីពាក់ព័ន្ធទាំងអស់ អោយបន្តសហការគ្នាពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ លើកកំពស់គុណភាពសេវាកម្មទេសចរណ៍ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាអាទិត្រូវរៀបចំកាណូតអោយបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូតត្រូវមានឯកសណ្ឋានត្រឹមត្រូវ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជា ជីវះជំនាញមានកាណូតទេសចរណ៍ទាំងអស់ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញពីក្រសួងសាធារណការជា ប្រចាំ និងត្រូវមានអាជ្ញាបណ្ណ៍ទេសចរណ៍ជាចាំបាច់។ ត្រូវនាំគ្នាសិក្សារៀនសូត្រពីការគ្រប់គ្រងសហគមន៍ ទេសចរណ៍ អោយបានល្អស្របតាមស្តង់ដារសហគមនិជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាអោយបាននូវគុណភាពសេវា និង ការ បែងចែកផលប្រយោជន៏ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើងជាសហគមន៏ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព។ ដើម្បីធានាការដឹកនាំពីក្រសួង មន្ទីរទេសចរណ៍ខេត្តត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធានមន្ទីរ ០១រូប ចុះពិនិត្យ តាមដាន និងរាយការណ៍ជាប្រចាំជូនមន្ទីរ ខេត្ត និងក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​លើក​ កម្ពស់​ជីវភាពរស់​នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅសហគមន៍​មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការ​បង្កើត​ប្រាក់​​ចំណូលដែលទទួលបានពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន។ល។ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធន ធានធម្មជាតិ និង​ជីវៈ​ជម្រុះ​ប្រកប​ដោយ​និរន្តរភាព ទប់ទល់​ការ​បម្រែ​បម្រួលអាកាសធាតុនិងការបង្កើតទម្លាប់ស្រ ឡាញ់បរិស្ថាន។ ប៉ុន្តែជារួម ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មូលដ្ឋានទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងតែមួយគត់គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងលើកកំពស់ជីវភាពរស់ នៅរបស់បបរជាពលរដ្ឋសហគមន៍តាមរយ:ចំណូលបន្ថែមដែលបានមកពីវិស័យទេសចរណ៍។

សូមជម្រាបថា តំបន់ទន្លេសាបជាគោលដៅទេសចណ៍ប្រកបដោយភាពទាក់ទាញបន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ៥០% ទៅទស្សនាតំបន់ទន្លេសាប ( មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរក្នុងស្រុក)ក្នុងនោះ តំបន់ចុងឃ្នៀសទទួលទេសចរបានប្រមាណពី១០០០-១៥០០នាក់ ក្នុងមួយថ្ងៃនិងសហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរ ប្រមាណ៨០០-១០០០នាក់ក្នុងមួយថ្ងៃ ហើយក្រៅពីនេះទេសចរបានទៅទស្សនានៅសហគមន៍ជ្រាវ មេជ្រៃ និង សហ គមន៍ទេសចរណ៍ផ្សេងៗទៀត។

បច្ចុប្បន្ននទេសចរអន្តរជាតិទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ពាន់នាក់ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ។

ប្រភព: ក្រសួងទេសចរណ៍

RAC Media | ហេង​ សុភី​








អត្ថបទទាក់ទង

«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»

កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌ...

2018-09-12 09:03:45   Wed, 12,09,2018, 09:03 AM
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   Wed, 12,09,2018, 04:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   Wed, 12,09,2018, 03:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   Tue, 11,09,2018, 04:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   Sat, 08,09,2018, 09:59 AM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   Fri, 07,09,2018, 07:35 AM

សេចក្តីប្រកាស