Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន ដោយបានបន្តក្រើនរំឭកដល់ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាព និងមជ្ឈមណ្ឌលជាឧបសម្ព័ន្ធទាំងអស់ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា អង្គភាពនិងមជ្ឈមណ្ឌលជាឧបសម្ព័ន្ធទាំងអស់ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវពិនិត្យការងាររបស់ខ្លួនឡើងវិញ ដោយពង្រឹងប្រសិទ្ធភាពការបំពេញការងារ ដោះស្រាយបញ្ហាប្រឈមដែលកើតមាន និងខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិកាវិជ្ជាជីវៈ។ ឯកឧត្ដមបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ការចូលរួមពង្រឹងប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីអង្គភាព និងមជ្ឈមណ្ឌលជាឧបសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋាន គឺជាការចូលរួមចំណែកជំរុញវឌ្ឍនភាពនៃអគ្គលេខាធិការដ្ឋាន ដែលជាសេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងទំនាក់ទំនងជាមួយនឹងសាធារណជន និស្សិត និងអតិថិជន។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានគូសរំឭកថា ការដឹកនាំស្ថាប័នមួយបានល្អប្រសើរ លុះត្រាតែមានការចូលរួមយ៉ាងសកម្មពីសំណាក់សហការីនៅក្រោមបង្គាប់ នៅក្នុងការបំពេញការងារប្រកបដោយមនសិកាវិជ្ជាជីវៈ និងទំនួលខុសត្រូវលើតួនាទីភារកិច្ច និងមុខតំណែងរៀងខ្លួន។ ប្រការនេះ ទាមទារឱ្យមានការលើកទឹកចិត្ត ការអនុវត្តវិធានការរដ្ឋបាល និងការពិន័យទៅតាមកម្រិតនានា ដើម្បីជំរុញស្មាតីទទួលខុសត្រូវ និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីនៅក្រោមបង្គាប់។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...