ព័ត៌មាន

បណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ចែករំលែកចំណេះដឹង និងមាតិកាប្រកបដោយធាតុចូលដល់សង្គមជាតិឱ្យបានទូលំទូលាយ

2024-09-11 09:27:36 ថ្ងៃពុធ, 11 កញ្ញា 2024 ម៉ោង 04:27 PM
អ្នកមើល 2258
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ពិសេសមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចូលរួមចែករំលែកចំណេះដឹង និងមាតិកាប្រកបដោយធាតុចូលទៅដល់សង្គមជាតិឱ្យបានទូលំទូលាយ ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ពិសេសមន្ត្រីអគ្គលេខាធិការដ្ឋាន ត្រូវតែចូលរួមចែករំលែកមាតិកាស្រាវជ្រាវ និងអត្ថបទវិភាគប្រកបដោយធាតុចូលនានា របស់រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងចែករំលែកចំណេះដឹងទូទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងសម្រាប់សាធារណជន និងសង្គមជាតិទាំងមូល។

លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា ប្រសិនបើចង់កែប្រែសង្គមមួយឱ្យមានវឌ្ឍនភាពប្រកបដោយវិជ្ជមាន លុះត្រាតែអ្នកមានចំណេះដឹង ចូលរួមចំណែកសាបព្រោះចំណេះដឹងដែលខ្លួនមាន ក៏ដូចជាធាតុចូលថ្មីៗ ដែលទទួលបានពីការសិក្សាស្រាវជ្រាវ ទៅកាន់សាធារណជន និងសង្គមជាតិ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងបន្តថា ការចែករំលែកមាតិកាស្រាវជ្រាវ និងអត្ថបទវិភាគប្រកបដោយធាតុចូលផ្សេងៗ ក៏ដូចជាចំណេះដឹងថ្មីៗ គឺដើម្បីឱ្យមហាជនជ្រួតជ្រាបអំពីសមិទ្ធផលស្រាវជ្រាវ និងចំណេះដឹងថ្មីៗ ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន នៅក្នុងន័យជាការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវរបស់ស្ថាប័នផង និងជាការផ្ដល់នូវធាតុចូលថ្មីបន្ថែមទៀតផង ដើម្បីជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម នៅក្នុងទិដ្ឋភាពផ្សេងៗតាមរយៈការពង្រីកចំណេះដឹងរបស់សាធារណជន និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស