Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលារួមគ្នាដែលរៀបចំដោយវិទ្យាស្ថានបរិស្ថានកូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ច ឡាវ រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
ចាប់តាំងពីឆ្នាំ ២០១២មក ស្ថាប័នវិទ្យាសាស្ត្រនៃប្រទេសទាំងបួន បានប្រារព្វសិក្ខាសាលាប្រចាំឆ្នាំរួមគ្នា ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ច ឡាវ រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ត្រូវទទួលធ្វើជាម្ចាស់ផ្ទះប្តូរវេន។ នៅក្នុងឆ្នាំ ២០២៤នេះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំសិក្ខាសាលាប្រចាំឆ្នាំនេះ ដោយប្រធានបទសម្រាប់ឆ្នាំនេះ ផ្តោតលើ “កិច្ចសហប្រតិបត្តិការក្នុងតំបន់សម្រាប់ភាពធននៃបរិស្ថាន៖ យុទ្ធសាស្ត្រ ឥទ្ធិពល និងដំណោះស្រាយទៅតាមវិស័យ។
ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលានៅទីក្រុងវៀងចន្ទ ប្រទេសឡាវ នៅឆ្នាំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា កិច្ចការងារពារបរិស្ថានសម្រាប់ប្រទេសក្នុងតំបន់ មិនមែនត្រឹមតែជាការងារ ឬភារកិច្ចរបស់ប្រទេសកូរ៉េ តែមួយនោះទេ ប៉ុន្តែគឺជាការងារ និងតួនាទីរបស់ស្ថាប័ន និងប្រទេសទាំងអស់ក្នុងពិភពលោក ព្រោះថាបើសិនជាពិភពលោកមិនបានយកចិត្តទុកដាក់ចំពោះការប្រែប្រួលបរិស្ថាននោះទេ ធម្មជាតិនឹងធ្វើការវាយប្រហារមកវិញ តាមរយៈការប្រែប្រួលបរិស្ថាន គ្រោះធម្មជាតិ បញ្ហាទឹកជំនន់ និងបញ្ហាលំបាកផ្សេងទៀត ដែលជាការឆ្លើយតបរបស់ធម្មជាតិមកកាន់មនុស្សជាតិវិញ។
ជាការតាំងចិត្តចំពោះការងារបរិស្ថាននេះ រាជបណ្ឌិត្យសភាកម្ពុជា បានកំពុងតែធ្វើការអភិរក្ស និងការពារព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារនៃប្រទេសកម្ពុជា។ រាជបណ្ឌិត្យសភាកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំក្នុងការងារការពារបរិស្ថាន ដើម្បីរួមចំណែកដល់ការងារជួយមនុស្សដែលជំនាន់ក្រោយរបស់កម្ពុជា និងជួយដល់ការប្រែប្រួលបរិស្ថាននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក។
សូមបញ្ជាក់ជូនថា រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំសិក្ខាសាលារួមគ្នានេះ នៅក្នុងឆ្នាំ២០២៥៕
RAC Media | បណ្ឌិត ស៊ឺន សំ ប្រធានស្ដីទីនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...