Royal Academy of Cambodia
នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជូន ទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរ ណ៍អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតំបន់ទាំងបីនេះ។
បន្ទាប់ពីបានស្តាប់របាយ កាណ៍របស់ប្រធានសមាគម តំណាងកំពង់ផែ ម្ចាស់កាណូត អ្នកបើកកាណូត អាជ្ញាធរមូលដ្ឋាន លោកមេឃុំ និងប្រជាពលរដ្ឋរួចមក ឯកឧត្តម ថោង ខុន បានកោតសរសើរ និងបានណែនាំដល់ភគីពាក់ព័ន្ធទាំងអស់ អោយបន្តសហការគ្នាពង្រឹងការងារគ្រប់គ្រងសហគមន៍ទេសចរណ៍ លើកកំពស់គុណភាពសេវាកម្មទេសចរណ៍ទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែង សហការគ្នា រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាអាទិត្រូវរៀបចំកាណូតអោយបានស្អាតល្អ មានពោងសុវត្ថិភាព អ្នកបើកកាណូតត្រូវមានឯកសណ្ឋានត្រឹមត្រូវ និងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជា ជីវះជំនាញមានកាណូតទេសចរណ៍ទាំងអស់ត្រូវមានការត្រួតពិនិត្យ ផ្នែកបច្ចេកទេសជំនាញពីក្រសួងសាធារណការជា ប្រចាំ និងត្រូវមានអាជ្ញាបណ្ណ៍ទេសចរណ៍ជាចាំបាច់។ ត្រូវនាំគ្នាសិក្សារៀនសូត្រពីការគ្រប់គ្រងសហគមន៍ ទេសចរណ៍ អោយបានល្អស្របតាមស្តង់ដារសហគមនិជាតិ និង សហគមន៍ទេសចរអាស៊ាន សំខាន់បំផុត ការធានាអោយបាននូវគុណភាពសេវា និង ការ បែងចែកផលប្រយោជន៏ប្រកបដោយសមធម៌ ត្រូវធានាថាសហគមន៍យើងជាសហគមន៏ទេសចរណ៍ស្អាត បៃតង មានអនាម័យស្អាតល្អគ្មានសំរាម បន្ទប់ទឹក ស្អាត សេវាពោរពេញដោយគុណភាព។ ដើម្បីធានាការដឹកនាំពីក្រសួង មន្ទីរទេសចរណ៍ខេត្តត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធានមន្ទីរ ០១រូប ចុះពិនិត្យ តាមដាន និងរាយការណ៍ជាប្រចាំជូនមន្ទីរ ខេត្ត និងក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការបង្កើតប្រាក់ចំណូលដែលទទួលបានពីសេវាស្នាក់នៅ (Home Stay) សេវាមគ្គុទ្ទេសក៏ សេវាម្ហូបអាហារ ដឹកជញ្ជូន។ល។ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយចំណាកស្រុក ការអភិរក្ស ការថែរក្សា ការការពារធន ធានធម្មជាតិ និងជីវៈជម្រុះប្រកបដោយនិរន្តរភាព ទប់ទល់ការបម្រែបម្រួលអាកាសធាតុនិងការបង្កើតទម្លាប់ស្រ ឡាញ់បរិស្ថាន។ ប៉ុន្តែជារួម ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍មូលដ្ឋានទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងតែមួយគត់គឺដើម្បីថែរក្សា ការពារ និងអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងលើកកំពស់ជីវភាពរស់ នៅរបស់បបរជាពលរដ្ឋសហគមន៍តាមរយ:ចំណូលបន្ថែមដែលបានមកពីវិស័យទេសចរណ៍។
សូមជម្រាបថា តំបន់ទន្លេសាបជាគោលដៅទេសចណ៍ប្រកបដោយភាពទាក់ទាញបន្ទាប់ពីតំបន់អង្គរ ដោយទេសចរប្រមាណ៥០% ទៅទស្សនាតំបន់ទន្លេសាប ( មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរក្នុងស្រុក)ក្នុងនោះ តំបន់ចុងឃ្នៀសទទួលទេសចរបានប្រមាណពី១០០០-១៥០០នាក់ ក្នុងមួយថ្ងៃនិងសហគមន៍ទេសចរណ៍កំពង់ភ្លុក ទទួលបានទេសចរ ប្រមាណ៨០០-១០០០នាក់ក្នុងមួយថ្ងៃ ហើយក្រៅពីនេះទេសចរបានទៅទស្សនានៅសហគមន៍ជ្រាវ មេជ្រៃ និង សហ គមន៍ទេសចរណ៍ផ្សេងៗទៀត។
បច្ចុប្បន្ននទេសចរអន្តរជាតិទៅទស្សនាតំបន់អង្គរមានប្រមាណ ៦ពាន់នាក់ក្នុងមួយថ្ងៃ ហើយនៅពេលរដូវមានភ្ញៀវច្រើន (High Season) ទេសចរកើនដល់ប្រមាណ ១ម៉ឺននាក់ក្នុងមួយថ្ងៃ។
ប្រភព: ក្រសួងទេសចរណ៍
RAC Media | ហេង សុភី
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...