ព័ត៌មាន

«ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

2018-10-28 07:15:42 ថ្ងៃអាទិត្យ, 28 តុលា 2018 ម៉ោង 02:15 PM
អ្នកមើល 4075
post_detail

ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨  ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

អង្គពិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីបើក ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា នៅក្នុងអង្គពិធីក៏មានវត្តមាន ថ្នាក់ដឹកនាំជា អនុប្រធានអចិន្ត្រៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាសហនាយកនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មន្រ្តីជាន់ខ្ពស់ការិយាល័យគ្រប់គ្រងគ្រូបង្រៀន រួមទាំងលោកគ្រូ អ្នគ្រូជាគ្រូបង្រៀនជនជាតិ ចិន និងខ្មែរផងជាច្រើននាក់។

ខ្លឹមសារសំខាន់ៗដែលទាក់ទងទៅនឹងគរុកោសល្យនៃការបង្រៀន យុទ្ធសាស្ត្រ អត្ថន័យនៃភាសា សារៈប្រយោជន៍ជាច្រើនដែលភាសាបានរួមចំណែកសំខាន់និងជាមធ្យបាយសម្រាប់ការជួយដល់ការកិច្ចអភិវឌ្ឍប្រទេស ត្រូវបានលើកឡើងនៅក្នុងអង្គពីធីបើកសន្ទុរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានថ្លែងថា៖ កាលពី១០ ឆ្នាំមុន ការបង្រៀនគរុកោសល្យជារៀងរាល់ឆ្នាំ? ការពិតណាស់ហេតុអ្វីការបង្រៀនគរុកោសល្យកាន់តែប្រែប្រួល? ពីព្រោះវិទ្យាសាស្ត្រកាន់តែរីកចំរើន គរុកោសល្យក៏ត្រូវតែប្រែ​ប្រួលតាមពីមួយឆ្នាំទៅមួយឆ្នាំ ​កាលពីមុនគ្រូបង្រៀនកាន់ដីសមកបង្រៀន ប៉ុន្តែឥឡូវគ្រូបង្រៀនកាន់ហ្វឺតនិងស្លាយ មកបង្រៀន។ រៀនភាសាចិនសម្រាប់បរទេសមិនមែនរៀនភាសាចិនសម្រាប់ចិនទេ​ រៀនភាសាចិនសម្រាប់មនុស្សពេញវ័យ និងក្មេង ថាតើត្រូវបញ្ចូលគរុកោលស្យតាមរបើអ្វីដើម្បីទាក់ទាញ?ការបង្រៀនក្នេងត្រូវការកាយវិការដើម្បី ឱ្យគេទាក់ទាញ។

ការបង្រៀនប្រទេសណាក៏ដូចជាប្រទេសណាដែល គេត្រូវការគ្រូក្មេងដើម្បីភាពទាក់ទាញសិស្ស។ ចំណុចសំខាន់មនុស្ស ខុសពីសត្វ គឺមានសំណេរ ដែលមានភាសាមុនរួចត្រូវមានសំណេរតាមក្រោយ ដូចមានគំនូសជា ក្នុងនោះវាបានបង្កើតនូវទិដ្ឋភាព​៤យ៉ាង​៖

-១/ពត់សម្លេងតាមគំនូសឬហៅថាសំណេរ

-២/សរសេរឃ្លាប្រយោគដើម្បីឆ្លើយតបតាមសំនៀងឬភាសារបស់ខ្លួន

-៣/រៀនវេយ្យាករណ៍

-៤/សរសេរលក្ខណៈបច្ចេកទសទៅតាមវិទ្យាសាស្ត្រនីមួយៗ គឺទៅតាមការរីកចំរើនរបស់សង្គម។

ជាការពិត ភាសាដើរតួសំខាន់ ប្រសិនបើមិនចេះភាសា គឺយើងលំបាកក្នុងការរៀបចំសង្គម មានភាសាបច្ចេកទេសដូច ជា ភាសាច្បាប់ ភាសាហៃទី ភាសាសេដ្ឋកិច្ចជាដើម​។ ដូចេ្នះរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរសំខាន់ ជាមួយខាង ហាន់ប៉ាន់ ដើម្បីបង្កើតភាសាឱ្យទៅជាភាសា​ចិននិយាយតាមបែបបច្ចេកទេសជំនាញ។

ប្រជាជនចិនពីមុនមកស្រុកខ្មែរ ដោយការហែលទឹកប៉ុន្តែរយៈពេលតែ៤ឆ្នាំ ចិនមានផ្ទះថ្មរស់នៅហើយបានក្តោបទីផ្សារ ទាំងអស់របស់កម្ពុជាបានប្រហែល៨០ភាគរយ គឺវាខុសពីប្រទេសថៃបានត្រឹម៧៥ភាគរយ។ប៉ុន្តែពេលនេះនៅក្នុងសតវត្ស ទំនើបចិនបានជួយដល់ការអភិវឌ្ឍទីផ្សាររបស់កម្ពុជាតាមរយៈផ្លូវមួយខ្សែរក្រវ៉ាត់មួយ។

បន្ថែមនៅក្នុងអង្គពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដាក់សំណួរថា «ហេតុអ្វីប្រទេសអង់គ្លេស​មានប្រជា ជនតែជាង៦៦លាននាក់ ជាប្រទេសតូច ប៉ុន្តែ នៅលើពិភពលោក គឺគេត្រូវតែរៀនភាសា អង់គ្លេស​?»ចំណែកប្រទេស បារាំង ហេតុអ្វីបារាំងអាចផ្សព្វផ្សាយភាសារបស់ខ្លួនបានដល់តំបន់អាហ្រិក និងអាស៊ីអាគ្នេយ៍? ពីព្រោះបារាំមានប្រ ជាជនប្រមាណត្រឹមតែជាង៦០លានប្រហែលគ្នានឹងអង់គ្លេស ហើយមនុស្សនៅទស្សវត្ស៍ទី៦០និងទី៧០កម្ពុជាក៏និយាយភាសាបារំាង ដូចតំបន់អាហ្រិកលើកលែងតែប្រទេសសេរ៉ាឡេអូនដែលប្រើប្រាស់ ភាសាអង់គ្លេស។

ឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកថា«ចម្លើយខ្លីបំផុ គឺដោយសារតែបដិវត្តន៍ឧស្សា ហកម្មនៅសតវត្សទី១៨ ដូច្នេះការចង់ចេះ ចង់ដឹងគឺត្រូវតែរៀនភាសាអង់គ្លេស។ ចំណែកឯបារាំងបានយកប្រទេសតូចដាក់ក្រោមអណានិគមន៍របស់ខ្លួននិងបានដាក់បញ្ចូលភាសាបារាំងសម្រាប់ប្រើប្រាស់។ រីឯចំណែកភាសាចិន ចិនបាននាំ៤យ៉ាង មកដល់កម្ពុជា ដែលចិនមានចំនួនជាង១៤០០លាននាក់នៅលើទឹកដីចិន

១-ចិនតែងតែដើររូបភាពជាដៃគូដើម្បីពង្រីកមនោគមន៍និងវប្បធម៌របស់ខ្លួន ជាក់ស្តែងនៅកម្ពុជា កម្រមានគ្រួសារ ណាដែលគ្មានខ្សែរស្រឡាយជាចិនទេ រួមទាំងដាក់អក្សរចិនតាមផ្ទះ និងជំនឿលើអ្នកតាចិនជាដើម។

២-ចិនបាននាំម្ហូប ចិនបានបង្រៀនខ្មែរហូបម្ហូបចិន ពីនំបញ្ចុកមកគុទាវ នំអន្សមមកនំប៉ាវ  ពីទឹកត្នោតមកទឹកតែ

៣- ចិនបានផ្តល់ជំនួយដោយមិនលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

៤- ចំនុចសំខាន់បំផុត នៅសតវត្សទី២១នេះ បើកម្ពុជាជាប្រទេសផ្តល់ និងទទួលសេវាកម្ម  ប្រសិនបើកម្ពុជាមិនចេះភាសាចិនស្របពេលដែលចិនកំពុងតែរីកចំរើនក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យទីផ្សារ តើយុវជនត្រូវត្រៀមខ្លួនធ្វើយ៉ាងដូចម្តេច?គឺយើងមិនបណ្តុះកម្មករបន្តទៀតទាំងស្រុងនោះទេ ប៉ុន្តែយើងនឹងបណ្តុះ​យុវជនកម្ពុជាឱ្យក្លាយជាអ្នកគ្រប់គ្រងអ្នកទីផ្សារ និងអ្នកបម្រើសេវាកម្មនិងផ្តល់សេវាកម្មបានល្អ។

ថ្លៃងនៅក្នុងពិធីដ៏មានអត្ថន័យនោះ តាមរយៈសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកថ្លែងអំណរគុណយ៉ាងដល់អ្នក ឧកញ៉ា ពង ខៀវសែ បានឧបត្ថម្ភ អគារមានទំហំធំអាចផ្ទុកបានសិស្សិតចំនួ ៧០០ នាក់​ ​ដែលនឹងសាងសង់រួចនៅក្នុងកំឡុងខែសីហាឆ្នាំ២០១៩​ ខាងមុខ នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួយដល់ថ្នាលអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជា។

RAC Media I ស៊ាង រ៉ូហ្សាត


 







អត្ថបទទាក់ទង

Was UNTAC's mission in Cambodia a success or a failure?

Cambodia will celebrate the 30th anniversary of the Paris Peace Agreement (PPA) on October 23, 2021. Many foreign embassies in Cambodia are enthusiastic about commemorating the 30th anniversary of the...

2021-10-20 13:48:00   ថ្ងៃពុធ, 20 តុលា 2021 ម៉ោង 08:48 PM
ចិននិងអាម៉េរិកនៅអង្គការសហប្រជាជាតិឆ្នាំ២០២១ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន

RAC  Mediaប្រភព៖ វិទ្យាស្ថានសិ...

2021-10-02 05:38:51   ថ្ងៃសៅរ៍, 02 តុលា 2021 ម៉ោង 12:38 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបសួរសុខទុក្ខឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...

2021-09-22 14:11:37   ថ្ងៃពុធ, 22 កញ្ញា 2021 ម៉ោង 09:11 PM
គោលដៅរបស់ចិនបន្ទាប់ពីអាម៉េរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន China’s Goals after the U.S. Withdrawal from Afghanistan

AUGUST 27, 2021ដោយ៖ Bonnie S. Glaser និងAndrew Smallប្រែសម្រួលដោយ៖ លោកបណ្ឌិត ចាន់ ប៊ុន្នី នាយកដ្ឋានសិក្សានយោបាយសន្តិសុខចិន, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាអ្នកវិភាគប្រចាំតំបន់អាស៊ីរបស់ GMF...

2021-09-22 04:20:21   ថ្ងៃពុធ, 22 កញ្ញា 2021 ម៉ោង 11:20 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណនិងបន្តវេនក៏ដូចជាលើកទឹកចិត្តដល់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ»

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្ម...

2021-09-21 04:40:29   ថ្ងៃអង្គារ, 21 កញ្ញា 2021 ម៉ោង 11:40 AM
ពិធីបុណ្យសែនព្រះខែ ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

2021-09-20 13:29:58   ថ្ងៃចន្ទ, 20 កញ្ញា 2021 ម៉ោង 08:29 PM

សេចក្តីប្រកាស