Royal Academy of Cambodia
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិនមុតដុតមិនឆេះ បារមីកៀងទ័ពខ្មោចជាដើម...ប៉ុន្តែចុងក្រោយយើងកាន់តែរួញទឹកដី ខណៈប្រទេសក្បែរខាងកាន់តែរីក។
បារមី យើងអាចជឿ អាចគោរពប្រតិបត្តិតាមទំនៀមទម្លាប់ របៀបប្រពៃណី និងជាសីលធម៌ បានហើយ មិនគួរជឿរហូតដល់ភ្លេចអភិវឌ្ឍចំណេះដឹងវិទ្យាសាស្ត្រនោះទេ។
មួយវិញទៀត ការផ្សព្វផ្សាយលក់គ្រឿងស្រវឹង ដោយភ្ជាប់នូវរង្វាន់ធំៗ រួមទាំងក្រុមហ៊ុនខ្លះសន្យាឱ្យជាប្រាក់ខែទៅទៀត ទាំងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសង្គមជាតិ ល្មមកែប្រែចេញផងទៅ។ ប្រជាជនយើង តែងចង់បានអ្វីដែលស្រួលៗ ដូច្នេះអ្នកមួយចំនួននឹងប្រឹងផឹកតាមយករង្វាន់ តាមយកប្រាក់ខែ ដែលលទ្ធផលចុងក្រោយខូចសុខភាព ខួរក្បាលស្ពឹក រាងកាយទន់ជ្រាយ...មានបានតែក្រុមហ៊ុនធំៗពីរ-បីនោះ រីឯខ្មែរទាំងមូលទៅជាយ៉ាងណា...។
សូមក្រឡេកមើលប្រទេសរីកចម្រើនលើសកលលោក តើគេរីកចម្រើនបានផ្អែកលើអ្វី? ប្រសិនបើយើងនៅតែទន់ខ្សោយ គេនៅតែមាក់ងាយ ជាន់ឈ្លី សូម្បីតែកម្មវិធីបវរកញ្ញាពិភពលោកថ្ងៃមុន ក៏គេមាក់ងាយខ្មែរដែរ។
ខ្ញុំតែងនិយាយថា «ក្រ ទន់ខ្សោយ មិនអាចរកយុត្តិធម៌បានទេ» គេតែងជេរខ្ញុំ ប៉ុន្តែខ្ញុំនៅតែប្រើសារដាស់តឿននេះដដែល៕
យង់ ពៅ
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...