Royal Academy of Cambodia
នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទទួលជួបប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកនាំដោយលោក ZHANG Xingying អគ្គនាយករង នាយកដ្ឋានអេកូឡូស៊ី និងបរិស្ថាន ខេត្តខ្វាងស៊ី ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមន្ទីរបរិស្ថានខេត្តខ្វាងស៊ី។
ជាលទ្ធផលនៃជំនួបពិភាក្សានាឱកាសនេះ ភាគីទាំងពីរ បានឯកភាពគ្នាសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការសិក្សានិងស្រាវជ្រាវរួមគ្នាទៅលើការអភិរក្សសត្វព្រៃ ព្រៃឈើ និងប្រព័ន្ធអេកូឡុស៊ី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ