Royal Academy of Cambodia
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS លើកទី១១ នៅក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សិក្ខាសាលានេះ ផ្តោតជាសំខាន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលមានវាគ្មិនជំនាញៗ និងអ្នកចូលរួមប្រមាណជា២០០នាក់មកពីរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
RAC Media | ខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...