Royal Academy of Cambodia
គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសារព័ត៌មានរបស់ FreshNews ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨កន្លងមក បានឱ្យដឹងថាការសាងសង់វិមានឈ្នះ ឈ្នះ សម្រេច៨០%ហើយ ហើយវិមាននោះតំណាងឱ្យការធ្វើដំណើររបស់សមមិត្តហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទៅកាន់ប្រទេសវៀតណាមដើម្បីផ្តួលរំលំរបបប៉ុលពត និង រំដោះកម្ពុជាពីរបបខ្មៅងងឹតនោះ។តាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈទំព័រហ្វេស ប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ថ្មីៗនេះ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ដ៏ធំដែលនឹងមានការចូលរួមពីក្រសួងនិងស្ថាប័នជាតិជាច្រើនក្នុងការដាក់តាំងពិព័រណ៍ទៅតាមវិស័យរបស់ខ្លួន នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ និងដើម្បីចូលរួមពិធីឆ្លង ឆ្នាំសកល២០១៨- ២០១៩ តែម្តង។ហេតុនេះ រដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាបន្ទាប់ពីបង្កើត«គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃន យោបាយ ឈ្នះ ឈ្នះនិងពិធីអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តប្រកប ដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន» ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ហើយសម្តេចពិជ័យសេនា ក៏បានប្រគល់ភារកិច្ចឱ្យក្រ សួងទេសចរណ៍ ក្នុងនាមគណៈកម្មការអន្តរក្រសួងខាងលើ ដឹកនាំការរៀបចំពិព័រណ៍តាមវិស័យទាំងឡាយបន្ថែមពី លើភារកិច្ចរបស់អនុគណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ កីឡា និងពិធីឆ្លងឆ្នាំសកល។
នេះគឺជាឱកាសដ៏ពិសេសដែលក្រសួង និង ស្ថាប័នទាំងអស់មានឱកាសតាំងបង្ហាញស្នាដៃរបស់ខ្លួនទៅតាមវិស័យនិងជំនាញដល់ប្រជាពលរដ្ឋដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ដែលត្រូវបានចាត់ទុកថាជាមហាពិធីបុណ្យប្រវត្តិសាស្ត្រថែមទៀតផង។
ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
RAC Media ម៉ៅ សុគន្ធា
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...