Royal Academy of Cambodia
នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល ហេតុនេះហើយ គ្មានរដ្ឋាភិបាលណាមួយ ដែលត្រូវយកប្រជាពលរដ្ឋខ្លួនធ្វើជាសត្រូវនោះទេ។
ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព ចំពោះពហុមតិ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បង្ហាញនូវការធានាឱ្យបាននូវចំណុចសំខាន់៥ នៅក្នុងអាណត្តិដឹកនាំរបស់ខ្លួនគឺ៖
១. ធានាឱ្យបាននូវការគោរពច្បាប់ សណ្តាប់ធ្នាប់សង្គម
២. ធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមការសន្យានៅពេលឃោសនា ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
៣. ធានាអធិបតេយ្យជាតិលើឆាកអន្តរជាតិ ទាំងដែនដី និងទាំងនៅក្នុងកិច្ចការអន្តរជាតិនានា
៤. កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន និង
៥. កសាងជំនឿចិត្តពលរដ្ឋទូទាំងប្រទេស។
នៅក្នុងទស្សនៈដឹកនាំរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ ការគោរពរដ្ឋធម្មនុញ្ញ ធានាការពារសណ្ដាប់ធ្នាប់សង្គម សម្ដៅធ្វើយ៉ាងណាឱ្យមានស្ថិរភាព សន្តិសុខ សន្តិភាព ជានិរន្តរ៍នៅក្នុងអាណត្ដិដឹកនាំរបស់ខ្លួន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវតែធានាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយវឌ្ឍនភាពជាសារវន្ត ដូចដែលខ្លួនបានសន្យានៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងទៅ ជាមួយនឹងសារនយោបាយដែលខ្លួនបានអះអាងជាមួយប្រជាពលរដ្ឋ ក៏ដូចជាគោលនយោបាយដែលខ្លួនបានប្រកាសនៅចំពោះមុខសភា នៅក្រោយការផ្ដល់ទំនុកចិត្តដោយរដ្ឋសភាកម្ពុជា នីតិកាលទី៧។ ពោលរាជរដ្ឋាភិបាលត្រូវតែធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមតាមគោលនយោបាយដែលខ្លួនបានដាក់ចេញ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលត្រូវធានាឱ្យបាននូវការគោរពអធិបតេយ្យពីសំណាក់ភាគីជាបរទេស ដោយត្រូវធានាឱ្យបានទាំងដែនអធិបតេយ្យនិងបូរណភាពទឹកដីមិនអាចរំលោភបានរបស់ខ្លួន និងអធិបតេយ្យខាងនយោបាយការបរទេសរបស់កម្ពុជា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យពេញលេញ ស្របតាមច្បាប់អន្តរជាតិនានា។ រាជរដ្ឋាភិបាលត្រូវធានាឱ្យបានថា នឹងមិនអនុញ្ញាតឱ្យបរទេសណាមួយ អាចរំលោភបំពាន ឬពុះច្រៀកដែនដីរបស់ខ្លួន ឬយកចំណែកដែនដីរបស់កម្ពុជាទៅចាត់ចែង ឬសូម្បីតែយកអភិវឌ្ឍជំនួសរាជរដ្ឋាភិបាលកម្ពុជា។ ជាការពិតណាស់ គ្មានមេដឹកនាំ ឬរដ្ឋាភិបាលណាមួយ ដែលមានចេតនាធ្វើឱ្យបាត់បង់ទឹកដី ឬខាតប្រយោជន៍ជាតិ ឬក៏លើកយកដែនដីរបស់ខ្លួនទៅឱ្យបរទេសណាមួយអភិវឌ្ឍជំនួសខ្លួននោះទេ។
នៅក្នុងន័យស្រដៀងគ្នានេះដែរ ចំណុចសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវសម្រេចឱ្យបាននោះគឺ ការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ពិសេសតំបន់ដាច់ស្រយាលនៅតាមបណ្ដោយព្រំដែនទាំងឡាយ របស់ទាំងខេត្តនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ផង ដើម្បីពង្រឹងនិងពង្រីកការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលប្រកបដោយចីរភាព និងកាត់បន្ថយគម្លាតជីវភាពប្រជាជន តាមរយៈការជំរុញឱ្យពលរដ្ឋគ្រប់ទីកន្លែង ទទួលបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយសមធម៌។ ត្រង់ចំណុចនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតំបន់តាមបណ្ដោយព្រំដែន គឺជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងទីជនបទ និងជាការបង្ខិតតំបន់ព្រំដែនឱ្យនៅជិតនឹងទីប្រជុំជន ក៏ដូចជាការត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់និងពេញលេញនៅក្នុងការការពារតំបន់ព្រំដែន ពោលគឺមិនត្រូវទុកឱ្យតំបន់ព្រំដែន ក្លាយទៅជាទីដាច់ស្រយាលដែលពិបាកនឹងដឹកជញ្ជូនឬធ្វើដំណើរទៅដល់ ឬលំបាកនៅក្នុងការចល័តកងកម្លាំងនៅក្នុងយុទ្ធសាស្ត្រកងទ័ពនោះឡើយ។
ជាងនេះទៅទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន គឺជាការអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលមានបំណងសិក្សាស្រាវជ្រាវ និងជ្រួតជ្រាបអំពីសភាពការណ៍នៅតាមព្រំដែន ងាយស្រួលនៅក្នុងការធ្វើដំណើរទៅដល់ទីតាំងព្រំដែនជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងការឃោសនាបំភ្លៃបំភាន់ការពិតពីមជ្ឈដ្ឋាននយោបាយប្រឆាំង ក្នុងគោលបំណងបង្កវិទ្ធង្សនា រារាំងដល់ដំណើរការអភិវឌ្ឍជាតិ ឬឈានទៅបង្កភយន្តរាយដល់សង្គមជាតិថែមទៀតផង។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តកសាងជំនឿទុកចិត្ត និងធានាឱ្យបាននូវការជឿជាក់របស់ប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សានូវផលប្រយោជន៍ជាតិ និងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់វឌ្ឍនភាព ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន ក៏ដូចជាឆ្លើយតបទៅនឹងប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនបានបោះឆ្នោតជ្រើសតាំងខ្លួនឱ្យក្លាយជាមេដឹកនាំប្រទេស៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...
In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...
ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...
Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...
ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...