Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀល ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រខ្វាងស៊ី (Guangxi) និងជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group) ដឹកនាំដោយលោក YANG Bin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group)។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិលើ៖
១. ការសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
២. ការបង្កើត «សួនបច្ចេកវិទ្យាកសិកម្ម» និង «មជ្ឈមណ្ឌលបច្ចេកវិទ្យានវានុវត្តន៍»
៣. ការសិក្សាស្រាវជ្រាវអំពីការចិញ្ចឹមសត្វសមុទ្រ
៤. សហការគ្នានៅក្នុងគម្រោងចិញ្ចឹមគោទឹកដោះ និងគោសាច់៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...
By: Sam Seun, Researcher of Royal Academy of CambodiaEmail: [email protected]